ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុម Hacker កូរ៉េខាងជើងបានលួយលុយគ្រីបតូអស់ចំនួន ១,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ នេះ

    BY December 20, 2024
    ក្រុម Hacker កូរ៉េខាងជើងបានលួយលុយគ្រីបតូអស់ចំនួន ១,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ នេះ

    អាមេរិក៖ ក្រុម Hacker របស់ប្រទេសខាងជើងបានលួចលុយគ្រីបតូអស់ចំនួន ១,៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ នេះបើយោងតាមរបាយការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ របាយការណ៍ពិសេសនេះត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Chainalysis ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

    នៅក្នុងរបាយការដដែលនេះក៏បានបង្ហាញផងដែរថា ចំនួនលុយគ្រីបតូបដែលក្រុម Hacker របស់ប្រទេសខាងជើងបានលួចនៅក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងច្រើន ពោលវាចំនួនលុយដែលច្រើនបំផុត បើធៀបទៅនឹងចំនួនលុយដែលពួកគេបានលួចនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា​ នៅក្នុងឆ្នាំ២០២៤ នេះ ចំនួនលុយគ្រីបតូបដែលត្រូវបានក្រុម Hacker ទូទាំងពិភពលោកបានលួចយកគឺមានចំនួនសរុបរហូតដល់ ២,២ពាន់លានដុល្លារ ខណៈលុយចំនួន ១,៨ពាន់លានដុល្លារគឺជាស្នាដៃរបស់ក្រុម Hacker កូរ៉េខាងជើង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay