អន្តរជាតិ

ជប៉ុនគ្រោងចំណាយប្រាក់ ៨៧ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

BY
Pheakdey
November 20, 2024

ជប៉ុន៖ ជប៉ុនគ្រោងនឹងអនុម័តកញ្ចប់ថវិកាដែលមានតម្លៃសរុបរហូតដល់ ៨៧​ពាន់លានដុល្លារ ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ គិតត្រឹមពេលនេះគម្រោងចាយប្រាក់ដ៏ច្រើនខាងលើត្រូវបានសមាជិកសភាជប៉ុនមកពីគ្រប់គណបក្សបោះឆ្នោតគាំទ្រហើយ ខណៈសេចក្តីអនុម័តផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃសុក្រខាងមុខនេះ។

ប្រភពខាងលើបានបន្តថា កញ្ចប់ថវិកាចំនួន ៨៧ពាន់លានដុល្លារខាងលើនេះនឹងត្រូវយកទៅបែងចែកជាកញ្ចប់ជំនួយតូចជាច្រើនដូចជា ការលើកលែងពន្ធលើប្រាក់ចំណូលពីពលរដ្ឋគោលដៅមួយចំនួន និងការបន្ថយពន្ធលើប្រេងសាំងមួយចំនួនផងដែរ។ ជាងទៅទៀត កញ្ចប់ថវិកាមួយចំនួនក៏ត្រូវបានប្រើប្រាស់ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ទៅកាន់ប្រជាពលរដ្ឋផងដែរ ដូចជាផ្តល់ប្រាក់ចំនួន​ ៣០,០០០ យេន (១៩៣​ ដុល្លារ) ដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងផ្តល់ប្រាក់ចំនួន ២០,០០០ យេន (១២៨ ដុល្លារ) ចំពោះកូនម្នាក់ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកនៅក្នុងបន្ទុកច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: