ក្រុងបាងកក ដាក់បម្រាមមិនឱ្យពលរដ្ឋដុតកាំជ្រួចនិងបង្ហោះគោមដោយគ្មានការអនុញ្ញាតនៅថ្ងៃឆ្លងឆ្នាំសកល ខណៈអ្នកបំពាននឹងត្រូវពិន័យជាង ១,៧០០ដុល្លារ ឬជាប់ពន្ធនាគារ ៣ឆ្នាំ
- BY
- Pheakdey
- December 28, 2024
ថៃ៖ អាជ្ញាធរក្រុងបាងកក ប្រទេសថៃ បានដាក់ចេញបទបញ្ជាដ៏តឹងរឹងមួយហាមឃាត់មិនឱ្យពលរដ្ឋដុតកាំជ្រួចនិងបង្ហោះគោមដោយដោយគ្មានការអនុញ្ញាតនោះទេនៅក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ដើម្បីបង្ការកុំឱ្យមានបញ្ហាភ្លើងឆេះទ្រង់ទ្រាយធំ ដូចជាឆេះផ្ទះឬទ្រព្យសម្បត្តិផ្សេងៗ និងទប់ស្កាត់គ្រោះមួយចំនួនដែលអាចកើតដោយយថាហេតុផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ពលរដ្ឋណាដែលធ្វើហ៊ានធ្វើសកម្មភាពបំពានបទបញ្ជានេះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៦០,០០០បាត (១,៧៦០ដុល្លារ) ឬជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។

យ៉ាងណាក្តី អាជ្ញាធរក្រុងបាងកកក៏បានរៀបចំកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋទៅលេងដុតកាំជ្រួចនិងបង្ហោះគោមបានផងដែរ ដោយនៅតាមទីតាំងទាំងនោះអាជ្ញាធនឹងរដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីត្រៀមធ្វើអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានបញ្ហាណាមួយកើតឡើង។ ទីតាំងដែលមពលរដ្ឋអាចទៅលេងដុតកាំជ្រួចនិងបង្ហោះគោមនៅក្នុងយប់ថ្ងៃឆ្លងឆ្នាំបាននោះ គឺមានចំនួន ១៤ កន្លែង ដូចជា៖
១-CentralWorld
២-One Bangkok
៣-Seacon Square
៤-Terminal 21
៥-Iconsiam
៦-Asiatique The Riverfront
៧-The Salil Hotel Riverside
៨-Chatrium Hotel Riverside
៩-Montien Riverside Hotel
១០-Chang Chui Creative Park
១១-Nakapirom Park
១២-Rim Lagoon Cafe and Restaurant
១៣-JC Kevin Hotel
១៤-Capella Hotel៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






