អន្តរជាតិ

ឥណ្ឌា​ សម្រេចបិទសាលារៀនទូទាំងរដ្ឋធានី ដោយសារបញ្ហាខ្យល់កខ្វក់

BY
Pheakdey
November 18, 2024

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបិទសាលារៀននៅទូទាំងរដ្ឋធានីញូវដេលីដោយសារតែបញ្ហាខ្យល់កខ្វក់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៨​ ខែវិច្ឆិកា។ នៅក្នុងអំឡុងពេលការបិទសាលារៀនជាបណ្តោះអាសន្ននេះ សិស្សានុសិស្សទាំងអស់ត្រូវប្តូរមករៀនតាមប្រព័ន្ធ Online ជំនួសវិញ ខណៈអាជ្ញាធរមិនបានបញ្ជាក់អំពីរយៈពេលកំណត់ច្បាស់លាស់ក្នុងការប្តូរកម្មវិធីសិក្សានេះទេ។

ប្រភពខាងលើបានបន្តថា អ្វីដែលអាជ្ញាធរអាចប្រាប់ទៅកាន់សាធារណៈជនបានគឺ កម្មវិធីសិក្សាអាចនឹងត្រលប់មករកភាពធម្មតាវិញនៅពេលបញ្ហាខ្យល់កខ្វក់ត្រូវបានរលាយបាត់ទាំងស្រុង ដើម្បីអាចធានាថាក្រុមសិស្សានុសិស្សនឹងមានសុវត្ថិភាព ១០០%ពីបញ្ហាធម្មជាតិមួយនេះ។ សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វល់នៅក្នុងរដ្ឋធានីញូវដេលីនៅពេលនេះគឺកម្រិតខ្ពស់លើសពីកម្រិតធម្មតារហូតដល់ទៅ ៥៧ដងឯណោះ ខណៈនៅក្នុងរដ្ឋធានីដ៏ធំមួយនេះមានពលរដ្ឋរស់នៅជាង ៣០លាននាក់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖Channel News Asia

 

Share This Post: