អន្តរជាតិ

ទឹកជំនន់នៅភាគខាងត្បូងថៃ បានបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត ខណៈផ្ទះជាង ៤ម៉ឺនខ្នងត្រូវបានជន់លិច

BY
Pheakdey
December 16, 2024

ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលទឹកជំនន់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៦ ខែធ្នូ។ ក្រៅតែពីបានសម្លាប់មនុស្សអស់មួយចំនួនហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏បានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៤៣,៥៩៥ ខ្នងផងដែរ។

ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលនេះគឺបានកើតឡើងនៅក្នុងស្រុកចំនួន ១១ នៃខេត្តចំនួន ៤ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយខេត្តទាំង ៤នោះរួមមានខេត្ត Chumphon, ខេត្តRanong, ខេត្តSurat Thani, និង ខេត្ត Nakhon Si Thammarat។ បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ទឹកជំនន់អាចនឹងបង្កឱ្យមានបញ្ហាកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដ្បិតភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៀត ដែលនឹងធ្វើឱ្យកម្ពស់ទឹកជំនន់កាន់ឡើងខ្ពស់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: