អន្តរជាតិ

តារាចម្រៀងហុងកុង លោក Eason Chan សម្រេចលុបចោលកម្មវិធីប្រគំតន្រ្តីនៅក្នុងប្រទេសថៃ ដោយបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន

BY
Pheakdey
January 12, 2025

ហុងកុង៖ តារាចម្រៀងហុងកុងម្នាក់គឺលោក Eason Chan បានសម្រេចលុបចោលគម្រោងទៅចូករួមកម្មវិធីប្រគំតន្ត្រីដ៏ធំមួយនៅក្នុងប្រទេសថៃដោយបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ តាមគម្រោងគឺតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ នឹងត្រូវបង្ហាញខ្លួនក្នុងកម្មវិធីប្រគំតន្ត្រី The Cantopop star’s Bangkok Concert ដែលនឹងរៀបចំឡើងនៅក្នុងទីក្រុងបាងកក ក្នុងថ្ងៃទី ២២ ខែកុម្ភៈខាងមុខនេះ។

គួរគត់សម្គាល់ថា ការសម្រេចលុបចោលគម្រោងចូលរួមកម្មវិធីប្រគំតន្រ្តីនៅក្នុងប្រទេសថៃពីសំណាក់លោក Eason Chan នៅពេលនេះ ត្រូវបានឡើងបន្ទាប់ពីមានករណីតារាសម្តែងជនជាតិចិនម្នាក់គឺលោក Xing Xing ត្រូវបានគេចាប់បង្ខំឱ្យទៅធ្វើជាឧក្រិដ្ឋជន Online នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលដែលបានទៅថតខ្សែភាពយន្តនៅក្នុងប្រទេសថៃ។ យ៉ាងណាក្តី គិតត្រឹមពេលនេះលោក Xing Xing ត្រូវគេជួយសង្គ្រោះឱ្យមានសុវត្ថិភាពជាធម្មវិញហើយ បន្ទាប់ពីរូបគាត់បានបាត់ខ្លួនដោយគ្មានដំណឹងអ្វីទាល់សោះអស់រយៈពេលជាច្រើនថ្ងៃក្នុងអំឡុងពេលដែលត្រូវបានគេចាប់ខ្លួននោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: