ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការយូណេស្កូសម្រេចដាក់បញ្ចូលសម្ល “តុងយ៉ាំបង្កង”​ របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    BY Pheakdey December 4, 2024
    អង្គការយូណេស្កូសម្រេចដាក់បញ្ចូលសម្ល “តុងយ៉ាំបង្កង”​ របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    ថៃ៖ អង្គការយូណេស្កូ (Unesco) បានចុះបញ្ជីសម្លរ “តុងយ៉ាំបង្កង” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ប្រទេសថៃជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ។ បើតាមលោក Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបង្ហាញចំណាប់អារម្មណ៍ថា សេចក្តីសម្រេចខាងលើនេះ គឺមោទកភាពដ៏ធំមួយសម្រាប់ប្រទេសថៃនិងចំពោះប្រជាពលរដ្ឋថៃទាំងអស់គ្នាផងដែរ។

    គួររម្លឹកជូនថា ក្រៅតែពីសម្លរតុងយ៉ាំបង្កង នាពេលកន្លងថៃក៏មានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពីអង្គការយូណេស្កូ (អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ) ចំនួន ៤ផ្សេងទៀតផងដែរ ដូចជា៖

    ១-របាំ Khon (Khon Mask Dance)

    ២-របាំ Nora (Nora Dance)

    ៣-ម៉ាស្សាបែបថៃ (Thai Massage)

    ៤-ពិធីបុណ្យសង្រ្កាន្តថៃ (Songkran Festival)

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: