សហគ្រិនលុយគ្រីបតូវ័យក្មេងមួយរូបបំពេញសន្យាឱ្យខ្លួនឯង ញ៉ាំចេកមួយផ្លែតម្លៃ ៦,២លានដុល្លារ
- BY
- Pheakdey
- November 30, 2024
ហុងកុង៖ សហគ្រិនលុយគ្រីបតូវ័យក្មេងមួយរូបបានបំពេញនូវការសន្យារបស់ខ្លួនក្នុងញ៉ាំចេញមួយផ្លែ ដែលមានតម្លៃរហូតដល់ ៦,២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។ សហគ្រិនរូបិយប័ណ្ណឌីជីថលរូបនេះមានឈ្មោះថា Justin Sun ជាពលរដ្ឋហុងកុង មានអាយុ ៣៤ឆ្នាំ ខណៈរូបគាត់ត្រូវបានគេព្យាករណ៍ថា មានព្រទ្យសម្បត្តិសរុបប្រមាណជាជាង ១,៤ពាន់លានដុល្លារ។

គួររម្លឹកជូនថា ចេកមួយផ្លែដែលមានតម្លៃរហូតដល់ជាង ៦លានដុល្លារនោះ មិនមែនជាផ្លែចេញធម្មតាឡើយ ពោលវាគឺជាចេកដែលត្រូវបានគេយករៀបចំដាក់លក់ក្នុងទម្រង់ជាដេញថ្លៃនៅក្នុងកម្មវិធីតាំងពិព័រណ៍បែបសិល្បៈដ៏ធំមួយរៀបចំឡើងដោយក្រុមហ៊ុន Sotheby នៅក្នុងទីក្រុងញូវយ៉កកាលពីសប្តាហ៍មុននេះ។ បើតាមលោក Justin Sun បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឈ្នះការដេញថ្លៃក្លាយជាម្ចាស់កម្មសិទ្ធចេកគឺជាមោទកភាពមួយ ហើយការញ៉ាំចេកដ៏ថ្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏ធំគឺជាប្រវត្តិសាស្រ្តការងារសិល្បៈដ៏អស្ចារ្យមួយផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






