ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនភៀសខ្លួន ៦៩នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅដែនសមុទ្រប្រទេសម៉ារ៉ុក

    BY Pheakdey December 28, 2024
    ជនភៀសខ្លួន ៦៩នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅដែនសមុទ្រប្រទេសម៉ារ៉ុក

    ម៉ារ៉ុក៖​​ យ៉ាងហោចណាស់មានមនុស្សចំនួន ៦៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានលិចក្នុងសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ​ ទី២៧ ខែធ្នូ។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលទូកកំពុងព្យាយាមធ្វើដំណើរចេញពីប្រទេសម៉ារ៉ុកឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញ ដែលជាការធ្វើដំណើរឆ្លងដែនដោយខុសច្បាប់មួយ។

    ប្រភពខាងលើបានបន្តថា នៅក្នុងទូកមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៨០នាក់ ហើយពួកគេគឺសុទ្ធជាពលរដ្ឋនៅតំបន់អាហ្វ្រិកខាងលិច ដែលមានបំណងចង់ទៅរស់នៅក្នុងប្រទេសអេស្ប៉ាញក្នុងនាមជាជនភៀសខ្លួន។ គួរកត់សម្គាល់ថា ហេតុការណ៍មានជនភៀសខ្លួនស្លាប់ក្នុងអំឡុងពេលកំពុងព្យាយាមឆ្លងដែនទៅកាន់ប្រទេសអេស្ប៉ាញបានកើតមានជាបន្តបន្ទាប់ ហើយនៅក្នុងឆ្នាំ ២០២៤នេះ ជនភៀសខ្លួន ដែលបានស្លាប់បាត់បង់ជីវិតសរុបមានប្រមាណជា ៥,០០០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: