Pheakdey
  • អន្តរជាតិ

    អ៊ីតាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានប្រញាប់ធ្វើជាការចុះចតវិញជាបន្ទាន់ដោយសារមានបញ្ហាភ្លើងឆេះនៅម៉ាស៊ីនក្រោយពេលចេញដំណើរពីព្រលានយន្តហោះក្នុងប្រទេសអ៊ីតាលីបានបន្តិចប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា។ យន្តហោះដែលបានជួបគ្រោះក៏កម្រខាងលើនេះគឺជាយន្តហោះប្រភេទ Boeing 787-9 Dreamliner ស្ថិតនៅក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Hainan Airlines។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះត្រូវធ្វើដំណើរចេញពីព្រលានយន្តហោះ Fiumicino ក្នុងទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ឆ្ពោះមកកាន់ទីក្រុងទីសិនជិន ប្រទេសចិន ដោយនៅលើយន្តហោះមានផ្ទុកអ្នកដំណើរសរុបចំនួន ២៤៩នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ១៦នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍អ៊ីតាលីបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានភ្លើងឆេះម៉ាស៊ីនយន្តហោះគឺទំនងជាបានកើតឡើងដោយសារមានសត្វបក្សីហើរចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដែលធ្វើឱ្យម៉ាស៊ីនត្រូវដំណើរខុសប្រក្រតី និងបង្កឱ្យមានភ្លើងឆាបឆេះឡើងតែម្តង។ យ៉ាងណាក្តី ហេតុការណ៍នេះអកុសលនេះមិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ ដោយក្រោយចុះចតនិងដោះស្រាយបញ្ហារួចរាល់យន្តហោះក៏អាចបន្តដំណើរវិញជាធម្មតា៕ អត្ថបទ៖ ភក្តី ប្រភព៖​ The

    November 10, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យពលរដ្ឋប្រមាណជា ២,៥០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ ដើម្បីគេចចេញពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយព្យុះដ៏កំណាចមួយឈ្មោះព្យុះត្រូពិច Toraji​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា។ ពលរដ្ឋដែលត្រូវស្ថិតនៅក្នុងគោលដៅត្រូវធ្វើការជម្លៀសខ្លួននេះគឺជាក្រុមពលរដ្ឋរស់នៅក្នុងតំបន់ Ilocos ភាគខាងជើងប្រទេសហ្វីលីពីន។ តាមការព្យាការណ៍បានបង្ហាញថា ព្យុះត្រូពិច Toraji​ នឹងបោកបក់កាត់តំបន់ខាងលើនេះក្នុងល្បឿនជាង ១០០គីឡូម៉ែត្រក្នុងមួយម៉ោង​ ហើយអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះត្រូពិច Toraji​ នៅមិនទាន់បង្កឱ្យមានពលរដ្ឋហ្វីលីពីនណាម្នាក់បានរងគ្រោះថ្នាក់នៅឡើយទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុននេះហ្វីលីពីនក៏ធ្លាប់បានរងការវាយប្រហារដោយព្យុះប្រកបដោយគ្រោះថ្នាក់ខ្ពស់ម្តងដែរ ហើយពេលនោះឥទ្ធិរបស់ព្យុះបានបណ្តាលឱ្យមានពលរដ្ឋហ្វីលីពីនរហូតដល់ ១៥៩នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 10, 2024
  • អន្តរជាតិ

    គោលនយោបាយ “America First” (អាមេរិកទីមួយ ឬសហរដ្ឋអាមេរិកជាជម្រើសទី១) របស់លោកប្រធានាធិបតី Donald Trump នឹងជះឥទ្ធិពលដល់ពាណិជ្ជកម្មសកលនៅអាស៊ី នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកវិភាគអន្តរជាតិជាច្រើនដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ៧ ខែវិច្ឆិកា។ គេនៅចាំថា កាលពីអំឡុងឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ដែលជាអាណត្តិទី ១ របស់ Donald Trump ក៏អាមេរិកបានធ្វើឱ្យជះឥទ្ធិខ្លាំងដល់វិស័យពាណិជ្ជកម្មនៅតំបន់អាស៊ីផងដែរ ហើយនៅពេលនោះគេថែមទាំងបានប្រើពាក្យថា “សង្គ្រាមពាណិជ្ជកម្ម” ទៀតផង។ បើតាមលោក Steven Okun ដែលជាទីប្រឹក្សាជាន់ខ្ពស់នៅស្ថាប័នទីប្រឹក្សាកិច្ចការសាធារណៈ APAC បានលើកឡើងថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald

    November 8, 2024
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Nissan គ្រោងនឹងកាត់បន្ថយការងារចំនួន ៩,០០០កន្លែង​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោយប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង និងស្របពេលដែលក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាចម្រូងចម្រាសជាច្រើននៅក្នុងប្រទេសចិនិងសហរដ្ឋអាមេរិកផងដែរ។ ប្រភពខាងលើបានបន្តថា ការតាមព្យាករណ៍របស់ក្រុមហ៊ុនគិតត្រឹមពេលនេះគឺក្រុមហ៊ុនអាចនឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ប្រមាណជា ៧០%ប៉ុណ្ណោះ នៃប្រាក់ចំណូលសរុបដែលក្រុមហ៊ុនធ្លាប់ដាក់ការររំពឹងថានឹងទទួលបានកាលពីដើមឆ្នាំកន្លងមក។ ប្រាក់ចំណូលត្រឹម ៧០% នៃការរំពឹងទុកនោះគឺមានតម្លៃជាប្រាក់ចំនួន ១៥០ពាន់លានយេន (៩៧៥ ដុល្លារអាមេរិក) ខណៈការធ្លាក់ចុះប្រាក់ចំណូលនេះក៏ជាការធ្លាក់ប្រាក់ចំណូលរយៈពេល ២ឆ្នាំជាប់គ្នាផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 8, 2024
  • អន្តរជាតិ

    តម្លៃភាគហ៊ុនធំៗមួយចំនួននៅក្នុងតំបន់អាស៊ីបានធ្លាក់ចុះនៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ ខណៈតម្លៃភាគហ៊ុនៅអាមេរិកបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីលោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្តងទៀត។ ទន្ទឹមគ្នានេះ ផ្សារភាគហ៊ុនធំៗជាច្រើននៅលើពិភពលោកកំពុងតែបង្វែរការយកចិត្តទុកដាក់របស់ពួកគេយ៉ាងខ្លាំងទៅកាន់អត្រាការប្រាក់នៅធនាគារកណ្តាលរបស់អាមេរិកផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តម្លៃភាគហ៊ុននៅក្នុងតំបន់អាស៊ីដែលបានធ្លាក់ចុះនោះរួមមាន៖ -តម្លៃភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ០,៦% -តម្លៃភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៤% -តម្លៃភាគហ៊ុន S&P/ASX 200 edged រប​ស់អូស្រ្តាលីបានធ្លាក់ចុះ ០,១% -តម្លៃភាគហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ចុះ ០,៧% -តម្លៃភាគហ៊ុននៅក្រុងសៀងហៃ​

    November 7, 2024
  • អន្តរជាតិ

    ចិន៖ ភ្លាមៗក្រោយសហរដ្ឋអាមេរិកបានរកឃើញបេក្ខភាពប្រធានាធិបតីថ្មីសម្រាប់អាណត្តិឆ្នាំ២០២៤ ប្រទេសចិនបានចេញសេចក្តីថ្លែងការអបអរសារទ និងបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋអាមេរិកភាគច្រើន ដែលបានជ្រើសរើសឱ្យលោក Donald Trump ចូលកាត់តំណែងកំពូលមួយនេះ។ យ៉ាងណាក្តី សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋរូបនេះត្រូវបានគេរំពឹងថា នឹងបង្កើតឱ្យមានការប្រែប្រួលកត្តាមួយចំនួននៅក្នុងប្រទេសចិនផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះបានបញ្ជាក់ថា ប្រទេសចិននឹងត្រូវមានការប្រកួតប្រជែងខ្លាំងជាងមុនជាមួយសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅលើពិភពលោក ចំពោះវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យពាណិជ្ជកម្ម វិស័យសន្តិសុខ និងវិស័យបច្ចេកវិទ្យា។ បើទោះជាយ៉ាងនេះក្តី នៅក្នុងសេចក្តីថ្លែងការរបស់លោកស្រី Mao Ning ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសចិនបានបញ្ជាក់ថា បើទោះស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ក៏ចិននៅតែបន្តអនុវត្តគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយអាមេរិកដដែល

    November 7, 2024
  • អន្តរជាតិ

    ជប៉ុន៖ ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ ១,៥%ទល់នឹងប្រាក់យេនរបស់ជប៉ុន ហើយប្រាក់ Bitcoin បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងថ្ងៃទី ៦ ខែវិច្ឆិកានេះ ពោលគឺជាថ្ងៃសហរដ្ឋអាមេរិកកំពុងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិឆ្នាំ២០២៤។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ​The Strait Time បានបញ្ជាក់ថា ការកើនឡើងនៃតម្លៃប្រាក់ទាំង ២ប្រភេទខាងលើនេះ គឺដោយសារតែទីផ្សារភាគហ៊ុនជាច្រើនបានឡើងថ្លៃផងដែរ។ ប្រភពខាងលើបានបន្តថា កត្តាដែលជម្រុញឱ្យទីផ្សារភាគហ៊ុនជាច្រើនបានឡើងថ្លៃនោះគឺដោយសារក្រុមអ្នកវិនិយោគជាច្រើនបានជឿជាក់ថា លោក Donald Trump នឹងឈ្នះឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក ហើយការឈ្នះឆ្នោតរបស់លោកនឹងជម្រុញការវិនិយោគរបស់ពួកគេ និងជាពិសេសនោះក្នុងវិស័យទីផ្សារភាគហ៊ុនឱ្យមានភាពល្អប្រសើរជាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះដំណើរការនៃរាប់សន្លឹកឆ្នោតជិតបិទបញ្ចប់ទាំងស្រុងហើយ ខណៈគណបក្សសាធារណៈរបស់លោក Donald Trump កំពុងមានសំឡេងនាំមុខ៕  អត្ថបទ៖ ភក្តី ប្រភព៖ ​The Strait

    November 6, 2024
  • អន្តរជាតិ

    អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីគ្រោងនឹងកាត់បំណុលនិស្សិតមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១៦ពាន់លានដុល្លារអូស្រ្តាលី (១០,៥៥ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា។ ការសម្រេចដាក់ចេញផែនការខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់បញ្ហាលំបាកក្នុងរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងកើតមានក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល។ បើតាមលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានបញ្ជាក់ថា គម្រោងកាត់បន្ថយចំនួនប្រាក់បំណុលនិស្សិតក្នុងទំហំទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអូស្រ្តាលីខាងលើនេះនឹងត្រូវអនុវត្តចំពោះពលរដ្ឋអូស្រ្តាលីប្រហែលជា ៣លាននាក់ ដែលធ្លាប់បានប្រើប្រាស់ឥណទាននិស្សិតសម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់ពួកគេនាពេលកន្លងមក ហើយចំនួនប្រាក់បំណុលដែលត្រូវបានរដ្ឋាភិបាលកាត់ចោលឬលើកលែងមិនយកនោះគឺមានទំហំស្មើនឹង ២០%នៃបំណុលសរុបរបស់ពួកគេម្នាក់។ ជាងនេះទៅទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរអូស្រ្តាលីក៏គ្រោងនឹងបញ្ចុះតម្លៃថ្នាំពេទ្យ និងដាក់ចេញកម្មវិធីមួយចំនួនដើម្បីជួយជម្រុញដល់វិស័យផ្តល់សេវាកម្មជួល និងការវិនិយោគផងដែរ៕ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese អត្ថបទ៖ ភក្តី ប្រភព៖ The

    November 5, 2024
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅក្នុងថ្ងៃអង្គារ ទី៥ ខែតុលានេះ ពោលគឺជាថ្ងៃដែលសហរដ្ឋអាមេរិកកំពុងរៀបការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលផ្លោងសម្រាប់បាញ់ក្នុងរយៈចម្ងាយខ្លី។ បើតាមអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបានបញ្ជាក់ថា មីស៊ីលបានផ្ទុះជាបន្តបន្ទាប់តាំងពីមុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមការបោះឆ្នោតបន្តិចម្លេះ ហើយទីតាំងដែលគ្រាប់មីស៊ីលបានធ្លាក់នោះគឺតំបន់សមុទ្រស្ថិតនៅប៉ែកខាងកើតឧបទ្វីបកូរ៉េ។ គួររម្លឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនកូរ៉េខាងជើងក៏បានបាញ់មីស៊ីលមួយគ្រាប់ដែរ គឺមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ហើយការបាញ់មីស៊ីលទាំងនេះត្រូវបានគេមើលឃើញថា គឺកូរ៉េខាងជើងចង់បង្ហាញពីភាពខ្លាំងក្នុងវិស័យយោធារបស់ខ្លួន ស្របពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ទៅលើការបោះឆ្នោតនៅអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    November 5, 2024
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់ដោយសារហេតុការណ៍ផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងជាបន្តបន្ទាប់ ហើយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់សរុបបានកើនឡើងចំនួន ១០ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី៤ ខែតុលា។ ភ្នំភ្លើងដែលបានផ្ទុះនេះមានឈ្មោះថា Lewotobi Laki-Laki មានទីតាំងស្ថិតនៅលើកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ បើតាមលោក Abdul Muhari ដែលជាអ្នកនាំពាក្យឱ្យទីភ្នាក់ងារជនភៀសខ្លួនដោយសារគ្រោះមហន្តរាយបានបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះជាច្រើនដង ​ដោយលើកទី១ បានផ្ទុះនៅមុនពាក់កណ្តាលអាធ្រាតយប់មិញនេះ ពោលគឺស្ថិតនៅយប់ថ្ងៃអាទិត្យ ទី៣ ហើយក្រោយពេលឈានចូលដល់ព្រឹកថ្ងៃចន្ទ ទី៤ ភ្នំភ្លើងក៏បានផ្ទុះចំនួន ២ដងបន្ថែមទៀត គឺនៅម៉ោង​ ១៖៣០ នាទី និងនៅម៉ោង ២៖៣៨

    November 4, 2024