អន្តរជាតិ

មនុស្ស១៣នាក់ កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងក្នុងប្រទេសចិន

BY
Pheakdey
December 5, 2024

ចិន៖ យ៉ាងហោចណាស់មានមនុស្សមនុស្សចំនួន ១៣នាក់កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ ការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងនៃប្រទេសចិន។

គិតត្រឹមពេលនេះអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ក្រុមជនរងគ្រោះដែលកំពុងបាត់ខ្លួនទាំងអស់នោះនៅឡើយទេ ខណៈប្រតិបត្តិការណ៍រុករកពួកគេនៅក្រោមបំណាក់ដីនិងក្រោមគំនរបាក់បែកកំពុងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រភពខាងលើបានបន្តថា ជាមួយគ្នានេះអាជ្ញាធរចិនក៏កំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅជុំវិញករណីដ៏កម្រនេះផងដែរ ដើម្បីស្វែងរកឱ្យឃើញថាតើវាបានកើតឡើងដោយចៃដន្យឬដោយសារក្រុមហ៊ុនសាងសង់មិនបានអនុវត្តការងារដោយគោរពទៅតាមបទដ្ឋានសុវត្ថិភាពដែលអាជ្ញាធរជំនាញបានកំណត់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: