មនុស្ស ២៧នាក់បានរងរបួស ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៦រ៉ិចទ័រ នៅកោះតៃវ៉ាន់
- BY
- Pheakdey
- January 21, 2025
តៃវ៉ាន់៖ កោះតៃវ៉ាន់បានទទួលរងនូវគ្រោះរញ្ជួយក្នុងកម្រិតមធ្យមមួយនៅក្នុងថ្ងៃអង្គារ ទី២១ ខែមករា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Daily Mail។ បើតាមអាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៦,៤រ៉ិចទ័រ ខណៈខាងអ្នកជំនាញផ្នែកភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិតត្រឹមតែ ៦ រ៉ិចទ័រប៉ុណ្ណោះ។

បើទោះជាគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិតណាក៏ដោយ ក៏គ្រោះធម្មជាតិមួយនេះបានបង្កផលប៉ះពាល់មួយចំនួនទៅកាន់កោះតៃវ៉ាន់ដែរមានដូចជា ធ្វើឱ្យខូចខាតទ្រព្យសម្បតិ្តនិងសម្ភារៈមួយចំនួនតាមផ្ទះនិងនៅតាមហាងលក់ទំនិញ ខណៈមនុស្សចំនួន ២៧នាក់បានរងរបួស ហើយនៅក្នុងនោះមានកុមារម្នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យទៀតផង។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះធ្ងន់ធ្ងររហូតដល់ត្រូវស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Daily Mail
- Share This Post:






