អន្តរជាតិ

មនុស្ស ១៥នាក់បានបាត់បង់ជីវិត និង ៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ី

BY
Pheakdey
November 26, 2024

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូណេស៊ីចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាបាក់​ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា។ គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅក្នុងខេត្ត North Sumatra ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី និងបានកើតឡើងក្រោយតំបន់មួយនេះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងខ្លាំងក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នាមកនេះ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតជាង ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋឥណ្ឌូណេស៊ីចំនួន ៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្គ្រោះនិងមន្ត្រីប៉ូលិសមូលដ្ឋានប្រមាណជាជាង ១០០នាក់កំពុងតាមស្វែងរកពួកគេ។ យ៉ាងណាក្តីអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ក្តីសង្ឃឹមថាមនុស្សដែលកំពុងបាត់ខ្លួនទាំង  ៧នាក់នោះនៅមានជីវិតគឺមានតិចណាស់ ហើយតាមការសន្និដ្ឋានគឺពួកគេទំនងជាត្រូវកប់ជាប់នៅក្នុងដីយ៉ាងជ្រៅហើយ ទើបក្រុមអ្នកជួយសង្គ្រោះពិបាកស្វែងរកពួកគេដូចនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: