អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងបង្កើតច្បាប់កំណត់អាយុអ្នកប្រើប្រាស់បណ្តាញសង្គម​ ដើម្បីការពារក្រុមពលរដ្ឋវ័យក្មេង

BY
Pheakdey
January 14, 2025

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីគ្រោងបង្កើតច្បាប់ថ្មីមួយដើម្បីកំណត់អាយុអប្បបរមារបស់អ្នកប្រើប្រាស់បណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងយប់ថ្ងៃអង្គារ ទី១៤ ខែមករា។ គោលបំណងនៃការបង្កើតច្បាប់ដ៏តឹងរឹងនេះគឺត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីការពារក្រុមពលរដ្ឋវ័យក្មេង ដែលត្រូវបានគេមើលឃើញថាក្រុមពលរដ្ឋងាយរងគ្រោះពីការឆបោកនិងការរំលោភបំពានក្នុងទម្រង់ផ្សេងៗនៅលើបណ្តាញសង្គម។

ប្រភពខាងលើបានបន្តថា គម្រោងបង្កើតច្បាប់កំណត់អាយុអ្នកប្រើប្រាស់បណ្តាញសង្គមពីសំណាក់អាជ្ញាធរឥណ្ឌូណេស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដោយមើលឃើញតាមគំរូច្បាប់របស់ប្រទេសអូស្រ្តាលី ដែលទើបបានបង្កើតច្បាប់ហាមមិនពលរដ្ឋអាយុក្រោមអាយុ ១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម Facebook, Instagram និង TikTok នោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាពលរដ្ឋប្រមាណជា ២៨០លាននាក់ គឺមានពលរដ្ឋប្រមាណជា ៧៩,៥ភាគរយជាអ្នកកំពុងប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: