អន្តរជាតិ

ព្យុះព្រិលនៅកូរ៉េខាងត្បូងបណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត ១១នាក់រងរបួស ខណៈជើងហោះហើរជាង ១៤០ជើងត្រូវបានលុបចោល

BY
Pheakdey
November 29, 2024

កូរ៉េខាងត្បូង៖ ការប្រឈមជាមួយនឹងការធ្លាក់ព្រឹលក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មានរបស់ប្រទេសកូរ៉េខាងត្បូងបានឈានចូលដល់ថ្ងៃទី២ ហើយ​ នេះយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។ គិតត្រឹមពេលនេះព្រឹលបានធ្លាក់ស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងសេអ៊ូលហើយ ខណៈតំបន់ដែលមានព្រឹលធ្លាក់ខ្លាំងជាងគេបំផុតនោះគឺមានព្រឹលធ្លាក់ក្នុងកម្ពស់រហូតដល់ ៤០សង់ទីម៉ែត្រឯណោះ។

នៅចំពោះមុខបញ្ហាអាកាសធាតុដ៏កម្រនេះ អាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានសម្រេចលុបចោលជើងហោះហើរអស់ចំនួន ១៤០ជើង និងជាច្រើនជើងផ្សេងទៀតត្រូវបានពន្យាពេលផងដែរ។ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងទៅលើប្រជាពលរដ្ឋវិញគឺគិតត្រឹមពេលនេះឥទ្ធិពលរ​បស់ព្យុះព្រឹលបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត និង១១នាក់បានរងរបួសផងដែរ។​ គួររម្លឹកជូនថា ព្យុះព្រឹលដែលកូរ៉េខាងត្បូងកំពុងជួបប្រទះនៅពេលនេះគឺជាព្យុះព្រឹលដ៏ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩០៧ មក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: