Pheakdey
  • អន្តរជាតិ

    ថៃ៖ គ្រូបង្រៀននៅក្នុងប្រទេសថៃម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាង​១០០ឆ្នាំជុំវិញករណីបានរំលោភបំពានផ្លូវភេទនិងបៀតបៀនផ្លូវភេទទៅលើក្រុមកូនសិស្សភេទប្រុសមិនទាន់គ្រប់អាយុរាប់រាយនាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១០ ខែធ្នូ។ គ្រូបង្រៀនរូបនេះត្រូវបានគេបង្ហាញឈ្មោះត្រឹមថា Tee អាយុ ៣២ឆ្នាំ ភេទប្រុស ជាគ្រូបង្រៀននៅក្នុងសាលាមួយកន្លែងក្នុងទីក្រុងបាងកក ហើយរូបគាត់ត្រូវបានប៉ូលិសថៃធ្វើការឃាត់ខ្លួនតាំងតែពីថ្ងៃទី២៤ ខែមិថុនាម្លេះ។ យ៉ាងណាក្តី ការសម្រចរបស់តុលាការថៃដែលទើបត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះបានសម្រេចចោទប្រកាន់ថា លោកគ្រូ Tee ត្រូវជាប់ពន្ធនាគាររយៈពេល ១១១ឆ្នាំពីបទបានរំលោភបំពានផ្លូវភេទលើកុមារានិងត្រូវជាប់ពន្ធនាគាររយៈពេល ២១៦ខែ (១៨ឆ្នាំ)ពីបទបៀតបៀនផ្លូវភេទលើកុមារារាប់រយនាក់។ ក្រៅតែពីត្រូវទទួលទោសជាប់ពន្ធនាគារក្នុងរយៈពេលសរុបរហូតដល់​១២៩ឆ្នាំហើយ លោកគ្រូ Tee ក៏ត្រូវបង្គាប់ឱ្យបង់ប្រាក់ចំនួន ១,៥លានបាត (៤៤,៤១៥ដុល្លារ) ទៅកាន់កុមារារងគ្រោះ និងបង់ប្រាក់ចំនួន ៦៥ម៉ឺនបាត (១៩,២៣៦ដុល្លារ) ទៅកាន់ម្តាយកុមាររងគ្រោះ ដែលជាម្ចាស់ដើមបណ្តឹងក្នុងសំណុំរឿងនេះផងដែរ។

    December 10, 2024
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិសិង្ហបុរីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានទៅរកសេវាម៉ាស្សានៅក្នុងខេត្ត Phuket ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៩ ខែធ្នូ។ យោងតាមប៉ូលិសថៃបានបញ្ជាក់ថា បុរសជាជនរងគ្រោះមានអាយុ ៥២ឆ្នាំ ហើយកាលពីថ្ងៃទី៧ កន្លងទៅ​ គាត់បានទៅរកសេវាម៉ាស្សាប្រេងក្នុងហាងមួយកន្លែងនៅតំបន់ឆ្នេរ Patong ដោយការម៉ាស្សានោះមានរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។  ប្រភពខាងលើបានបន្តថា មុនពេលទៅរកសេវាម៉ាស្សាបុរសជាជនរងគ្រោះមានអាការស្រវឹងស្រា ហើយបន្ទាប់ពីទទួលបានសេវាម៉ាស្សារួចភ្លាមគាត់ក៏បានដេកលក់នៅលើគ្រែម៉ាស្សានោះមួយសន្ទុះផងដែរ។  ក្រោយដេកលក់បានបន្តិចស្រាប់តែបុរសជាជនរងគ្រោះហាក់មានអាការពិបាកនៅក្នុងខ្លួនខ្លាំងរហូតបាត់បង់ស្មារតី ហើយភ្លាមៗនោះគេបានព្យាយាមបញ្ជូនរូបគាត់ទៅកាន់ទៅកាន់មន្ទីរពេទ្យផងដែរ យ៉ាងទោះជាយ៉ាងណាក្តីក្រោយពេលទៅដល់មន្ទីរពេទ្យរូបគាត់នៅតែមិនអាចដឹងខ្លួននិងចុងក្រោយក្រុមគ្រូពេទ្យបានជូនដំណឹងថា រូបគាត់បានស្លាប់បាត់បង់ជីវិតតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    December 10, 2024
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO កំពុងតាមដានការវិវឌ្ឍរបស់ជំងឺថ្មីមួយប្រភេទ ដែលគិតត្រឹមពេលគេអាចហៅជំងឺថ្មីនេះដោយប្រើឈ្មោះបណ្តោះអាសន្នត្រឹមថា “ជំងឺ X” យ៉ាងយកចិត្តទុកដាក់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៩ ខែធ្នូ។ អ្វីដែលគេអាចសម្គាល់អំពីជំងឺ X បានគឺវាបានបណ្តាលឱ្យអ្នកជំងឺ ក្តៅខ្លួន ឈឺក្បាល ហៀរសំបោរ ក្អក និងមានការឈឺចាប់លើរាងកាយជាដើម ពោលគឺស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយដែរ។ ប្រភពខាងលើបានបន្តថា គិតចាប់តាំងពីថ្ងៃទី ២៤ ខែវិច្ឆិកាមក ជំងឺ X បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៤០៦ករណីហើយ​  ដោយនៅក្នុងនោះមានអ្នកជំងឺជាង ៥០%

    December 9, 2024
  • អន្តរជាតិ

    ថៃ៖ ករណីមានតារាចម្រៀងជនជាតិថៃម្នាក់គឺអ្នកនាង Chayada Prao-Hom បានស្លាប់បាត់បង់ជីវិតក្រោយពេលទៅម៉ាស្សាស្មានិងកញ្ចឹង ក កំពុងក្លាយជាប្រធានបទក្តៅមួយនៅលើបណ្តាញសង្គម ខណៈអ្នកជំនាញមួយចំនួនក៏បានព្រមានឱ្យមានការប្រុងប្រយ័ត្នចំពោះការទៅទទួលយកសេវាកម្មប្រភេទនេះដោយណែនាំអោយធ្វើម៉ាស្សា ដោយប្រើតែអ្នកជំនាញពិតប្រាកដ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែធ្នូ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះ អ្នកនាង Chyada បានទៅទទួលយកសេវាម៉ាស្សាស្មានិងកញ្ចឹងក នៅក្នុងហាងមួយកន្លែងក្នុងខេត្ត Udon Thani  ដើម្បីសម្រួលការឈឺចុកចាប់ បន្ទាប់ពីរូបគាត់បានធ្វើការងារក្នុងរយៈពេលដ៏យូរមួយ។ ក្រោយទទួលបានសេវាកម្មម៉ាស្សានេះរួច ស្ថានភាពរបស់អ្នកនាង  Chayada ហាក់មិនបានល្អប្រសើរឡើយ ផ្ទុយទៅវិញគាត់បានកើតមានការឈឺចាប់ត្រង់កនិងខ្នងយ៉ាងខ្លាំង ដៃម្ខាងរបស់គាត់បែរជាលែងសូវមានកម្លាំង ហើយក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះគឺផ្នែកនៃរាងកាយរបស់គាត់ស្ទើរតែ ៥០%​ លែងអាចធ្វើចលនាបានតែម្តង

    December 9, 2024
  • អន្តរជាតិ

    អង់គ្លេស៖ កម្លាំងប៉ូលិសប្រចាំទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសបានឱ្យដឹងថា ថ្មីៗនេះ សមត្ថកិច្ចអាចចាប់ខ្លួនជនល្មើសបានចំនួន ៥៤០នាក់តាមរយៈការប្រើប្រាស់មុខងារ​ “ស្កេនមុខមនុស្ស”  ដែលបានបំពាក់នៅក្នុងកាមេរ៉ាសុវត្ថិនៅតាមទីសាធារណៈ។ ជនល្មើសដែលអាជ្ញាធរអាចចាប់ខ្លួនបានដោយមិនចាំបាច់ចំណាយកម្លាំងច្រើននិងពេលវេលាយូរនោះគឺមានចាប់តាំងពីជនល្មើសក្នុងករណីលួចឬឆក់រហូតដល់ជនល្មើសក្នុងករណីចាប់រំលោភសេពសន្ថវៈផងដែ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៧​ ខែធ្នូបានឱ្យដឹងថា មុខងារ​ “ស្កេនមុខមនុស្ស” នេះ អាចចាប់យកទម្រង់មុខមនុស្សដែលបានដើរឆ្លងកាត់វាទាំងអស់យ៉ាងច្បាស់បំផុត ហើយភ្លាមៗនោះវាក៏អាចធ្វើការពិនិត្យប្រៀបធៀប និងផ្តល់ព័ត៌មានថា មុខរបស់មនុស្សដែលវាបានស្កេននោះដូចគ្នាទៅនឹងមុខមនុស្សដែលអាជ្ញាធរកំពុងតាមចាប់ខ្លួនឬអត់។ ក្នុងករណីដែលមុខងារ​ “ស្កេនមុខមនុស្ស” បានផ្តល់ព័ត៌មានថា​ មានជនល្មើសណាម្នាក់កំពុងដើរឆ្លងកាត់ហើយនោះ គឺអាជ្ញាធរនឹងបើកប្រតិបត្តិការណ៍តាមចាប់ខ្លួនភ្លាម​ដោយមិនចាំបាច់ត្រូវចំណាយពេលចវេលាយូរនោះទេ។ យ៉ាងណាក្តី ក៏មានពលរដ្ឋមួយចំនួនរិះគន់ចំពោះការប្រើប្រាស់មុខងារ “ស្កេនមុខមនុស្ស” នេះនៅទីសាធារណៈផងដែរ ដ្បិតវាបានបំពានសិទ្ធឯកជនភាពនិងសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    December 7, 2024
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងបញ្ហាបាក់ដី នៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែធ្នូ។ ចំពោះទីតាំងដែលបានរងនូវការគំរាមគំហែងពីគ្រោះធម្មជាតិមួយនេះគឺខេត្ត West Java ដែលជាដែនដីកោះដ៏ធំមួយនៅប៉ែកខាងលិចប្រទេសឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខាងលើនេះគឺជាទំនន់ទឹកភ្លៀងដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងយូរ ខណៈទឹកជំនន់ប្រភេទនេះក៏ឆាប់ស្រកទៅវិញអស់ក្នុងរយៈពេលដ៏ខ្លីដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងដ៏ខ្លាំងនេះក៏បានបណ្តាលឱ្យស្ពានចំនួន ១០កន្លែងបានរងនូវការបំផ្លាញទាំងស្រុងផងដែរ ដ្បិតដីនៅតំបន់ស្ពាននោះត្រូវបានបាក់ស្រុតយ៉ាងគំហុក។ ជាងនេះទៅទៀត ផ្ទះរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នងក៏បានរងនូវការខូចខាតផងដែរ ខណៈផ្លូវថ្នល់សំខាន់ៗមួយចំនួនត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    December 7, 2024
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មទៅកាន់ក្រុមហ៊ុនលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកចំនួន ១៣ ជុំវិញករណីលក់អាវុធឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន South China Morning Post នៅក្នុងរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ វិធានការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះលក់លក់គ្រឿងបន្លាស់និងសេវាកម្មថែទាំយន្តហោះចម្បាំង F-16 និងរ៉ាដាជាច្រើនប្រភេទ ដែលមានតម្លៃសរុបរហូតដល់ ៣៨៥លានដុល្លារឱ្យទៅកោះតៃវ៉ាន់។ ក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីត្រូវទទួលទណ្ឌកម្មរបស់អាជ្ញាធរចិននោះរួមមាន ក្រុមហ៊ុន Teledyne Brown Engineering Inc, ក្រុមហ៊ុន Brinc Drones Inc, ក្រុមហ៊ុន Shield AI Inc, ក្រុមហ៊ុន Rapid Flight LLC, ក្រុមហ៊ុន

    December 5, 2024
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សមនុស្សចំនួន ១៣នាក់កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ ការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងនៃប្រទេសចិន។ គិតត្រឹមពេលនេះអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ក្រុមជនរងគ្រោះដែលកំពុងបាត់ខ្លួនទាំងអស់នោះនៅឡើយទេ ខណៈប្រតិបត្តិការណ៍រុករកពួកគេនៅក្រោមបំណាក់ដីនិងក្រោមគំនរបាក់បែកកំពុងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រភពខាងលើបានបន្តថា ជាមួយគ្នានេះអាជ្ញាធរចិនក៏កំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅជុំវិញករណីដ៏កម្រនេះផងដែរ ដើម្បីស្វែងរកឱ្យឃើញថាតើវាបានកើតឡើងដោយចៃដន្យឬដោយសារក្រុមហ៊ុនសាងសង់មិនបានអនុវត្តការងារដោយគោរពទៅតាមបទដ្ឋានសុវត្ថិភាពដែលអាជ្ញាធរជំនាញបានកំណត់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    December 5, 2024
  • អន្តរជាតិ

    ថៃ៖ អង្គការយូណេស្កូ (Unesco) បានចុះបញ្ជីសម្លរ “តុងយ៉ាំបង្កង” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ប្រទេសថៃជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ។ បើតាមលោក Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបង្ហាញចំណាប់អារម្មណ៍ថា សេចក្តីសម្រេចខាងលើនេះ គឺមោទកភាពដ៏ធំមួយសម្រាប់ប្រទេសថៃនិងចំពោះប្រជាពលរដ្ឋថៃទាំងអស់គ្នាផងដែរ។ គួររម្លឹកជូនថា ក្រៅតែពីសម្លរតុងយ៉ាំបង្កង នាពេលកន្លងថៃក៏មានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពីអង្គការយូណេស្កូ (អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ) ចំនួន ៤ផ្សេងទៀតផងដែរ ដូចជា៖ ១-របាំ Khon (Khon Mask Dance) ២-របាំ Nora (Nora Dance) ៣-ម៉ាស្សាបែបថៃ

    December 4, 2024
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីនឹងទទួលបានការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ១ពាន់លានដុល្លារបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក គឺក្រុមហ៊ុន Apple នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៤ ខែធ្នូ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការសម្រេចបន្ថែមទំហំទឹកប្រាក់វិនិយោគនេះគឺត្រូវបានធ្វើឡើងដោយសារក្រុមហ៊ុន Apple ចង់រួចផុតពីការហាមឃាត់មិនឱ្យលក់ទូរស័ព្ទ iPhone 16 នៅលើទឹកដីនៃប្រទេសឥណ្ឌូណេស៊ី។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមហ៊ុន Apple ជាមួយនឹងអាជ្ញាធរឥណ្ឌូនេស៊ីបានកើតឡើងជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីពេលដែលក្រុមហ៊ុន Apple បានបញ្ចេញលក់ទូរស័ព្ទ  iPhone 16 គ្រប់ស៊េរីនៅលើទីផ្សារអន្តរជាតិម្លេះ។ ហេតុផលចម្បងនៃបញ្ហាចម្រូងចម្រាសនេះបានកើតឡើងដោយសារតែច្បាប់កំណត់ទំហំទឹកប្រាក់វិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសរបស់អាជ្ញាធរឥណ្ឌូនេស៊ី ពោលគឺនៅក្នុងច្បាប់នេះបានកំណត់ពីទំហំទឹកប្រាក់ជាក់ស្តែងដែលក្រុមហ៊ុនបរទេសនីមួយៗត្រូវធ្វើការវិនិយោគក្នុងប្រទេសឥណ្ឌូណេស៊ី មុនពេលក្រុមហ៊ុនទាំងនោះទទួលបានសិទ្ធលក់ផលិតផលមួយចំនួនរបស់ពួកគេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះពោលគឺស្ថិតនៅក្នុងដំណាក់កាលដែលក្រុមហ៊ុន Apple មិនទាន់បានបន្ថែមទឹកប្រាក់និយោគនៅឡើយ គឺសកម្មភាពទិញ-លក់ទូរស័ព្ទ 

    December 4, 2024