- Pheakdey
- អន្តរជាតិ
គេហទំព័រ Agoda ដែលត្រូវបានគេស្គាល់ថា ជាភ្នាក់ងារផ្តល់ព័ត៌មានអំពីសេវាកម្មទេសរណ៍ដ៏ធំបំផុតមួយនៅលើពិភពលោក បានដាក់ពិន្ទុឱ្យទីក្រុងភ្នំពេញ ជាទិសដៅទេសចរណ៍មានតម្លៃល្អបំផុតសម្រាប់ការមកកម្សាន្តនៅក្នុងឱកាលនៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំ២០២៥ បើធៀបទៅនឹងទីក្រុងផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន។ តាមពីក្រោយទីក្រុងភ្នំពេញ គឺទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក៏ស្ថិតនៅក្នុងចំណាក់ថ្នាក់ល្អទាំង ៣ របស់ Agoda ផងដែរ។ យោងតាមការវាយតម្លៃរបស់របស់គេហទំព័រ Agoda ដដែលនេះបានបង្ហាញអំពីតម្លៃដោយគិតជាមធ្យមសម្រាប់ភ្ញៀវទេសចរណ៍ម្នាក់ ដែលត្រូវចំណាយដោយបូកបន្ថែមទាំងការស្នាក់នៅអំឡុងពេលមកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកលនៅក្នុងទីក្រុងចំនួន ៣នេះដូចខាងក្រោម៖ ១-ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ភ្ញៀវទេសចរណ៍ម្នាក់ត្រូវចំណាយជាមធ្យម ៦៧ ដុល្លារ ២-ទីក្រុងហាណូយ ប្រទេសវៀតណាម ភ្ញៀវទេសចរណ៍ម្នាក់ត្រូវចំណាយជាមធ្យម ៧៩ ដុល្លារ ៣-ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី
January 3, 2025 - ព័ត៌មានជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានធ្លាក់នៅលើអគារមួយកន្លែងនៅក្នុងតំបន់ Southern California សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន ABC នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមករា។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នោះ គឺជាមន្រ្តីប៉ូលិស ដែលកំពុងបម្រើការងារនៅក្នុងទីតាំងកើតហេតុ។ ប្រភពខាងលើបាបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍ធ្លាក់យន្តហោះដ៏កម្រនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតត្រូវបានរបួសផងដែរ ដោយនៅក្នុងនោះមានមនុស្សចំនួន ១០នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះខ្នាតតូច ដែលមានម៉ាស៊ីនមួយប៉ុណ្ណោះ ខណៈគិតត្រឹមពេលនេះមូលហេតុនៃការធ្លាក់យន្តហោះនិងអត្តសញ្ញាណអ្នកនៅក្នុងយន្តហោះទាំងអស់មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ ABC
January 3, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ សត្វសុនកមួយក្បាលត្រូវបានគេប្រទះឃើញ ដើរតែលតោលតែម្នាក់ឯងនិងមើលទៅដូចជាកំពុងរង់ចាំអ្នកណាម្នាក់យ៉ាងអន្ទះសារជាទីបំផុត រហូតធ្វើឱ្យមានសាធារណជនជាច្រើននាំគ្នាចាប់អារម្មណ៍ចំពោះអាការដ៏ចម្លែរបស់សត្វសុនកមួយក្បាលនោះយ៉ាងខ្លាំង។ ក្រោយសាធារណជន ដែលជាក្រុមអ្នកស្រលាញ់សត្វសុនកផ្តោតការចាប់អារម្មណ៍ចំពោះករណីនេះ បណ្តាញសារព័ត៌មាន All Kpop ក៏បានចុះទៅធ្វើការស៊ើបសួរនិងបានរកឃើញថា ការពិតសត្វសុនកមួយក្បាលនោះកំពុងរង់ចាំម្ចាស់ត្រលប់មកផ្ទះវិញជាច្រើនថ្ងៃមកហើយ ខណៈក្រុមគ្រួសាររបស់ម្ចាស់វាដែលមានសមាជិករហូតដល់ ៩នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអស់ទៅហើយ។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់មិនអាចទម្លាក់កង់សម្រាប់រត់លើផ្លូវបានក្នុងអំឡុងពេលចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Muan International Airport នៃប្រទេសកូរ៉េខាងត្បូង ហើយបានជ្រុលទៅបុកជញ្ជាំងអាកាសយានដ្ឋាននិងផ្ទុះឆេះយ៉ាងឆាប់រហ័សតែម្តង។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះមានជើងហោះហើរលេខ Jeju Air flight 7C2216 មានទិសដីចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះទៅកាន់កោះ Jeju ប្រទេសកូរ៉េខាងត្បូង មានផ្ទុកមនុស្សសរុបចំនួន ១៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ ១៧៥នាក់
January 2, 2025 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សពលរដ្ឋអាមេរិកចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានបុរសម្នាក់បើករថយន្តយ៉ាងលឿនបុកហ្វូងមនុស្សមួយក្រុម ដែលកំពុងអបអរពិធីបុណ្យចូលសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមករា។ ហេតុការណ៍អកុសសនេះបានកើតឡើងនៅក្នុងតំបន់ French Quarter នៃក្រុង New Orleans រដ្ឋ Louisiana ភាគខាងត្បូងសហរដ្ឋអាមេរិក។ ប្រភពខាងលើបានថា ក្រៅតែពីបានសម្លាប់មនុស្សអស់ ១៥នាក់ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនបង្កហេតុបានប្រើប្រាស់រថយន្តប្រភេទ Pickup Truck សម្រាប់ធ្វើសកម្មភាព មានកាំភ្លើងជាប់ខ្លួន ហើយរូបគាត់ក៏ធ្លាប់ទទួលបានការហ្វឹកហាត់ជាយោធាផងដែរ។ ភ្លាមៗក្រោយពេលកើតហេតុ ការបាញ់តទល់គ្នារវាងក្រុមប៉ូលិសជាមួយនិងជនបង្កហេតុបានកើតឡើងមួយប្រាវ ខណៈជនបង្កហេតុបានស្លាប់បាត់បង់ជីវិតក្នុងការបាញ់ប្រហារគ្នានោះ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងច្បាស់ពីគោលបំណង នៃការបើករថយន្តបុកសម្លាប់មនុស្សទាំងកំរោលនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី
January 2, 2025 - អន្តរជាតិ
ចិន៖ មុនឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ចិនបានប្រកាសពីការបិទបញ្ចប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលមានកាត់តាមរូងក្រោមដីវែងជាងគេបំផុតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣១ ខែធ្នូ។ ផ្លូវល្បឿនលឿន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្រ្តចិននេះមានឈ្មោះថា Urumqi-Yuli និងមានប្រវែងសរុបចំនួន ៣១៩,៧២ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនមួយខ្សែនេះត្រូវបានគេសាងសង់ដើម្បីជាមធ្យោបាយតភ្ជាប់តំបន់សំខាន់ៗចំនួន ២ គឺទីក្រុង Urumqi ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេស ទៅកាន់ទីស្រុក Yuli ដែលស្ថិតប៉ែកខាងត្បូងនៃប្រទេសចិន។ គួរបញ្ជាក់ជូនថា តាមធម្មតាការធ្វើដំណើរទៅ-មករវាងទីតាំងទាំង ២ខាងលើនេះ គឺត្រូវចំណាយពេលជាមធ្យមចំនួន ៧ម៉ោង តែតាមរយៈផ្លូវល្បឿនលឿនខាងលើ Urumqi-Yuli គឺរយៈពេលនៃការធ្វើដំណើរត្រូវកាត់បន្ថយមកសល់ត្រឹម ៣ម៉ោងតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការជួយឱ្យចំណេញពេលវេលាមួយផ្នែកធំគឺបានកើតឡើងដោយសារផ្លូវល្បឿនលឿន Urumqi-Yuli
December 31, 2024 - អន្តរជាតិ
ស្វីស៖ អ្នកបម្រើការងារនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Air Lines ម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយយន្តហោះព្យាយាមធ្វើការចុះចតជាបន្ទាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣១ ខែធ្នូ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់លើយន្តហោះខាងលើនេះបានកើតឡើងទាំងពីថ្ងៃទី ២៣ ខែធ្នូម្លេះ និងបានកើតឡើងចំពោះជើងហោះហើរចេញពីទីក្រុង Bucharest ប្រទេសរូម៉ានី ឆ្ពោះទៅកាន់ទីក្រុង Zurich នៃប្រទេសស្វីស។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលធ្វើដំណើរ យន្តហោះដឹកអ្នកដំណើរដែលជាយន្តហោះប្រភេទ Airbus A220-300 ស្រាប់តែមានបញ្ហាភ្លើងឆេះនៅម៉ាស៊ីន និងបង្ខំឱ្យយន្តហោះត្រូវចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះក្នុងទីក្រុង Graz នៃប្រទេសអូទ្រីស។ យ៉ាងណាក្តី ការចុះចតដោយជាបន្ទាន់នោះបានធ្វើឱ្យអ្នកបម្រើការងារនៅយន្តម្នាក់ក្នុងចំណោម ៦នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ ក្រោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមក
December 31, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ សោកនាដកម្មធ្លាក់យន្តហោះនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែជាប្រធានបទក្តៅសម្រាប់បណ្តាញសារព័ត៌មានធំៗនៅលើពិភពលោក បើទោះជាព្រឹត្តិការណ៍នេះបានកើតអស់រយៈពេលមួយថ្ងៃមកហើយក៏ដោយ។ តួយ៉ាង បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះអាចចាត់ទុកជាគ្រោះថ្នាក់ដ៏សោកសង្រេងជាទីបំផុតមួយ ដ្បិតជនរងគ្រោះរងគ្រោះភាគច្រើនបានស្លាប់នៅក្នុងលក្ខខណ្ឌយ៉ាងរំជួលចិត្តដូចខាងក្រោម៖ -ជនរងគ្រោះចំនួន ១៧៥នាក់ក្នុងចំណោម ១៧៩នាក់ គឺជាសុទ្ធជាសមាជិកគ្រួសារ ក្រុមសាច់ញាតិ និងមិត្តភក្តិ ដូចជាមិត្តភក្តិមួយក្រុមបានដើរលេងជាមួយគ្នា គ្រួសារខ្លះមានទាំងឪពុកម្តាយនិងកូន ឬក្រុមសាច់ញាតិពីរបីគ្រួសារដើរលេងជុំគ្នាជាដើម -ជនរងគ្រោះមួយចំនួនគឺជាយុវជនវ័យក្មេង ដែលទើបបានដើរលេងក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ពួកគេ -មានករណីជាជនរងគ្រោះជាគូស្នេហ៍ ដែលទើបត្រលប់ទៅប្រទេសកូរ៉េខាងត្បូងវិញ ក្រោយបញ្ចប់ដំណើរកម្សាន្តបែប Honeymoon នៅក្រៅប្រទេស -មានជនគ្រោះជាអ្នកធ្វើការងារការងារ ឬរស់នៅបែកគ្នាពីគ្រួសារយូរឆ្នាំ និងគ្រោងទៅជួបជុំគ្នាក្នុងឱកាសឆ្លងឆ្នាំសកល -មានជនរងគ្រោះជាស្រ្តីដែលជិតរៀបការ
December 30, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យន្តហោះដឹកអ្នកដំណើរមួយគឿងបានសម្រេចវិលត្រលប់ទៅកាន់អាកាសយានដ្ឋានរបស់ខ្លួនវិញជាបន្ទាន់ ក្រោយយន្តហោះបានជួបប្រទះនូបបញ្ហាបច្ចេកទេសដូចយន្តហោះដែលបានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yonhap News Agency នៅក្នុងព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ។ អាចនិយាយបានថា នេះគឺជារឿងដែលដៃដន្យបំផុត ដែលក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ មានយន្តហោះដឹកអ្នកដំណើររហូតដល់ ២គ្រឿង បានជួបប្រទះបញ្ហាដ៏កម្រដូចគ្នា។ អ្វីដែលជារឿងកាត់តែគួរឱ្យកត់សម្គាល់ទៀតនោះគឺថា យន្តហោះដែលបានជួបបញ្ហាបច្ចេកទេសគឺសុទ្ធតែជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air និងមានទិសដៅធ្វើដំណើរទៅកាន់កោះ Jeju ដូចគ្នា និងជាយន្តហោះប្រភេទ Boeing B737-800 ដូចគ្នាផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានជើងហោះហើរលេខ Jeju Air Flight 7C101 មានផ្ទុកមនុស្សសរុបចំនួន ១៦១នាក់ និងជាជើងហោះហើរនៅក្នុងស្រុក ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិ Gimpo
December 30, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយអំពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែធ្នូបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងដល់ចំនួន ១៧៩នាក់ហើយ នៅក្នុងចំណោមមនុស្សដែលមានវត្តមាននៅលើយន្តហោះសរុបចំនួន ១៨១នាក់។ ដូចនេះមានន័យថា មានជនរងគ្រោះតែ ២នាក់់ប៉ុណ្ណោះ ដែលមានសំណាងត្រូវបានគេជួយសង្គ្រោះជីវិតទាន់ពេលវេលា ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណរបស់មនុស្សសំណាងទាំង ២រូបនោះនៅឡើយទេ។ គួររម្លឹកជូនថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះប្រភេទ Boeing 737-800 ដែលមានជើងហោះហើរលេខ Jeju Air flight 7C2216 មានផ្ទុកអ្នកដំណើរសរុបចំនួន ១៧៥នាក់ និងអមដោយក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់។ តាមការគ្រោងទុក គឺយន្តហោះដែលបានធ្វើដំណើរចេញពីទីក្រុងបាងកក ប្រទេសថៃ
December 29, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Muan International Airport បន្ទាប់ពីយន្តហោះ ដែលកំពុងព្យាយាមចុះចតមួយគ្រឿងបានរត់ខុសផ្លូវនិងបានជ្រុលទៅបុកជញ្ជាំងនៃអាកាសយានដ្ឋាន។ ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះប្រភេទ Boeing 737-800 ដែលមានជើងហោះហើរលេខ Jeju Air flight 7C2216 មានផ្ទុកអ្នកដំណើរសរុបចំនួន ១៧៥នាក់ និងអមដោយក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានបញ្ជាក់ថា ជើងហោះហើរខាងលើនេះគឺជាជើងហោះហើរ ដែលទើបធ្វើដំណើរមកពីទីក្រុងបាងកក ប្រទេសថៃ ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់បង្ហាញអំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ៕ អត្ថបទ៖
December 29, 2024









