អន្តរជាតិ

ខឹងឈ្លោះគ្នាជាមួយប្រពន្ធ! បុរសចិនម្នាក់បើករថយន្តបុករះទៅកាន់ហ្វូងមនុស្សទាំងកម្រោល បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត និងរបួស រាប់សិបនាក់

BY
Pheakdey
November 13, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តបុករះទៅកាន់ហ្វូងមនុស្សទាំងកម្រោលមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែវិច្ឆិកា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅខាងក្រៅសាលកីឡាមួយកន្លែងក្នុងទីក្រុង Zhuhai ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

ក្រៅតែពីបានប​ណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យពលរដ្ឋស្លូតត្រង់ចំនួន ៤៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ជនបង្កហេតុមានឈ្មោះ Fan បានប្រើប្រាស់រថយន្តប្រភេទ SUV ហើយជនបង្កហេតុហេតុរូបនេះត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុផងដែរ។ តាមចម្លើយរបស់ជនបង្កហេតុបានឱ្យដឹងថា មូលហេតុដែលគាត់សម្រេចបើករថយន្តបុកសំដៅទៅកាន់ហ្វូងមនុស្សដូចនេះ គឺដោយសារតែគាត់ខឹងអតីតប្រពន្ធរបស់គាត់ក្នុងការបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នាបន្ទាប់ពីពួកគាត់ទាំង ២ បានសម្រេចលែងលះគ្នាកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: