- Pheakdey
- អន្តរជាតិ
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ២២៦នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា។ ចំពោះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញហាក់មិនមានការប្រែប្រួលច្រើនគួឱ្យកត់សម្គាល់នោះទេ ពោលគឺនៅមានចំនួនជាង ១០០នាក់ដដែល។ យ៉ាងណាក្តី អាជ្ញាធរវៀតណាមបានព្យាករណ៍ថាតួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងខ្ពស់ជាងនេះ ដ្បិតគេមិនសង្ឃឹមថាអ្នកដែលកំពុងខ្លួនទាំងអស់នោះសុទ្ធតែអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ដោយឡែកចំពោះចំនួនអ្នករងរបួសវិញគឺមានខ្ទង់ជាង ៨០០នាក់ ដោយនៅក្នុងនោះមានចំនួនតូចបានរងរបួសកម្រិតធ្ងន់ធ្ងរផងដែរ។ អ្វីដែលជារឿងគួរឱ្យកត់សម្គាល់ថ្មីនោះ គឺស្ថានភាពទឹកជំនន់នៅក្នុងទីក្រុងហាណូយចាប់ផ្តើមថយចុះឥទ្ធិពលបន្តិចហើយ ដែលធ្វើឱ្យគេអាចរំពឹងថា អ្វីៗនឹងត្រលប់មករកភាពល្អប្រសើរវិញនៅក្នុងពេលឆាប់ៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 13, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung Electronics គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ៣០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា។ ក្រុមបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់ចោលនោះគឺជាបុគ្គលិកដែលកំពុងបំពេញការងារនៅក្រៅប្រទេសកូរ៉េខាងត្បូង និងស្ថិតនៅក្នុងផ្នែកផ្សេងៗជាច្រើនរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបន្តថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវក្រុមហ៊ុនកាត់ចោលនោះគឺជាក្រុមបុគ្គលិកស្ថិតនៅក្នុងផ្នែករដ្ឋបាល ផ្នែកលក់ និងផ្នែកទីផ្សារ ខណៈគម្រោងកាត់បន្ថយបុគ្គលិកនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះហ៊ុន Samsung មានបុគ្គលិកបម្រើការងារសរុបចំនួន ២៦៧,៨០០នាក់ ហើយនៅក្នុងនោះបុគ្គលិកដែលកំពុងបម្រើការងារនៅក្រៅប្រទេសកូរ៉េខាងត្បូងមានចំនួនប្រមាណជា ១៤៧,០០០នាក់ ខណៈ Samsung មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី អាមេរិក អឺរ៉ុប និងតំបន់អាហ្វ្រិកផងដែរ។ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
September 12, 2024 - អន្តរជាតិ
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ១៩៧នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា។ ទន្ទឹមគ្នានេះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញក៏មានច្រើនគួឱ្យកត់សម្គាល់ផងដែរ ពោលគឺមានរហូតដល់ ១២៨នាក់។ ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការកើនឡើងនៃចំនួនអ្នកស្លាប់និងបាត់ខ្លួនហើយ តួលេខនៃអ្នករងរបួសក៏មានការកើនឡើងខ្ពស់ផងដែរ ដោយគិតត្រឹមពេលនេះអ្នករងរបួសសរុបមានចំនួនជាង ៨០០នាក់។ បើតាមអាជ្ញាធរវៀតណាមបញ្ជាក់ថា ព្យុះទីហ្វុង Yagi នឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ហើយអ្វីដែលជារឿងគួរឱ្យព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀតនោះគឺលទ្ធភាពនៃការកើតមានទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ ដ្បិតកម្ពស់ទឹកនៅក្នុងទន្លេក្រហមបានឡើងប្រៀបស្ទើរតែធ្លាយចេញទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋទៅហើយ ខណៈភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 12, 2024 - អន្តរជាតិ
ថៃ៖ ព្យុះទីហ្វុង Yagi បានធ្វើដំណើរទៅដល់តំបន់ភាគខាងជើងប្រទេសថៃនៅក្នុងរសៀលថ្ងៃពុធ ទី១១ ខែកញ្ញានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ក្រោយទៅដល់ប្រទេសថៃភ្លាមព្យុះទីហ្វុង Yagi ក៏ចាប់ផ្តើមបង្កើតឱ្យមានភ្លៀងធ្លាក់ ខ្យល់បោកបក់ ជំនន់ទឹកភ្លៀង និងបាក់ដីជាច្រើនកន្លែង ពោលគឺមិនខុសពីឥទ្ធិដែលអាក្រក់ ដែលទើបកើតមាននៅក្នុងប្រទេសហ្វីលីពីន ចិន និងវៀតណាមឡើយ។ ប្រភពខាងលើនេះបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យមានពលរដ្ឋថៃស្លាប់បាត់បង់ជីវិតអស់ចំនួន ៤នាក់ហើយ ដោយជនរងគ្រោះទាំងអស់នេះសុទ្ធតែបានស្លាប់ដោយសារបញ្ហាបាក់ដី។ ក្រៅតែពីបានសម្លាប់មនុស្សហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ៩,០០០គ្រួសារផ្សេងទៀតផងដែរ ដោយក្រុមពលរដ្ឋទាំងនេះកំពុងតែត្រូវប្រឈមជាមួយជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
September 11, 2024 - អន្តរជាតិ
ចិន ៖ ប្រទេសចិនបានអនុម័តវ៉ាក់សាំងការពារជំងឺអឹមផក (Mpox) ក្នុងស្រុកជាលើកដំបូងសម្រាប់ប្រើប្រាស់សាកល្បង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ វ៉ាក់សាំងដំបូងរបស់ប្រទេសចិននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តសៀងហៃ ដែលជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។ ប្រភពខាងលើនេះបានបន្តថា កាលពីឆ្នាំ ២០២០កន្លងទៅ វិទ្យាស្ថានខាងលើនេះក៏ធ្លាប់មានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ Sinopharm ផងដែរ ដែលវ៉ាក់សាំងប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា ប្រទេសចិននៅមិនទាន់រកឃើញមានករណីអ្នកឆ្លងជំងឺអឹមផកនៅឡើយទេសម្រាប់នៅក្នុងរលកនៃការររាតត្បាតថ្មីក្នុងឆ្នាំ ២០២៤នេះ ខណៈកាលពីឆ្នាំ ២០២២ កន្លងទៅ ប្រទេសចិនបានរកឃើញករណីអ្នកឆ្លងជំងឺអឹមផកសរុបជាង ២,៥០០ករណី តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕ ប្រភព៖ Channel News Asia
September 11, 2024 - អន្តរជាតិ
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ១៤១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ គឺភាគច្រើនបានស្លាប់ដោយសារតែបញ្ហាបាក់ដី ក្រោយតំបន់កើនហេតុនោះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងច្រើនជោគជាំ។ ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីមានការកើនឡើងនៃតួលេខអ្នកស្លាប់បាត់បង់ជីវិតហើយ តួលេខអ្នកបាត់ខ្លួនវិញក៏មានការកើនឡើងផងដែរ ដោយគិតត្រឹមពេលនេះចំនួនអ្នកបាត់ខ្លួនសរុបមានរហូតដល់ ៥៩នាក់។ អាជ្ញាធរវៀតណាមបានបង្ហាញការព្រួយបារម្ភថា បើសិនជាព្យុះទីហ្វុង Yagi នៅមានឥទ្ធិពលខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត លទ្ធភាពនៃការកើតមានទឹកជំនន់ក៏មានខ្ពស់ផងដែរ ដ្បិតនៅពេលនេះទឹកនៅក្នុងទន្លេក្រហមបានឡើងប្រៀបមាត់ច្រាំងទៅហើយ ដែលវាងាយនឹងធ្លាយចេញទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋណាស់ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 11, 2024 - អន្តរជាតិ
អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងអនុវត្តច្បាប់កំណត់អាយុអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីការពារពលរដ្ឋវ័យក្មេងពីឥទ្ធិពលអវិជ្ជមានរបស់បណ្តាញសង្គមមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១០ ខែកញ្ញា។ គម្រោងនៃការអនុវត្តច្បាប់ខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរអូស្រ្តាលីបានរកឃើញថា មានកុមារអូស្រ្តាលីមួយចំនួនបានក្លាយជាជនរងគ្រោះពីបណ្តាញអ៊ីនធឺណិតក្នុងរូបភាពផ្សេងៗចាប់តាំងពីការបៀតបៀនរហូតដល់ការស្រូបយកផ្នត់គំនិតបែបអវិជ្ជមានពីអ្វីដែលពួកគេបានឃើញនៅលើអ៊ីនធឺណិត។ បើតាមលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានបញ្ជាក់ថា តាមគម្រោងគឺរដ្ឋាភិបាលចង់ធ្វើការហាមឃាត់កុមារ ដែលមានអាយុក្រោម ១៦ឆ្នាំ ឬក្រោម ១៤ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម Facebook Instagram និង TikTok នោះទេ ដោយអាជ្ញាធរនឹងធ្វើការបិទគណនីរបស់ក្រុមអ្នកប្រើប្រាស់ដែលមានអាយុទាបជាងការកំណត់នេះចោលទាំងអស់តែម្តង។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញផ្នែកច្បាប់និងវិទ្យាសាស្រ្តសង្គមកំពុងសិក្សាថាតើ គួរកំណត់អាយុអ្នកប្រើប្រាស់ចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ ឬចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ ខណៈការសម្រេចុងក្រោយអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ
September 10, 2024 - អន្តរជាតិ
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងរហូតដល់ ៥៨នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ គឺភាគច្រើនបានស្លាប់ដោយសារតែបញ្ហាបាក់ដី ក្រោយតំបន់កើនហេតុនោះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងច្រើនជោគជាំ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញជនរងគ្រោះស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋវៀតណាមចំនួន ៤០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ ដែលកត្តានេះបានធ្វើឱ្យអាជ្ញាធរវៀតណាមដាក់ការព្យាករណ៍ថា តួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ។ ដោយឡែកចំពោះតួលេខពលរដ្ឋដែលបានរងរបួសធ្ងន់និងស្រាលវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយគិតត្រឹមពេលនេះតួលេខអ្នករងរបួសមានចំនួនរហូតដល់ ៧៥០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 10, 2024 - អន្តរជាតិ
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងតំបន់ភាគខាងជើងប្រទេសវៀតណាមបានកើនឡើងចំនួន ១១នាក់បន្ថែមទៀត នេះបើយោងតាមសេចក្តីរាយការណ៍បន្ទាន់មួយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា។ ដូចនេះ គិតត្រឹមពេលនេះគឺតួលេខអ្នកស្លាប់បាត់បង់ជីវិតសរុបមានចំនួន ៣៥នាក់ ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ។ ប្រភពខាងលើនេះបានបន្តថា តួលេខអ្នកស្លាប់ខាងលើនេះទំនងមិនមែនជាតួលេខចុងក្រោយនោះទេ ដ្បិតគិតត្រឹមពេលនេះនៅមានពលរដ្ឋចំនួន ២៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់បន្ថែមថា ក្រៅតែពីបានបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់បោកបក់ ទឹកជំនន់ និងបាក់ដីនេះហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត Quang Ninh និងខេត្ត Haiphong អស់ជាច្រើនកន្លែងផង ខណៈគិតត្រឹមពេលនេះមានប្រជាពលរដ្ឋវៀតណាមរាប់លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 9, 2024 - អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់កំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ស្ពានដ៏គួរឱ្យកត់ស្លុតមួយនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃចន្ទ ទី៩ ខែកញ្ញា។ ស្ពានដែលជាកន្លែងកើតហេតុនោះគឺស្ពាន Phong Chau ដែលស្ថិតនៅក្នុងខេត្ត Phu Tho ភាគខាងជើងនៃប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា ស្ពានបានបាក់នៅម៉ោងប្រហែល ១០ព្រឹក កាលពីព្រឹកមិញនេះ ហើយនៅពេលស្ពានបានបាក់នោះគឺវាបានធ្វើឱ្យរថយន្តប្រមាណជា ១០គ្រឿង និងម៉ូតូចំនួន ២គ្រឿងបានធ្លាក់ចូលទៅក្នុងទឹកទន្លេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរវៀតណាមបានជួយសង្គ្រោះមនុស្សបានចំនួន៤ ហើយ ខណៈអាជ្ញាធរក៏កំពុងបន្ថែមប្រតិបត្តិការណ៍ដើម្បីតាមរកអ្នកកំពុងបាត់ខ្លួនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express
September 9, 2024









