- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានពិន័យក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម WhatApp ជាប្រាក់ចំនួន ២៤,៤ លានដុល្លារជុំវិញករណីបំពានសិទ្ធឯកជនភាពរបស់ក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា។ បើតាមគណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុន WhatAppt តែងលួចប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ទៅឱ្យក្រុមហ៊ុន Facebook ដោយគ្មានការអនុញ្ញាតនោះទេ ខណៈក្រុមអ្នកប្រើប្រាស់ទាំងអស់នោះក៏មិនបានដឹងខ្លួនដែរ។ ប្រភពខាងលើបានបន្តថា ការលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គម WhatApp ដើម្បីផ្តល់ទៅឱ្យក្រុមហ៊ុន Facebook នេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីគេងចំណេញការផ្សព្វផ្សាយពាណិជ្ជកម្ម ពោលគឺក្រុមហ៊ុន Facebook នឹងរៀបចំប្រភេទផលិតផលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនបានឃើញ តាមរយៈការវិភាគទៅលើទិន្នន័យដែលក្រុមហ៊ុនទទួលបានដោយសម្ងាត់ពី WhatApp។ ទន្ទឹមនឹងការពិន័យជាប្រាក់ក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរឥណ្ឌាក៏បានដាក់ចេញនូវវិធានការរឹតបន្តឹងមួយចំនួនបន្ថែមទៀតផងដែរទៅលើបណ្តាញសង្គម WhatApp ដើម្បីការពារកុំឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយអាចបន្តលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
November 19, 2024 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតបង្កឡើងដោយបញ្ហាជាប់ទាក់ទងនឹងការទទួលទានការ៉ុតសរីរាង្គនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានមនុស្សចំនួន ៣៩នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺផងដែរ ព្រោះតែបញ្ហាដូចគ្នានេះ។ បើយោងតាមនិយតករសហព័ន្ធអាមេរិកបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងអ្នកដែលបានធ្លាក់ខ្លួនឈឺទាំងអស់នោះគឺសុទ្ធតែបានកើតមានអាការរាគធ្ងន់ធ្ងរ ឈឺពោះ អស់កម្លាំង ខ្សោះជាតិទឹកនៅក្នុងខ្លួន និងឡើងកម្តៅខ្ពស់លើសពី ៣៨,៨ អង្សាសេជាដើម។ ប្រភពខាងលើបានបន្តថា បញ្ហាសុខភាពទាំងនេះបានបង្កឡើងដោយមេរោគម្យ៉ាងមានឈ្មោះថា E. coli ដែលមាននៅក្នុងការ៉ុតសេរីរាង្គ ហើយជាទូទៅមេរោគប្រភេទនេះអាចបង្កឱ្យមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ នៅក្នុងរយៈពេល ៤ថ្ងៃក្រោយបានចូលទៅដល់ក្នុងរាយកាយរបស់មនុស្ស និងអាចបណ្តាលឱ្យជនររងគ្រោះត្រូវស្លាប់ក្នុងរយៈពេល ២-៣ថ្ងៃបន្ទាប់មកទៀត ប្រសិនបើពួកគេមិនបានទៅរកសេវាព្យាបាលឬទទួលទានថ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
November 18, 2024 - អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបិទសាលារៀននៅទូទាំងរដ្ឋធានីញូវដេលីដោយសារតែបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា។ នៅក្នុងអំឡុងពេលការបិទសាលារៀនជាបណ្តោះអាសន្ននេះ សិស្សានុសិស្សទាំងអស់ត្រូវប្តូរមករៀនតាមប្រព័ន្ធ Online ជំនួសវិញ ខណៈអាជ្ញាធរមិនបានបញ្ជាក់អំពីរយៈពេលកំណត់ច្បាស់លាស់ក្នុងការប្តូរកម្មវិធីសិក្សានេះទេ។ ប្រភពខាងលើបានបន្តថា អ្វីដែលអាជ្ញាធរអាចប្រាប់ទៅកាន់សាធារណៈជនបានគឺ កម្មវិធីសិក្សាអាចនឹងត្រលប់មករកភាពធម្មតាវិញនៅពេលបញ្ហាខ្យល់កខ្វក់ត្រូវបានរលាយបាត់ទាំងស្រុង ដើម្បីអាចធានាថាក្រុមសិស្សានុសិស្សនឹងមានសុវត្ថិភាព ១០០%ពីបញ្ហាធម្មជាតិមួយនេះ។ សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វល់នៅក្នុងរដ្ឋធានីញូវដេលីនៅពេលនេះគឺកម្រិតខ្ពស់លើសពីកម្រិតធម្មតារហូតដល់ទៅ ៥៧ដងឯណោះ ខណៈនៅក្នុងរដ្ឋធានីដ៏ធំមួយនេះមានពលរដ្ឋរស់នៅជាង ៣០លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖Channel News Asia
November 18, 2024 - អន្តរជាតិ
បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺគ្រុនឈាមយ៉ាងអាក្រក់បំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា។ ការរាតត្បាតនៃជំងឺគ្រុនឈាមនេះបានកើតឡើងក្រោយប្រទេសបង់ក្លាដែសបានប្រឈមនឹងរដូវមូសុងដ៏វែងជាងធម្មតា និងបញ្ហាប្រែប្រួសអាកាសធាតុយ៉ាងកម្រផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរបង់ក្លាដែលបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺគ្រុនឈាមបានបណ្តាលឱ្យមានពលរដ្ឋបង់ក្លេដែសចំនួន ៤០៧នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋចំនួន ៧៨,៥៩៥នាក់បានឆ្លងជំងឺនិងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ នៅក្នុងរបាយការណ៍បានបង្ហាញផងដែរថា នៅក្នុងចំណោមអ្នកដែលបានឆ្លងជំងឺគ្រុនឈាមទាំងអស់នោះមានពលរដ្ឋរស់នៅក្នុងរដ្ឋធានី Dhaka ចំនួន ២,៣៣៨នាក់ ហើយក្រៅពីនេះគឺជាពលរដ្ឋកំពុងរស់នៅតាមតំបន់ផ្សេងៗនៅជុំវិញប្រទេស៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 17, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ចាក់សម្លាប់យ៉ាងកម្រោលមួយបង្កឡើងដោយនិស្សិតជនជាតិចិនម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា។ ក្រៅពីបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងអាណោធអាធ័មហើយ ហេតុការណ៍ហិង្សាខាងលើនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៧នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលនេះបានកើតនៅឡើងនៅវិទ្យាស្ថានវិជ្ជាជីវៈសិល្បៈនិងបច្ចេកវិទ្យា Wuxi មានទីតាំងស្ថិតនៅក្នុងទីក្រុង Yixing ខេត្ត Jiangsu ភាគខាងត្បូងនៃប្រទេសចិន។ ជនបង្កហេតុមានឈ្មោះថា Xu មានអាយុ ២១ឆ្នាំ ហើយតាមគម្រោងគឺរូបគេត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីវិទ្យាស្ថានខាងលើនៅក្នុងចុងឆ្នាំ ២០២៤នេះ តែយ៉ាងណាក្តី និស្សិតរូបនេះបានប្រលងថ្នាក់ និងត្រូវខកខានមិនបានទទួលសញ្ញាបត្រតាមការគ្រោងទុករបស់គេឡើយ។ ព្រោះតែហេតុផលខកចិត្តក្នុងការប្រលងធ្លាក់នេះ យុវសិស្ស Xu ក៏កើតមានចិត្តខឹងយ៉ាងខ្លាំង និងបានយកកាំបិទទៅកាក់សម្លាប់ក្រុមមនុស្សជាច្រើននៅក្នុងបរិវេណវិទ្យាស្ថាន
November 17, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបានលុបចោលជាបន្ទាន់ដោយសារបញ្ហាផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃពុធ ទី១៣ ខែវិច្ឆិកា។ ភ្នំភ្លើងដែលបានផ្ទុះនោះមានឈ្មោះថា Lewotobi មានទីតាំងស្ថិតនៅក្នុងខេត្ត East Nusa Tenggara តំបន់ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា ជើងហោះហើរដែលត្រូវបានលុបចោលជាបន្ទាន់នោះរួមមាន ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី និងសិង្ហបុរី ខណៈជើងហោះហើរដែលត្រូវបានលុបចោលទាំងអស់នោះគឺសុទ្ធជាជើងហោះហើរ ដែលមានទិសដៅត្រូវចុះចតនិងចាកចេញពីកោះបាលី ដែលជាតំបន់រមណីយដ្ឋានដ៏ប្រណិតមួយសម្រាប់ក្រុមអ្នកដំណើរនៅជុំវិញពិភពលោក។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុផលដែលជម្រុញឱ្យមានការលុបចោលជើងហោះហើរខាងលើនេះគឺដោយសារក្រោយពេលដែលភ្នំភ្លើងបានផ្ទុះគឺវាបានបង្កឱ្យមានផ្សែងពុលយ៉ាងក្រាសភាយទៅក្នុងបរិយាកាស ដែលធ្វើឱ្យយន្តហោះមិនអាចបើកឆ្លងកាត់បាននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 13, 2024 - អន្តរជាតិ
ចិន៖ បណ្តាញសង្គមរបស់ចិន TikTok អាចនឹងរួចផុតពីការហាមឃាត់ពីសំណាក់អាជ្ញាធរអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែវិច្ឆិកា។ គួររម្លឹកជូនថា សហរដ្ឋអាមេរិកកាលពីអាណត្តិដឹកនាំរបស់លោក ចូ បៃឌិន បានធ្វើសេចក្តីព្រាងច្បាប់ដ៏តឹងរឹងមួយដែលអាចឈានបិទបណ្តាញសង្គម TikTok ទាំងស្រុងនៅអាមេរិក ខណៈតាមគម្រោងគឺច្បាប់នេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។ យ៉ាងណាក្តី ពលរដ្ឋអាមេរិករាប់លាននាក់ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មទាំងក្នុងគោលបំណងសម្រាប់ជាការកម្សាន្ត និងដើម្បីផ្សព្វផ្សាយលក់ផលិតផលផងនោះ បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះវិធានការរបស់រដ្ឋាភិបាល រហូតពួកគេបាននាំគ្នាធ្វើការតវ៉ាឱ្យរដ្ឋាភិបាលអាមេរិកលុបចោលច្បាប់នេះវិញទៀតផង។ នៅចំពោះមុខភាពចម្រូងចម្រាសនេះ លោក ដូណាល់ ត្រាំ កាលពីក្នុងអំឡុងពេលឃោសនារកសន្លឹកឆ្នោតធ្លាប់បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក លោកនឹងស្វែងរកគ្រប់វិធីដើម្បីជួយសង្គ្រោះបណ្តាញសង្គម TikTok ពីការហាមឃាត់
November 13, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តបុករះទៅកាន់ហ្វូងមនុស្សទាំងកម្រោលមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែវិច្ឆិកា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅខាងក្រៅសាលកីឡាមួយកន្លែងក្នុងទីក្រុង Zhuhai ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យពលរដ្ឋស្លូតត្រង់ចំនួន ៤៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ជនបង្កហេតុមានឈ្មោះ Fan បានប្រើប្រាស់រថយន្តប្រភេទ SUV ហើយជនបង្កហេតុហេតុរូបនេះត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុផងដែរ។ តាមចម្លើយរបស់ជនបង្កហេតុបានឱ្យដឹងថា មូលហេតុដែលគាត់សម្រេចបើករថយន្តបុកសំដៅទៅកាន់ហ្វូងមនុស្សដូចនេះ គឺដោយសារតែគាត់ខឹងអតីតប្រពន្ធរបស់គាត់ក្នុងការបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នាបន្ទាប់ពីពួកគាត់ទាំង ២ បានសម្រេចលែងលះគ្នាកាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 13, 2024 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា។ ការសម្រេចផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារជាតិនេះត្រូវបានគេមើលឃើញថា បានកើតឡើងស្របពេលដែលកូរ៉េខាងជើងកំពុងរងនូវការចោទប្រកាន់ថាបានបញ្ជូនកងទ័ពជាច្រើននៅជួយរុស្សីនៅក្នុងការប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ សូមបញ្ជាក់ជូនថា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការការពារជាតិនេះបានធ្វើឱ្យប្រទេសកូរ៉េខាងជើងនិងប្រទេសរុស្ស៊ីក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់អាវុធឱ្យគ្នាទៅវិញទៅមក ផ្តល់កងកម្លាំងជួយគ្នា ឬផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកបានដោយស្របច្បាប់ ក្នុងករណីដែលប្រទេសណាមួយក្នុងចំណោមប្រទេសទាំង ២នេះ បានរងនូវការវាយប្រហារពីសំណាក់ប្រទេសទី៣ ណាមួយ។ បើទោះជាការផ្តល់សច្ចាប័ននេះបានផ្តល់ផលវិជ្ជមានសម្រាប់ប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ីក៏ពិតមែន តែសម្រាប់អ្នកឃ្លាំមើលស្ថានភាពសង្គ្រាមនៅលើពិភពលោកវិញបានបង្ហាញការព្រួយបារម្ភថា ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងលោក គីម ជុងអ៊ុន និងលោក ពូទីន នៅពេលនេះនឹងធ្វើឱ្យសង្គ្រាមនៅសមរភូមិអ៊ុយក្រែនកាន់ធ្ងន់ធ្ងរឡើង ដ្បិតវាជាសង្គ្រាមរវាងប្រទេសរុស្ស៊ីសហការជាមួយកូរ៉េខាងជើងដើម្បីប្រឆាំងជាមួយប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
November 12, 2024 - អន្តរជាតិ
ប៉ាគីស្ថាន៖ អាជ្ញាធរខេត្ត Punjab នៃប្រទេសប៉ាគីស្ថានបានសម្រេចហាមឃាត់មិនឱ្យពលរដ្ឋធ្វើសកម្មភាពនៅក្រៅផ្ទះដែលមិនសូវចាំបាច់មួយចំនួន ដើម្បីរក្សាសុវត្ថិភាពពួកគេពីបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ សកម្មភាពដែលត្រូវបានហាមឃាត់ជាបណ្តោះអាសន្ននោះរួមមាន ការលេងកីឡា ការរៀបចំកម្មពិធីតាំងពិព័រណ៍ ឬពិធីបុណ្យបែបកម្សាន្តផ្សេងៗជាដើម។ ជាងនេះទៅទៀតអាជ្ញាធរក៏បានសម្រេចបិទហាង ផ្សារទំនើប និងសួនសាធារណៈជាច្រើនកន្លែងផងដែរ ខណៈវិធានការរឹតបន្តឹងទាំងអស់នេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ សូមបញ្ជាក់ជូនថា កម្រិតខ្យល់កខ្វក់នៅក្នុងខេត្ត Punjab នៅពេលនេះគឺត្រូវបានគេដាក់ពិន្ទុរហូតដល់ជាង ៦០០ ខណៈពិន្ទុដែលជាប់ជាកម្រិតខ្យល់ល្អនោះគឺមានពិន្ទុចម្លោះត្រឹមតែពី ០ ដល់៥០ តែប៉ុណ្ណោះ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះ អាជ្ញាធរខេត្ត Punjab បានសម្រេចបិទសាលារៀននៅទូទាំងខេត្តរួចម្តងហើយ
November 12, 2024









