តួលេខអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅអាមេរិកកើនឡើងដល់ ២៤នាក់ ខណៈអ្នកជំនាញព្យាករណ៍ថាភ្លើងនឹងបន្តឆេះជាច្រើនថ្ងៃទៀត
- BY
- Pheakdey
- January 13, 2025
អាមេរិក៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានកើនឡើងដល់ ២៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៣ ខែមករា។ គិតត្រឹមពេលនេះឥទ្ធិពលរបស់អគ្គិភ័យ ហាក់នៅមិនទាន់ថយចុះនៅឡើយទេ បើទោះជាវាបានកើតឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយក្តី។

បើតាមក្រុមអ្នកជំនាញអាមេរិកបានព្យាករណ៍ថា ភ្លើងអាចនឹងបន្តឆេះរហូតដល់ថ្ងៃទី១៦ ខែមករា ហើយក្នុងរយៈពេលជាច្រើបន្ថែមទៀតនេះ អគ្គីភ័យក៏នឹងបង្កឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងជាងនេះផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃក៏បានរាលដាលទៅឆេះបំផ្លាញសំណងអគារអស់ប្រមាណជា ១២,០០០ខ្នងផងដែរ ខណៈពលរដ្ឋដែលបានរងផលប៉ះពាល់វិញគឺមានចំនួនច្រើនជាង ១សែននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






