អន្តរជាតិ

តួលេខភ្ញៀវទេសចរអន្តរជាតិ ដែលបានបាត់បង់ជីវិតដោយសារពុលស្រានៅប្រទេសឡាវ បន្តកើនឡើងដល់ ៥នាក់

BY
Pheakdey
November 21, 2024

ឡាវ៖ តួលេខភ្ញៀវទេសចរអន្តជាតិដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទសឡាវបានបន្តកើនឡើងដល់ចំនួន ៥នាក់ហើយគិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១​ ខែវិច្ឆិកា។ ជនរងគ្រោះដែលបានស្លាប់ចុងក្រោយគេនិងជាជនរងគ្រោះទី ៥នោះ គឺជាស្រ្តីជនជនជាតិអង់គ្លេស ដែលមានអាយុ ២៨ឆ្នាំ។

គួររម្លឹកជូនថា កាលពីរសៀលម្សិលមិញនេះក៏មានភ្ញៀវទេសចរជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ Bianca Jones ភេទស្រី អាយុ ១៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដូចគ្នានេះផងដែរ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ចំពោះករណីស្លាប់របស់យុវតីអូស្រ្តាលីរូបនេះវេជ្ជបណ្ឌិតថៃបានបញ្ជាក់ថា នៅក្នុងខ្លួនរបស់ជនរងគ្រោះមានផ្ទុកទៅដោយសារធាតុមេតាណុលច្រើនលើសកម្រិត ដ្បិតរូបនាងបានទទួលទានស្រាក្លែងក្លាយយ៉ាងច្រើនក្នុងអំឡុងពេលទៅកម្សាន្តនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ហើយជាតិមេតាណុលដ៏ច្រើននោះបានធ្វើឱ្យខួរក្បាលរបស់នាងត្រូវហើមនិងដាច់សរសៃឈាមស្លាប់តែម្តង។ សូមបញ្ជាក់ជូនផងដែរថា  ភ្ញៀវទេសចរដែលបានស្លាប់បាត់បង់ជីវិតទាំង ៥នាក់នោះរួមមាន ភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ ជនជាតិអូស្រ្តាលីម្នាក់ ជនជាតិដាណឺម៉ាកចំនួន ២នាក់ និងជនជាតិអាមេរិកម្នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: