អន្តរជាតិ

អ្នកវិភាគ៖ គោលនយោបាយ “America First” របស់លោក Trump នឹងជះឥទ្ធិពលដល់ពាណិជ្ជកម្មសកលនៅអាស៊ី

BY
Pheakdey
November 8, 2024

គោលនយោបាយ “America First” (អាមេរិកទីមួយ ឬសហរដ្ឋអាមេរិកជាជម្រើសទី១) របស់លោកប្រធានាធិបតី Donald Trump នឹងជះឥទ្ធិពលដល់ពាណិជ្ជកម្មសកលនៅអាស៊ី នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកវិភាគអន្តរជាតិជាច្រើនដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ៧ ខែវិច្ឆិកា។ គេនៅចាំថា កាលពីអំឡុងឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ដែលជាអាណត្តិទី ១ របស់ Donald Trump ក៏អាមេរិកបានធ្វើឱ្យជះឥទ្ធិខ្លាំងដល់វិស័យពាណិជ្ជកម្មនៅតំបន់អាស៊ីផងដែរ ហើយនៅពេលនោះគេថែមទាំងបានប្រើពាក្យថា “សង្គ្រាមពាណិជ្ជកម្ម” ទៀតផង។

បើតាមលោក Steven Okun ដែលជាទីប្រឹក្សាជាន់ខ្ពស់នៅស្ថាប័នទីប្រឹក្សាកិច្ចការសាធារណៈ APAC បានលើកឡើងថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump នឹងអនុវត្តការយកពន្ធខ្ពស់ជាងមុនចំពោះផលិតផល ដែលត្រូវនាំចូលយកទៅលក់នៅអាមេរិក ហើយទំនិញសំខាន់ៗមួយចំនួនដែលគេរំពឹងថានឹងត្រូវបង់ពន្ធនាំចូលថ្លៃជាងមុននោះ មានដូចជាដែកថែប និងអាលុយមីញ៉ូមជាដើម។ គួររម្លឹកជូនថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតលោក Donald Trump ធ្លាប់បាននិយាយ​ថា បើលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក លោកនឹងដំឡើងពន្ធគ្រប់ទំនិញដែលត្រូវនាំចូលអាមេរិកប្រមាណជា ២០% ហើយលោកនឹងដំឡើងពន្ធចំពោះផលិតផលចិនឱ្យខ្ពស់ជាង ៦០%៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: