អន្តរជាតិ

អ្នកដំណើរ ៦៨នាក់បានរងរបួស ក្នុងហេតុការណ៍មានរថភ្លើង ២គ្រឿងបុកគ្នា នៅក្នុងប្រទេសបារាំង

BY
Pheakdey
January 13, 2025

បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦៨នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍មានរថភ្លើងខ្នាតតូច (Tram) បុកគ្នាយ៉ាងកម្របំផុតមួយនៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែមករា។​ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុង Strasbourg ដែលជាស្ថានីយរថភ្លើងដ៏មមាញឹកបំផុតមួយផងដែរ។

បើតាមអាជ្ញាធរបារាំងបានបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានបង្កឡើងដោយសារមានរថភ្លើងខ្នាតតូចមួយគ្រឿងបើកបរនៅក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករថយន្តភ្លើងខាតតូចមួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹង ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុបច្ចេកទេសជាក់ស្តែង ដែលជម្រុញឱ្យរថភ្លើងបង្កហេតុត្រូវបើកទៅបុករថភ្លើងមួយគ្រឿងទៀតដូចនេះនៅឡើយទេ។ យ៉ាងណាក្តី គ្រោះថ្នាក់ដ៏កម្រនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: