អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ស្របពេលលោក ដូណាល់ ត្រាំ ជិតចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក

BY
Pheakdey
January 14, 2025

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងយប់ថ្ងៃអង្គារ​ ទី១៤​ ខែមករា។ មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់នៅពេលនេះត្រូវបានគេមើលឃើញថា​ គឺជាមីស៊ីលផ្លោងសម្រាប់បាញ់ក្នុងរយៈចម្ងាយខ្លី (Short-range Ballistic Missiles ) ខណៈទិសដៅនៃការបាញ់វិញគឺតំបន់សមុទ្រជាប់ប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់របស់ប្រទេសកូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងនៅមុនពេលដែលលោក ដូណាល់ ត្រាំ ជិតនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការផងដែរ​ ខណៈក្រុមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយបានលើកឡើងថា​ ការបាញ់មីស៊ីលនេះក៏អាចជាសារមួយសម្រាប់ផ្ញើទៅកាន់លោក  ដូណាល់ ត្រាំផងដែរ។ សូមបញ្ជាក់ជូនថា ក្រោយជាប់ការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅនេះ លោក ដូណាល់ ត្រាំ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការនៅក្នុងថ្ងៃទី ២០ ខែមករា សប្តាហ៍ក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: