តម្លៃភាគហ៊ុនធំៗមួយចំនួននៅអាស៊ីបានធ្លាក់ចុះ ស្របពេលតម្លៃភាគហ៊ុននៅអាមេរិកកំពុងឡើងថ្លៃយ៉ាងគំហុក ក្រោយលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតី
- BY
- Pheakdey
- November 7, 2024
តម្លៃភាគហ៊ុនធំៗមួយចំនួននៅក្នុងតំបន់អាស៊ីបានធ្លាក់ចុះនៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ ខណៈតម្លៃភាគហ៊ុនៅអាមេរិកបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីលោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្តងទៀត។ ទន្ទឹមគ្នានេះ ផ្សារភាគហ៊ុនធំៗជាច្រើននៅលើពិភពលោកកំពុងតែបង្វែរការយកចិត្តទុកដាក់របស់ពួកគេយ៉ាងខ្លាំងទៅកាន់អត្រាការប្រាក់នៅធនាគារកណ្តាលរបស់អាមេរិកផងដែរ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តម្លៃភាគហ៊ុននៅក្នុងតំបន់អាស៊ីដែលបានធ្លាក់ចុះនោះរួមមាន៖
-តម្លៃភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ០,៦%
-តម្លៃភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៤%
-តម្លៃភាគហ៊ុន S&P/ASX 200 edged របស់អូស្រ្តាលីបានធ្លាក់ចុះ ០,១%
-តម្លៃភាគហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ចុះ ០,៧%
-តម្លៃភាគហ៊ុននៅក្រុងសៀងហៃ ប្រទេសចិនបានធ្លាក់ចុះ ០,៧%
ប្រភពខាងលើបានបន្តថា ស្របពេលដែលតម្លៃភាគហ៊ុនធំៗនៅអាស៊ីបានធ្លាក់ចុះនោះ តម្លៃភាគហ៊ុនធំៗនៅអាមេរិក ដូចជាតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla , ភាគហ៊ុនក្នុងធនាគារអាមេរិកជាច្រើន និងតម្លៃលុយ bitcoin ជាដើមបានឡើងថ្លៃយ៉ាងគំហុក៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






