តួលេខអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅអាមេរិក កើនឡើងដល់ ១០នាក់ ខណៈអ្នកជម្លៀសខ្លួនកើនឡើងដល់ ១៨ម៉ឺននាក់
- BY
- Pheakdey
- January 10, 2025
អាមេរិក៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានកើនឡើងដល់ ១០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BCC នៅក្នុងរសៀលថ្ងៃសុក្រ ទី១០ ខែមករា។ ទន្ទឹមគ្នានេះទំហំព្រៃដែលត្រូវបានឆេះបំផ្លាញក៏មានការកើនឡើងដែរ ពោលគឺបានកើនឡើងពីទំហំ ៤,៨៥៦ ហិចតា មកដល់ទំហំប្រមាណជា ២៨,០០០ហិចតា។

ប្រភពខាងលើបានបន្តថា ចំពោះតួលេខពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នក៏បានកើនឡើងពីខ្ទង់ ១០០,០០០នាក់ មកដល់ខ្ទង់ ១៨០,០០០នាក់ផងដែរ។ គួររម្លឹកជូនថា ហេតុការណ៍ភ្លើងឆេះព្រៃខាងលើនេះបានផ្តើមកើតឡើងតាំងតែពីថ្ងៃទី ៧ មកម្លេះ ហើយគិតត្រឹមពេលនេះឥទ្ធិពលរបស់អគ្គីភ័យហាក់មិនទាន់ចុះថយទាល់តែសោះ ផ្ទុយទៅវិញអណ្តាតភ្លើងបានបន្តរាលដាលទៅដល់តំបន់ Hollywood និងបានឆេះបំផ្លាញសម្បត្តិសាធារណៈអស់ជាច្រើនទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ BCC
- Share This Post:






