អន្តរជាតិ

កូរ៉េខាងត្បូងប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់

BY
Pheakdey
December 3, 2024

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានប្រកាសប្រើច្បាប់អាជ្ញាសឹកជាបន្ទាន់នៅក្នុងយប់ថ្ងៃអង្គារ ទី៣ ខែធ្នូ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដោយលោកបានអះអាងថា ការសម្រេចនេះត្រូវបានធ្វើឡើងដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តរបស់ប្រទេសកូរ៉េខាងជើង។

យ៉ាងណាក្តី លោក Yoon Suk Yeol មិនបានថ្លែងលម្អិតអំពីការគំរាមគំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់កងកម្លាំងកុម្មុយនិស្តរបស់ប្រទេសកូរ៉េខាងជើងក្នុងរូបភាពណាមួយ ឬក្នុងទម្រង់ណាមួយនោះទេ ដោយលោកបានបញ្ជាក់ត្រឹមតែអំពីរបៀបដែលពលរដ្ឋកូរ៉េខាងត្បូងត្រូវរៀបចំខ្លួន និងវិធានការដែលអាជ្ញាធរកូរ៉េខាងត្បូងត្រូវអនុវត្តតែប៉ុណ្តោះ។ សូមបញ្ជាក់ជូនថា ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់ប្រទេសកូរ៉េខាងត្បូងនៅពេលនេះ គឺជាការប្រកាសលើកដំបូងហើយបើគិតចាប់តាំងពីឆ្នាំ ១៩៨០មក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: