Pheakdey
  • អន្តរជាតិ

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានសន្យាថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកក្នុងនាមជាប្រធានាធិបតីនឹងដំឡើងពន្ធនាំចូលពីប្រទេសធំៗចំនួន ៣ ក្នុងនោះរួមមាន ប្រទេសចិន កាណាដា និងម៉ិចស៊ីកូឱ្យខ្ពស់ជាពន្ធនាំចូល ដែលសហរដ្ឋអាមេរិកកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ លោក ដូ ណាល់ត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការនៅក្នុងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ បានបញ្ជាក់ថា ពន្ធនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ីកូនឹងត្រូវដំឡើងដល់​ ២៥% នៃតម្លៃជាក់ស្តែងរបស់ផលិតដែលត្រូវនាំចូលនោះ។ ដោយឡែកសម្រាប់ពន្ធនាំចូលពីប្រទេសចិនវិញនឹងត្រូវដំឡើងពី ១០%-២០% បន្ថែមទៀតពីលើពន្ធនាំចូលនាពេលបច្ចុប្បន្ន ដែលត្រូវបានគេមើលឃើញថាជាអត្រាពន្ធដ៏ខ្ពស់ស្រាប់ទៅហើយនោះ​ ពោលគឺពន្ធនាំចូលទំនិញពីប្រទេសចិនអាចនឹងត្រូវឡើងរហូតដល់ ៦០% នៃតម្លៃផលិតផលជាក់ស្តែង។ ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក

    November 26, 2024
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូណេស៊ីចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាបាក់​ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា។ គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅក្នុងខេត្ត North Sumatra ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី និងបានកើតឡើងក្រោយតំបន់មួយនេះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងខ្លាំងក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នាមកនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតជាង ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋឥណ្ឌូណេស៊ីចំនួន ៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្គ្រោះនិងមន្ត្រីប៉ូលិសមូលដ្ឋានប្រមាណជាជាង ១០០នាក់កំពុងតាមស្វែងរកពួកគេ។ យ៉ាងណាក្តីអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ក្តីសង្ឃឹមថាមនុស្សដែលកំពុងបាត់ខ្លួនទាំង  ៧នាក់នោះនៅមានជីវិតគឺមានតិចណាស់ ហើយតាមការសន្និដ្ឋានគឺពួកគេទំនងជាត្រូវកប់ជាប់នៅក្នុងដីយ៉ាងជ្រៅហើយ ទើបក្រុមអ្នកជួយសង្គ្រោះពិបាកស្វែងរកពួកគេដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 26, 2024
  • អន្តរជាតិ

    ឡាវ៖ អាជ្ញាធរឡាវបានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ម្នាក់ដើម្បីយកទៅសាកសួរក្នុងប្រតិបត្តិការស៊ើបអង្កេតករណីសោកនាដកម្មដ៏កម្រមួយ ដែលបណ្តាលឱ្យមានភ្ញៀវទេសចរអន្តរជាតិចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារពុលស្រាកាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា បុរសជាម្ចាស់ផ្ទះសំណាក់រូបនោះមានឈ្មោះថា Duong Van Huan ជាជនជាតិវៀតណាម ដែលបានទៅរស់នៅក្នុងប្រទេសឡាវអស់រយៈពេល ១១ឆ្នាំមកហើយ ខណៈផ្ទះសំណាក់របស់គាត់នោះមានឈ្មោះថា Nana Backpackers hostel ។ មានទីតាំងស្ថិតនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ផ្ទះសំណាក់ Nana Backpackers hostel ដែលជាប្រភេទផ្ទះសំណាក់មានបន្ទប់តូចៗសម្រាប់ការស្នាក់ម្នាក់ឯង បានផ្តល់ជូននូវប្រម៉ូសិនយ៉ាងពិសេសមួយកាលពីពេលកន្លងទៅនេះ គឺភ្ញៀវដែលបានស្នាក់នៅក្នុងផ្ទះសំណាក់អាចមកទទួលយកស្រាប្រភេទ Vodka ដោយមិនគិតថ្លៃបាន។ ប្រភពខាងលើបានបន្តថា​ ស្រា Vodka ដែលជារ​បស់​ផ្តល់ជូនដោយមិនគិតថ្លៃនោះត្រូវផ្តល់ជូនទៅកាន់ភ្ញៀវអន្តរជាតិប្រមាណជាជាង ១០០នាក់

    November 25, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីកំពុងសម្រុកចាក់វ៉ាក់សាំងការពារជំងឺរលាកសួតជូនពលរដ្ឋនៅក្នុងទូទាំងប្រទេស ក្រោយករណីស្លាប់បង្កឡើងដោយជំងឺមួយនេះបានបន្តកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ​ ទី២៥ ខែវិច្ឆិកាបាន​បញ្ជាក់ថា កាលពីឆ្នាំ ២០២៣កន្លងទៅនេះ​ តួលេខអ្នកស្លាប់ដោយជំងឺរលាកសួតនៅទូទាំងប្រទេសម៉ាឡេស៊ីមានរហូតដល់ ១៨,១៨១ករណី ខណៈកាលពីឆ្នាំ ២០១៤កន្លងទៅករណីស្លាប់ដោយជំងឺនេះមានត្រឹមតែ ៩,២៥០ករណីប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ជាមួយនឹងតួលេខអ្នកស្លាប់ជាង ១,៨ម៉ឺននាក់កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ជំងឺរលាកសួតបានក្លាយជាជំងឺដែលបានបណ្តាលឱ្យមានពលរដ្ឋម៉ាឡេស៊ីស្លាប់ច្រើនជាងគេបំផុតផងដែរ បើមិនរាប់បញ្ចូលជំងឺរាតត្បាតសកលកូវីដ-១៩ កាលពីឆ្នាំ ២០២១ នោះទេ។ សូមបញ្ជាក់ជូនថា ជំងឺរលាកសួតគឺជាជំងឺប្រព័ន្ធផ្លូវដង្ហើមម្យ៉ាង ដែលបង្កឱ្យមានអាការមួយចំនួនដូចជា៖ -ពិបាកដកដង្ហើម -ក្អក​ខ្លាំង អាចជាក្អកមាន​កំហាកហើយកំហាក​នោះអាចមានពណ៌​បៃតងរឺលឿង -គ្រុនក្តៅ -អស់កម្លាំង

    November 25, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ ការឈឺចាប់ក្នុងអំឡុងពេលមករដូវ គឺជាបញ្ហាដ៏លំបាកមួយដែលស្រ្តីតែងតែជួបប្រទះជារៀងរាល់ខែ ខណៈនៅកន្លែងធ្វើការងារចំ​នួនបានមើលរំលង ឬមិនសូវយកចិត្តទុកដាក់អំពីបញ្ហាធម្មជាតិមួយនេះទេ។ ជាទូទៅអាការៈដែលកើតមានក្នុងអំឡុងពេលមករដូវមានដូចជា ឈឺក្បាល អស់កម្លាំង ឈឺចង្កេះ រមួលក្រពើ ទល់លាមក ប្រែប្រួលអារម្មណ៍​ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត) និងឈឺពោះជាដើម ខណៈអ្នកខ្លះបានកើតមានអាការឈឺពោះខ្លាំងរហូតដល់ត្រូវលេបថ្នាក់បំបាត់ការឈឺចាប់និងត្រូវសម្រាកឱ្យបានច្រើនម៉ោងទៀតផង។ ដោយសារបានមើលឃើញពីបញ្ហាធម្មជាតិរបស់ស្រ្តីដូចបានជម្រាបជូនខាងលើនេះ ស្ថាប័នរដ្ឋនិងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសឥណ្ឌាបានសម្រេចផ្តល់ជូនថ្ងៃឈប់សម្រាកពិសេសមួយសម្រាប់ក្រុមបុគ្គលិកជាស្រី ពោលគឺ “ថ្ងៃឈប់សម្រាកពេលមករដូវ” ដែលមានន័យថា ក្រុមបុគ្គលិកជាស្រ្តីទាំងអស់អាចមានសិទ្ធសូមច្បាប់ឈប់សម្រាកពីការងារនៅក្នុងអំឡុងពេលមករដូវប្រចាំខែ ដោយបន្តទទួលបានប្រាក់ខែជាធម្មតា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដែលបានចុះផ្សាយនៅក្នុងថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការសម្រេចផ្តល់ជូនថ្ងៃឈប់សម្រាកពិសេសសម្រាប់ស្រ្តីនេះ មិនមែនជាច្បាប់ដែលកំណត់ដោយរដ្ឋាភិបាលនោះទេ

    November 25, 2024
  • អន្តរជាតិ

    ឡាវ៖ រដ្ឋាភិបាលនៃប្រទេសឡាវបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមចែករំលែកទុកយ៉ាងក្រៀមក្រំចំពោះភ្ញៀវទេសចរអន្តរជាតិចំនួន ៦នាក់នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រាក្នុងអំឡុងពេលមកកម្សាន្តនៅក្នុងប្រទេសខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកាបានបញ្ជាក់ថា សេចក្តីថ្លែងការរបស់រដ្ឋាភិបាលឡាវ ដែលមានខ្លឹមសារដូចខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលិខិតផ្លូវការមួយច្បាប់ ចេញដោយក្រសួងការបរទេសឡាវ។ ទន្ទឹមគ្នានេះអាជ្ញាធរឡាវក៏បានប្រកាសថា នឹងបើកការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីនេះឱ្យបានស៊ីជម្រៅ ខណៈគិតត្រឹមពេលនេះអាជ្ញាធរឡាវបានសម្រេចឃាត់ខ្លួនពលរដ្ឋវៀតណាមម្នាក់ ជាម្ចាស់គ្រប់គ្រងសណ្ឋាគារ Nana Backpackers Hostel ដែលជាទីតាំងកើតមានករណីពុលស្រាស្លាប់នេះ ដើម្បីធ្វើការសាកសួរជុំវិញករណីសោកនាដកម្មដ៏កម្រនេះផងដែរ។ សូមបញ្ជាក់ជូនថា​ ភ្ញៀវទេសចរអន្តជាតិដែលបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទេសឡាវទាំង ៦នាក់នោះរួមមាន ពលរដ្ឋអូស្រ្តាលីចំនួន ២នាក់ ដាណឺម៉ាកចំនួន ២នាក់ អង់គ្លេសម្នាក់​ និងអាមេរិកម្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    November 23, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្មេងប្រុសសញ្ជាតិមេរិកម្នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សី ហើយនេះក៏ជាករណីទីមួយសម្រាប់សហរដ្ឋអាមេរិកផងដែរ ដែលបានរកឃើញករណីឆ្លងមេរោគនៃជំងឺផ្តាសាយបក្សីមកកាន់ខ្លួនមនុស្ស។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣​ ខែវិច្ឆិកា បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានអាយុ ១៥ឆ្នាំ រស់នៅក្នុងតំបន់ Alameda នៃក្រុង San Francisco រដ្ឋ California។ ក្រោយបានឃើញលទ្ធផលវិជ្ជមានជំងឺផ្ដាសាយបក្សីចំពោះក្មេងប្រុសរូបនេះហើយ អាជ្ញាធរសុខាភិបាលអាមេរិកបានបន្តធ្វើតេស្តគ្រប់សមាជិកគ្រួសាររបស់ពួកគេផងដែរ តែលទ្ធផលគឺសុទ្ធតែអវិជ្ជមានទាំងអស់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក្មេងប្រុសដែលបានឆ្លងជំងឺផ្តាសាយបក្សីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកបំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិត ដើម្បីងាយតាមដាននិងព្យាបាលរូបគេទៅតាមស្ថានភាពធ្វើទុកជាក់ស្តែង។ សូមបញ្ជាក់ជូនថា​ ផ្តាសាយបក្សី គឺជាប្រភេទជំងឺដែលបានចម្លងចេញពីសត្វបក្សីដូចជា មាន់ ទា ហើយជំងឺនេះក៏អាចបណ្តាលឱ្យមនុស្សដែលបានឆ្លងត្រូវស្លាប់បាត់បង់ជីវិតផងដែរ ប្រសិនបើព្យាបាលមិនទាន់ពេលវេលានោះទេ៕ អត្ថបទ៖ ភក្តី

    November 23, 2024
  • អន្តរជាតិ

    ឡាវ៖ មានអ្នកដំណើរជនជាតិអូស្រ្តាលីម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារពុលស្រានៅក្នុងប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា។ គិតត្រឹមពេលនេះតួលេខភ្ញៀវទេសចរអន្តរជាតិដែលបានស្លាប់ដោយការពុលស្រានៅក្នុងប្រទេសឡាវបានកើនឡើងរហូតដល់ចំនួន ៦នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទី ៦នេះ គឺជាមិត្តភក្តិជិតស្និតរបស់យុវតីអូស្រ្តាលីម្នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារហេតុផលដូចគ្នានេះកាលពីថ្ងៃពុធកន្លងទៅ និងជាករណីស្លាប់ទី ៤ ផងដែរ។ ជុំវិញករណីមានពលរដ្ឋខ្លួនពុលស្រាស្លាប់ជាបន្តបន្ទាប់នេះ ក្រសួងការបរទេសទូតអូស្រ្តាលីបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានអះអាងថា សោកនាដកម្មនេះនឹងស្ថិតនៅក្នុងការចងចាំរបស់ពលរដ្ឋអូស្រ្តាលីគ្រប់រូបផងដែរ។ សូមបញ្ជាក់ជូនថា ករណីពុលស្រាខាងលើនេះ បានកើតឡើងដោយសារក្រុមជនរងគ្រោះបានទទួលទានស្រាក្លែងក្លាយក្នុងអំឡុងពួកគេទៅដើរកម្សាន្តនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ខណៈនៅក្នុងស្រាទាំងនោះ មានផ្ទុកទៅដោយជាមេតាណុលយ៉ាងច្រើន ដែលធ្វើអ្នកផឹកត្រូវក្អួតចង្អោរ ខួរក្បាលឡើងហើមរហូតដាច់សរសៃឈាមស្លាប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    November 23, 2024
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនបានឈ្នះក្តីនៅតុលាការនិងទទួលបានប្រាក់សំណងជិត ៥ម៉ឺនដុល្លារជុំវិញករណីដែលក្រុមហ៊ុនបានបញ្ឈប់រូបគាត់ពីការងារព្រោះតែគាត់បានដេកលក់លើតុការងារអស់រយៈពេល ១ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ​ ទី២២ ខែវិច្ឆិកា។ ក្រុមហ៊ុនដែលជាកន្លែងកើតហេតុនេះគឺជាក្រុមហ៊ុនគីមីមួយកន្លែងស្ថិតនៅក្នុងក្រុង Taixing ខេត្ត Jiangsu ភាគខាងត្បូងនៃប្រទេសចិន។ បុរសជាដើមបណ្តឹងមានឈ្មោះថា Zhang ជាអតីតប្រធាននាយកដ្ឋាននៅក្នុងក្រុមហ៊ុនខាងលើ និងមានបទពិសោធន៍ធ្វើការងារជាមួយក្រុមអស់រយៈប្រមាណជា ២០ឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា មុនពេលត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ រូបគាត់ពីការងារ គឺរូបគាត់បានដេកលក់នៅលើតុការងាររបស់គាត់អស់រយៈពេល ១ម៉ោង ហើយនៅក្នុងថ្ងៃនោះការងាររបស់គាត់ក៏ត្រូវយឺតនិងបានប៉ះពាល់ដល់លំហូរការងារមួយចំនួននៅក្នុងក្រុមហ៊ុនផងដែរ។ ប៉ុន្មានថ្ងៃបន្ទាប់មក លោក Zhang ក៏ទទួលបានលិខិតបញ្ឈប់ពីការងារ ដ្បិតថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានខឹងនឹងគាត់ចំពោះចំណុចអសកម្មខាងលើនេះ។ យ៉ាងណាក្តី ក្រោយត្រូវបានបញ្ឈប់ពីការងារភ្លាម លោក Zhang ហាក់មិនពេញចិត្តនឹងការសម្រេចរបស់ក្រុមហ៊ុននោះទេ ដ្បិតកំហុសរបស់គាត់មិនមែនជាកំហុសធំដុំអ្វីឡើយ

    November 22, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិរបស់ព្យុះទីហ្វុង Man-yi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់បាត់បង់ជីវិតជាង ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋចំនួន​៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ព្យុះទីហ្វុង Man-yi បានធ្វើដំណើរក្នុងល្បឿនរហូតដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់សំខាន់ៗជាច្រើនក្នុងខេត្ត Aurora ភាគខាងជើងនៃប្រទេសហ្វីលីពីន។ ប្រភពខាងលើបានបន្តថា ព្យុះទីហ្វុង Man-yi គឺជាព្យុះទី ៦ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងខែនេះ ខណៈព្យុះទាំង ៦លើកនេះ បានបណ្តាលឱ្យមានអ្នកស្លាប់អស់ចំនួន ១៧៥នាក់ផងដែរ​៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 21, 2024