បុរសសិង្ហបុរីម្នាក់បានបាត់បង់ជីវិត ក្រោយទទួលយកសេវាម៉ាស្សាត្រឹម ៤៥នាទី នៅក្នុងខេត្តភូកេត ប្រទេសថៃ
- BY
- Pheakdey
- December 10, 2024
ថៃ៖ បុរសជនជាតិសិង្ហបុរីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានទៅរកសេវាម៉ាស្សានៅក្នុងខេត្ត Phuket ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៩ ខែធ្នូ។ យោងតាមប៉ូលិសថៃបានបញ្ជាក់ថា បុរសជាជនរងគ្រោះមានអាយុ ៥២ឆ្នាំ ហើយកាលពីថ្ងៃទី៧ កន្លងទៅ គាត់បានទៅរកសេវាម៉ាស្សាប្រេងក្នុងហាងមួយកន្លែងនៅតំបន់ឆ្នេរ Patong ដោយការម៉ាស្សានោះមានរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។ 
ប្រភពខាងលើបានបន្តថា មុនពេលទៅរកសេវាម៉ាស្សាបុរសជាជនរងគ្រោះមានអាការស្រវឹងស្រា ហើយបន្ទាប់ពីទទួលបានសេវាម៉ាស្សារួចភ្លាមគាត់ក៏បានដេកលក់នៅលើគ្រែម៉ាស្សានោះមួយសន្ទុះផងដែរ។ ក្រោយដេកលក់បានបន្តិចស្រាប់តែបុរសជាជនរងគ្រោះហាក់មានអាការពិបាកនៅក្នុងខ្លួនខ្លាំងរហូតបាត់បង់ស្មារតី ហើយភ្លាមៗនោះគេបានព្យាយាមបញ្ជូនរូបគាត់ទៅកាន់ទៅកាន់មន្ទីរពេទ្យផងដែរ យ៉ាងទោះជាយ៉ាងណាក្តីក្រោយពេលទៅដល់មន្ទីរពេទ្យរូបគាត់នៅតែមិនអាចដឹងខ្លួននិងចុងក្រោយក្រុមគ្រូពេទ្យបានជូនដំណឹងថា រូបគាត់បានស្លាប់បាត់បង់ជីវិតតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






