អន្តរជាតិ

ហ្វីលីពីនបញ្ជាឱ្យពលរដ្ឋ ២,៥០០នាក់ជ​ម្លៀសខ្លួនជាបន្ទាន់ ដោយសារឥទ្ធិពលរបស់ព្យុះត្រូពិច Toraji​

BY
Pheakdey
November 10, 2024

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យពលរដ្ឋប្រមាណជា ២,៥០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ ដើម្បីគេចចេញពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយព្យុះដ៏កំណាចមួយឈ្មោះព្យុះត្រូពិច Toraji​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា។ ពលរដ្ឋដែលត្រូវស្ថិតនៅក្នុងគោលដៅត្រូវធ្វើការជម្លៀសខ្លួននេះគឺជាក្រុមពលរដ្ឋរស់នៅក្នុងតំបន់ Ilocos ភាគខាងជើងប្រទេសហ្វីលីពីន។

តាមការព្យាការណ៍បានបង្ហាញថា ព្យុះត្រូពិច Toraji​ នឹងបោកបក់កាត់តំបន់ខាងលើនេះក្នុងល្បឿនជាង ១០០គីឡូម៉ែត្រក្នុងមួយម៉ោង​ ហើយអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះត្រូពិច Toraji​ នៅមិនទាន់បង្កឱ្យមានពលរដ្ឋហ្វីលីពីនណាម្នាក់បានរងគ្រោះថ្នាក់នៅឡើយទេ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុននេះហ្វីលីពីនក៏ធ្លាប់បានរងការវាយប្រហារដោយព្យុះប្រកបដោយគ្រោះថ្នាក់ខ្ពស់ម្តងដែរ ហើយពេលនោះឥទ្ធិរបស់ព្យុះបានបណ្តាលឱ្យមានពលរដ្ឋហ្វីលីពីនរហូតដល់ ១៥៩នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: