សេដ្ឋវិទូ៖ ទំនិញមួយចំនួនរាប់ចាប់តាំងពីសាច់ ផ្លែឈើ រហូតដល់គ្រឿងស្រវឹង នៅអាមេរិកនឹងត្រូវឡើងថ្លៃ ក្រោមផែនការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ
- BY
- Pheakdey
- November 27, 2024
អាមេរិក៖ យោងតាមការវិភាគរបស់ក្រុមសេដ្ឋវិទូនៅលើពិភពលោក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថា ទំនិញមួយចំនួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកនឹងត្រូវឡើងថ្លៃប្រសិនបើលោក ដូណាល់ ត្រាំ អនុវត្តផែនការដំឡើងថ្លៃពន្ធលើផលិតផលនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ិច ដូចអ្វីដែលគាត់បានប្រកាសមែននោះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានចេញមកធ្វើការសន្យាជាសាធារណៈថា លោកនឹងដំឡើងពន្ធនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ិច រហូតដល់ ២៥% ក្រោយពេលដែលលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។

ប្រភពខាងលើបានបន្តថា មុនទំនិញដែលអាចប្រឈមនឹងការឡើងថ្លៃនោះមានរាប់ចាប់តាំងពីផលិតផលសាច់ ផ្លែឈើ រហូតដល់គ្រឿងស្រវឹង ដូចជាសាច់ជ្រូក សាច់គោ ផ្លែប៊ឺរ ផ្លែស្ត្របឺរីនិងផ្លែឈើស្រស់មួយចំនួនទៀត ស្រាវីស្គី ស្រាបៀរ និងគ្រឿងទេសមួយចំនួនផងដែរ ខណៈអ្នកប្រើប្រាស់ក៏អាចនឹងប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ទៀតផង ក្នុងករណីដែលក្រុមអ្នកផលិតសម្រេចកាត់បន្ថយការផលិតរបស់ពួកគេ ក្រោយប្រាក់ចំណូលធ្លាក់ចុះព្រោះត្រូវបង់ពន្ធថ្លៃជាងមុន។ សូមបញ្ជាក់ជូនថា កាណាដានិងម៉ិចស៊ីកូ គឺជាប្រទេសដែលបានទំនិញទៅលក់នៅក្នុងសហរដ្ឋអាមេរិកច្រើនជាងគេបំផុត ខណៈបើគិតតែផលិតផលកសិកម្មរបស់ប្រទេសទាំង ២ពីរនេះ ដែលបាននាំចូលទៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៣កន្លងទៅគឺមានតម្លៃរហូតដល់ ៨៦ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






