ភ្ញៀវទេសចរវៀតណាម ៣៨នាក់ កំពុងបាត់ខ្លួនៅកោះជេជូ ប្រទេសកូរ៉េខាងត្បូង
- BY
- Pheakdey
- December 3, 2024
កូរ៉េខាងត្បូង៖ ភ្ញៀវទេសចរជនជាតិវៀតណាមចំនួន ៣៨នាក់កំពុងបាត់ខ្លួនៅលើកោះជេជូ នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែធ្នូ។ ភ្ញៀវទេសចរទាំង ៣៨នាក់នេះ គឺជាភ្ញៀវទេសចរនៅក្នុងចំណោមក្រុមភ្ញៀវទេសចរសរុបចំនួន ៩០នាក់ ដែលបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅ។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺពួកគេត្រូវធ្វើដំណើរចេញពីប្រទេសកូរ៉េខាងត្បូងវិញនៅក្នុងថ្ងៃទី ១៧ ខែវិច្ឆិកា តែរហូតមកទល់នឹងពេលនេះគេមិនបានដឹងថាពួកគេបានទៅដល់ទីណានោះទេ ខណៈភ្ញៀវទេសចរជនជាតិវៀតណាមនៅក្នុងក្រុមរបស់ពួកគេចំនួន ៥២នាក់ផ្សេងទៀតបានត្រលប់មកកាន់ប្រទេសកំណើតវិញរួចរាល់អស់ហើយ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រុមពលរដ្ឋវៀតណាមទាំង ៣៨នាក់នេះទំនងជាមានចេតនាចង់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងនាមជាជនភៀសខ្លួន ទើបពួកគេមិនព្រមត្រលប់ទៅវៀតណាមវិញ ខណៈពេលនេះអាជ្ញាធរកូរ៉េខាងត្បូងកំពុងតាមស្វែងរកពួកគេ ដើម្បីឱ្យពួកគេចាកចេញពីប្រទេសកូរ៉េខាងត្បូងវិញដោយអនុវត្តទៅតាមច្បាប់ដែលបានកំណត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






