ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនគ្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបង្អស់លើពិភពលោកនៅក្បែរតំបន់ទីបេ ដោយចំណាយប្រាក់ជាង ៣៤ពាន់លានដុល្លារ

    BY Pheakdey December 26, 2024
    ចិនគ្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបង្អស់លើពិភពលោកនៅក្បែរតំបន់ទីបេ ដោយចំណាយប្រាក់ជាង ៣៤ពាន់លានដុល្លារ

    ចិន៖ ប្រទេសចិនបានប្រកាសពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅលើពិភពលោក នេះ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦​ ខែធ្នូ។ តាមកម្រោងគឺទំនប់វារីអគ្គិសនីមួយនេះនឹងត្រូវសាងសង់នៅក្រោមទន្លេ Yarlung Zangbo ជ្រុងខាងកើត នៃតំបន់ខ្ពង់រាបទីបេ។

    បើយោងតាមក្រុមហ៊ុនសាងសង់ថាមពលនៃប្រទេសចិនឱ្យដឹងថា​ ទំនប់វារីអគ្គិសនីថ្មីនេះនឹងត្រូវចំណាយអស់ប្រាក់ប្រមាណជា ២៥៤,២ ពាន់លានយ័ន (៣៤,៨៣ ដុល្លារអាមេរិក) ខណៈទំនប់វារីអគ្គីសនីដ៏ធំនេះនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានប្រមាណជា ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោង។ យ៉ាងណាក្តី មានការសិក្សាមួយចំនួនក៏បានរកឃើញផងដែរថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះអាចជះផលប៉ះពាល់ដល់ប្រព័ន្ធទឹកទន្លេផ្នែកមួយនៅក្នុងប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: