- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ ការឈឺចាប់ក្នុងអំឡុងពេលមករដូវ គឺជាបញ្ហាដ៏លំបាកមួយដែលស្រ្តីតែងតែជួបប្រទះជារៀងរាល់ខែ ខណៈនៅកន្លែងធ្វើការងារចំនួនបានមើលរំលង ឬមិនសូវយកចិត្តទុកដាក់អំពីបញ្ហាធម្មជាតិមួយនេះទេ។ ជាទូទៅអាការៈដែលកើតមានក្នុងអំឡុងពេលមករដូវមានដូចជា ឈឺក្បាល អស់កម្លាំង ឈឺចង្កេះ រមួលក្រពើ ទល់លាមក ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត) និងឈឺពោះជាដើម ខណៈអ្នកខ្លះបានកើតមានអាការឈឺពោះខ្លាំងរហូតដល់ត្រូវលេបថ្នាក់បំបាត់ការឈឺចាប់និងត្រូវសម្រាកឱ្យបានច្រើនម៉ោងទៀតផង។ ដោយសារបានមើលឃើញពីបញ្ហាធម្មជាតិរបស់ស្រ្តីដូចបានជម្រាបជូនខាងលើនេះ ស្ថាប័នរដ្ឋនិងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសឥណ្ឌាបានសម្រេចផ្តល់ជូនថ្ងៃឈប់សម្រាកពិសេសមួយសម្រាប់ក្រុមបុគ្គលិកជាស្រី ពោលគឺ “ថ្ងៃឈប់សម្រាកពេលមករដូវ” ដែលមានន័យថា ក្រុមបុគ្គលិកជាស្រ្តីទាំងអស់អាចមានសិទ្ធសូមច្បាប់ឈប់សម្រាកពីការងារនៅក្នុងអំឡុងពេលមករដូវប្រចាំខែ ដោយបន្តទទួលបានប្រាក់ខែជាធម្មតា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដែលបានចុះផ្សាយនៅក្នុងថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការសម្រេចផ្តល់ជូនថ្ងៃឈប់សម្រាកពិសេសសម្រាប់ស្រ្តីនេះ មិនមែនជាច្បាប់ដែលកំណត់ដោយរដ្ឋាភិបាលនោះទេ
November 25, 2024 - អន្តរជាតិ
ឡាវ៖ រដ្ឋាភិបាលនៃប្រទេសឡាវបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមចែករំលែកទុកយ៉ាងក្រៀមក្រំចំពោះភ្ញៀវទេសចរអន្តរជាតិចំនួន ៦នាក់នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រាក្នុងអំឡុងពេលមកកម្សាន្តនៅក្នុងប្រទេសខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកាបានបញ្ជាក់ថា សេចក្តីថ្លែងការរបស់រដ្ឋាភិបាលឡាវ ដែលមានខ្លឹមសារដូចខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលិខិតផ្លូវការមួយច្បាប់ ចេញដោយក្រសួងការបរទេសឡាវ។ ទន្ទឹមគ្នានេះអាជ្ញាធរឡាវក៏បានប្រកាសថា នឹងបើកការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីនេះឱ្យបានស៊ីជម្រៅ ខណៈគិតត្រឹមពេលនេះអាជ្ញាធរឡាវបានសម្រេចឃាត់ខ្លួនពលរដ្ឋវៀតណាមម្នាក់ ជាម្ចាស់គ្រប់គ្រងសណ្ឋាគារ Nana Backpackers Hostel ដែលជាទីតាំងកើតមានករណីពុលស្រាស្លាប់នេះ ដើម្បីធ្វើការសាកសួរជុំវិញករណីសោកនាដកម្មដ៏កម្រនេះផងដែរ។ សូមបញ្ជាក់ជូនថា ភ្ញៀវទេសចរអន្តជាតិដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទេសឡាវទាំង ៦នាក់នោះរួមមាន ពលរដ្ឋអូស្រ្តាលីចំនួន ២នាក់ ដាណឺម៉ាកចំនួន ២នាក់ អង់គ្លេសម្នាក់ និងអាមេរិកម្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
November 23, 2024 - អន្តរជាតិ
អាមេរិក៖ ក្មេងប្រុសសញ្ជាតិមេរិកម្នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សី ហើយនេះក៏ជាករណីទីមួយសម្រាប់សហរដ្ឋអាមេរិកផងដែរ ដែលបានរកឃើញករណីឆ្លងមេរោគនៃជំងឺផ្តាសាយបក្សីមកកាន់ខ្លួនមនុស្ស។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានអាយុ ១៥ឆ្នាំ រស់នៅក្នុងតំបន់ Alameda នៃក្រុង San Francisco រដ្ឋ California។ ក្រោយបានឃើញលទ្ធផលវិជ្ជមានជំងឺផ្ដាសាយបក្សីចំពោះក្មេងប្រុសរូបនេះហើយ អាជ្ញាធរសុខាភិបាលអាមេរិកបានបន្តធ្វើតេស្តគ្រប់សមាជិកគ្រួសាររបស់ពួកគេផងដែរ តែលទ្ធផលគឺសុទ្ធតែអវិជ្ជមានទាំងអស់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក្មេងប្រុសដែលបានឆ្លងជំងឺផ្តាសាយបក្សីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកបំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិត ដើម្បីងាយតាមដាននិងព្យាបាលរូបគេទៅតាមស្ថានភាពធ្វើទុកជាក់ស្តែង។ សូមបញ្ជាក់ជូនថា ផ្តាសាយបក្សី គឺជាប្រភេទជំងឺដែលបានចម្លងចេញពីសត្វបក្សីដូចជា មាន់ ទា ហើយជំងឺនេះក៏អាចបណ្តាលឱ្យមនុស្សដែលបានឆ្លងត្រូវស្លាប់បាត់បង់ជីវិតផងដែរ ប្រសិនបើព្យាបាលមិនទាន់ពេលវេលានោះទេ៕ អត្ថបទ៖ ភក្តី
November 23, 2024 - អន្តរជាតិ
ឡាវ៖ មានអ្នកដំណើរជនជាតិអូស្រ្តាលីម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា។ គិតត្រឹមពេលនេះតួលេខភ្ញៀវទេសចរអន្តរជាតិដែលបានស្លាប់ដោយការពុលស្រានៅក្នុងប្រទេសឡាវបានកើនឡើងរហូតដល់ចំនួន ៦នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទី ៦នេះ គឺជាមិត្តភក្តិជិតស្និតរបស់យុវតីអូស្រ្តាលីម្នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារហេតុផលដូចគ្នានេះកាលពីថ្ងៃពុធកន្លងទៅ និងជាករណីស្លាប់ទី ៤ ផងដែរ។ ជុំវិញករណីមានពលរដ្ឋខ្លួនពុលស្រាស្លាប់ជាបន្តបន្ទាប់នេះ ក្រសួងការបរទេសទូតអូស្រ្តាលីបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានអះអាងថា សោកនាដកម្មនេះនឹងស្ថិតនៅក្នុងការចងចាំរបស់ពលរដ្ឋអូស្រ្តាលីគ្រប់រូបផងដែរ។ សូមបញ្ជាក់ជូនថា ករណីពុលស្រាខាងលើនេះ បានកើតឡើងដោយសារក្រុមជនរងគ្រោះបានទទួលទានស្រាក្លែងក្លាយក្នុងអំឡុងពួកគេទៅដើរកម្សាន្តនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ខណៈនៅក្នុងស្រាទាំងនោះ មានផ្ទុកទៅដោយជាមេតាណុលយ៉ាងច្រើន ដែលធ្វើអ្នកផឹកត្រូវក្អួតចង្អោរ ខួរក្បាលឡើងហើមរហូតដាច់សរសៃឈាមស្លាប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The
November 23, 2024 - អន្តរជាតិ
ចិន៖ បុរសជនជាតិចិនបានឈ្នះក្តីនៅតុលាការនិងទទួលបានប្រាក់សំណងជិត ៥ម៉ឺនដុល្លារជុំវិញករណីដែលក្រុមហ៊ុនបានបញ្ឈប់រូបគាត់ពីការងារព្រោះតែគាត់បានដេកលក់លើតុការងារអស់រយៈពេល ១ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា។ ក្រុមហ៊ុនដែលជាកន្លែងកើតហេតុនេះគឺជាក្រុមហ៊ុនគីមីមួយកន្លែងស្ថិតនៅក្នុងក្រុង Taixing ខេត្ត Jiangsu ភាគខាងត្បូងនៃប្រទេសចិន។ បុរសជាដើមបណ្តឹងមានឈ្មោះថា Zhang ជាអតីតប្រធាននាយកដ្ឋាននៅក្នុងក្រុមហ៊ុនខាងលើ និងមានបទពិសោធន៍ធ្វើការងារជាមួយក្រុមអស់រយៈប្រមាណជា ២០ឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា មុនពេលត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ រូបគាត់ពីការងារ គឺរូបគាត់បានដេកលក់នៅលើតុការងាររបស់គាត់អស់រយៈពេល ១ម៉ោង ហើយនៅក្នុងថ្ងៃនោះការងាររបស់គាត់ក៏ត្រូវយឺតនិងបានប៉ះពាល់ដល់លំហូរការងារមួយចំនួននៅក្នុងក្រុមហ៊ុនផងដែរ។ ប៉ុន្មានថ្ងៃបន្ទាប់មក លោក Zhang ក៏ទទួលបានលិខិតបញ្ឈប់ពីការងារ ដ្បិតថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានខឹងនឹងគាត់ចំពោះចំណុចអសកម្មខាងលើនេះ។ យ៉ាងណាក្តី ក្រោយត្រូវបានបញ្ឈប់ពីការងារភ្លាម លោក Zhang ហាក់មិនពេញចិត្តនឹងការសម្រេចរបស់ក្រុមហ៊ុននោះទេ ដ្បិតកំហុសរបស់គាត់មិនមែនជាកំហុសធំដុំអ្វីឡើយ
November 22, 2024 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិរបស់ព្យុះទីហ្វុង Man-yi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់បាត់បង់ជីវិតជាង ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋចំនួន៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ព្យុះទីហ្វុង Man-yi បានធ្វើដំណើរក្នុងល្បឿនរហូតដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់សំខាន់ៗជាច្រើនក្នុងខេត្ត Aurora ភាគខាងជើងនៃប្រទេសហ្វីលីពីន។ ប្រភពខាងលើបានបន្តថា ព្យុះទីហ្វុង Man-yi គឺជាព្យុះទី ៦ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងខែនេះ ខណៈព្យុះទាំង ៦លើកនេះ បានបណ្តាលឱ្យមានអ្នកស្លាប់អស់ចំនួន ១៧៥នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 21, 2024 - អន្តរជាតិ
ឡាវ៖ តួលេខភ្ញៀវទេសចរអន្តជាតិដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទសឡាវបានបន្តកើនឡើងដល់ចំនួន ៥នាក់ហើយគិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ ជនរងគ្រោះដែលបានស្លាប់ចុងក្រោយគេនិងជាជនរងគ្រោះទី ៥នោះ គឺជាស្រ្តីជនជនជាតិអង់គ្លេស ដែលមានអាយុ ២៨ឆ្នាំ។ គួររម្លឹកជូនថា កាលពីរសៀលម្សិលមិញនេះក៏មានភ្ញៀវទេសចរជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ Bianca Jones ភេទស្រី អាយុ ១៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដូចគ្នានេះផងដែរ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ចំពោះករណីស្លាប់របស់យុវតីអូស្រ្តាលីរូបនេះវេជ្ជបណ្ឌិតថៃបានបញ្ជាក់ថា នៅក្នុងខ្លួនរបស់ជនរងគ្រោះមានផ្ទុកទៅដោយសារធាតុមេតាណុលច្រើនលើសកម្រិត ដ្បិតរូបនាងបានទទួលទានស្រាក្លែងក្លាយយ៉ាងច្រើនក្នុងអំឡុងពេលទៅកម្សាន្តនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ហើយជាតិមេតាណុលដ៏ច្រើននោះបានធ្វើឱ្យខួរក្បាលរបស់នាងត្រូវហើមនិងដាច់សរសៃឈាមស្លាប់តែម្តង។ សូមបញ្ជាក់ជូនផងដែរថា ភ្ញៀវទេសចរដែលបានស្លាប់បាត់បង់ជីវិតទាំង ៥នាក់នោះរួមមាន ភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ ជនជាតិអូស្រ្តាលីម្នាក់
November 21, 2024 - អន្តរជាតិ
អាមេរិក៖ តុលាការក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រេចចោទប្រកាន់មហាសេដ្ឋីលំដាប់ពិភពលោកជនជាតិឥណ្ឌាម្នាក់គឺលោក Gautam Adani អំពីបទសូកប៉ាន់និងកន្លែងបន្លំក្នុងសំណុំរឿងដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ តាមការរកឃើញរបស់អាជ្ញាធរអាមេរិក គឺលោកមហាសេដ្ឋី Gautam Adani បានយកប្រាក់ចំនួន ២៥០លានដុល្លារទៅសូកប៉ាន់មន្រ្តីរដ្ឋាភិបាលឥណ្ឌាជាថ្នូរនឹងការទទួលសិទ្ធផ្គត់ផ្គង់ថាមពលសូឡា ខណៈយោងតាមភាពជាក់ស្តែងគឺក្រុមហ៊ុនរបស់លោកមិនត្រូវទទួលបានសិទ្ធអនុញ្ញាតនេះទេ។ ប្រភពខាងលើបានបន្តថា តាមរយៈការសូកប៉ាន់នេះ ក្រុមហ៊ុនរបស់លោកមហាសេដ្ឋី Gautam Adani អាចនឹងប្រមូលបានប្រាក់ចំណូលមកវិញប្រមាណជាខ្ទង់ ២០លានដុល្លារនៅក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត។ ក្រៅពីបានរកឃើញករណីសូកប៉ាន់ខាងលើនេះហើយ តុលាការអាមេរិក៏បានរកឃើញផងដែរថា នាពេលកន្លងមកលោកមហាសេដ្ឋី Gautam Adani ធ្លាប់បានក្លែងបន្លំឯកសារ និងប្រឌិដ្ឋព័ត៌មានស្តីពីការវិនិយោគមួយចំនួនក្នុងគោលបំណងធ្វើឱ្យតម្លៃហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួនរបស់គាត់បានឡើងថ្លៃខ្ពស់ជាងភាពជាក់ស្តែង។
November 21, 2024 - អន្តរជាតិ
អូស្រ្តាលី៖ អូស្រ្តាលីគ្រោងនឹងបង្កើតច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមនានា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ គិតត្រឹមពេលនេះគម្រោងបង្កើតច្បាប់ដ៏តឹងរឹងនេះកំពុងត្រូវបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់នៅក្នុងសភាអូស្រ្តាលី ខណៈគេនៅមិនទាន់បានដឹងអំពីពេលវេលាជាក់លាក់នៃការអនុម័តជាផ្លូវការនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងបង្កើតច្បាប់ខាងលើនេះ អាជ្ញាធរអូស្រ្តាលីក៏គ្រោងធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមផងដែរ ពោលបើក្រុមហ៊ុនណានៅតែបន្តផ្តល់ភាពងាយស្រួលឬអនុញ្ញាតដល់កុមារអាយុក្រោម ១៦ឆ្នាំឱ្យបន្តប្រើប្រាស់បណ្តាញសង្គមរបស់ពួកគេ ឬមិនចូលរួមអនុវត្តតាមច្បាប់ថ្មីនេះទេ គឺក្រុមហ៊ុនទាំងនោះត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ៤៩,៥លានដុល្លារអូស្រ្តាលី (៣២លានដុល្លារអាមេរិក)។ សូមបញ្ជាក់ជូនថា គោលបំណងនៃការអនុវត្តច្បាប់ខាងលើនេះគឺដើម្បីការពារកុមារពីឥទ្ធិពលអាក្រក់ ការបោកប្រាស់ និងការរំលោភបំពានក្នុងរូបផ្សេងៗ ដែលតែងកើតឡើងនៅលើបណ្តាញសង្គម៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuters
November 21, 2024 - អន្តរជាតិ
ជប៉ុន៖ ជប៉ុនគ្រោងនឹងអនុម័តកញ្ចប់ថវិកាដែលមានតម្លៃសរុបរហូតដល់ ៨៧ពាន់លានដុល្លារ ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ គិតត្រឹមពេលនេះគម្រោងចាយប្រាក់ដ៏ច្រើនខាងលើត្រូវបានសមាជិកសភាជប៉ុនមកពីគ្រប់គណបក្សបោះឆ្នោតគាំទ្រហើយ ខណៈសេចក្តីអនុម័តផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃសុក្រខាងមុខនេះ។ ប្រភពខាងលើបានបន្តថា កញ្ចប់ថវិកាចំនួន ៨៧ពាន់លានដុល្លារខាងលើនេះនឹងត្រូវយកទៅបែងចែកជាកញ្ចប់ជំនួយតូចជាច្រើនដូចជា ការលើកលែងពន្ធលើប្រាក់ចំណូលពីពលរដ្ឋគោលដៅមួយចំនួន និងការបន្ថយពន្ធលើប្រេងសាំងមួយចំនួនផងដែរ។ ជាងទៅទៀត កញ្ចប់ថវិកាមួយចំនួនក៏ត្រូវបានប្រើប្រាស់ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ទៅកាន់ប្រជាពលរដ្ឋផងដែរ ដូចជាផ្តល់ប្រាក់ចំនួន ៣០,០០០ យេន (១៩៣ ដុល្លារ) ដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងផ្តល់ប្រាក់ចំនួន ២០,០០០ យេន (១២៨ ដុល្លារ) ចំពោះកូនម្នាក់ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកនៅក្នុងបន្ទុកច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
November 20, 2024









