ស្រីលង្កាកំពុងប្រឈមនឹងខ្យល់ព្យុះដ៏គ្រោះថ្នាក់មួយ ខណៈមនុស្ស ៨នាក់ត្រូវបានទឹកហូរកួចយកទៅបាត់
- BY
- Pheakdey
- November 28, 2024
ស្រីលង្កា៖ ប្រទេសស្រីលង្កាកំពុងតែប្រឈមនឹងការវាយប្រហារដោយខ្យល់ព្យុះក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា។ ព្យុះដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងប្រទេសស្រីលង្កានៅពេលនេះគឺជាប្រភេទព្យុះស៊ីក្លូន ដែលបានបោកបក់មកពីតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា។

បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះខាងលើបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបង្កទៅជាទឹកជំនន់នៅតាមតំបន់សំខាន់ៗជាច្រើនផងដែរ ខណៈផ្លូវថ្នល់មួយចំនួនត្រូវបានកាត់ផ្តាច់មិនអាចដំណើរការបាន។ ចំពោះគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋវិញគឺតិតត្រឹមពេលនេះ មានពលរដ្ឋស្រីលង្កាចំនួន ៨នាក់ ក្នុងនោះមានក្មេងៗចំនួន ៦នាក់ផងដែរ កំពុងតែបាត់ខ្លួន ដោយពួកគេបានហូរទៅតាមកម្លាំងទឹកជំនន់ ខណៈគេមិនសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






