តួលេខអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅអាមេរិកបន្តកើនឡើង ខណៈអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋជាង ១៦ម៉ឺននាក់បន្ថែមទៀត
- BY
- Pheakdey
- January 12, 2025
អាមេរិក៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានកើនឡើងដល់ ១១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BCC នៅក្នុងរសៀលថ្ងៃអាទិត្យ ទី១២ ខែមករា។ គិតត្រឹមពេលនេះអគ្គិភ័យទ្រង់ទ្រាយមួយនេះ ហាក់នៅមិនទាន់ថយចុះនៅឡើយទេ បើទោះជាវាបានកើតឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយក្តី។

អ្វីដែលជារឿងកាន់តែអាក្រក់នោះ គឺអ្នកជំនាញផ្នែកអាកាសធាតុអាមេរិកបានឱ្យដឹងថា នៅក្នុងយប់នឹងមានខ្យល់យ៉ាងខ្លាំងនៅតំបន់ព្រៃដែលកំពុងតែឆេះនោះ ខណៈបាតុភូមិធម្មជាតិនឹងជម្រុញមានភ្លើងឆេះកាន់តែខ្លាំងបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ជូនថា នៅចំពោះមុខគ្រោះថ្នាក់បង្កឡើងដោយបញ្ហាភ្លើងឆេះព្រៃនេះ អាជ្ញាធរអាមេរិកបានសម្រេចធ្វើការជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាពអស់ចំនួនជាង ១៥៣,០០០នាក់ហើយ ខណៈអាជ្ញាធរក៏កំពុងត្រៀមធ្វើការជម្លៀសពលរដ្ឋប្រមាណជា ១៦៦,០០០នាក់ផ្សេងទៀតផងដែរ ក្នុងករណីអគ្គីភ័យបន្តរាលដាលកាន់តែខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ BCC
- Share This Post:






