អន្តរជាតិ

មនុស្ស ២៧នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ី

BY
Pheakdey
November 29, 2024

ឥណ្ឌូណេស៊ី៖ មនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួសនៅក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨​ ខែវិច្ឆិកា។ តំបន់ដែលជាកន្លែងកំពុងប្រឈមនឹងបញ្ហាធម្មជាតិប្រកបដោយគ្រោះថ្នាក់ខ្ពស់បំផុតនេះ គឺខេត្ត North Sumatra ដែលជាដែនដីកោះដ៏ធំមួយ ស្ថិតនៅប៉ែកខាងជើង នៃប្រទេសឥណ្ឌូណេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញសាកសពប្រជាពលរដ្ឋចំនួន ២៧នាក់ហើយ​ ដែលបានស្លាប់ដោយសារតែត្រូវកប់ជាប់នៅក្រោមបំណាក់ដី ខណៈពលរដ្ឋជាង ២០នាក់ផ្សេងទៀតបានរងរបួសនិងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា បញ្ហាបាក់ដីនេះបានកើតឡើងក្រោយខេត្ត North Sumatra បានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើននិងជាច្រើនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថៃចុងក្រោយនេះ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: