អន្តរជាតិ

មនុស្ស ៧៦នាក់បានបាត់បង់ជីវិត, ៣៤នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារប្រណិតមួយកន្លែងនៅប្រទេសតួកគី

BY
Pheakdey
January 22, 2025

តួគី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះសណ្ឋាគារប្រណិតមួយកន្លែងនៅក្នុងប្រទេសតួគី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២២ ខែមករា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Grand Kartal មានទីតាំងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានជិះស្គីទឹកកក  Kartalkaya ភាគខាងជើងនៃប្រទេសតួកគី។

​​ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ហេតុការណ៍អកុសលខាងលើនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងកំពុងទទួលសេវាសង្គ្រោះបន្ទាន់នៅក្នុងម​ន្ទីរពេទ្យផងដែរ។ បើតាមអាជ្ញាធរតួគីបានឱ្យដឹងថា នៅក្នុងអំឡុងពេលមានអគ្គីភ័យកើតឡើងនោះនៅក្នុសណ្ឋាគារមានផ្ទុកភ្ញៀវសរុបចំនួន ២៣៨នាក់ ហើយគិតត្រឹមពេលនេះអាជ្ញាធរទើបអាចកំណត់អត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងអគីភ័យបានចំនួនត្រឹមតែ ៥២នាក់ប៉ុណ្ណោះ។ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគេនៅមិនទាន់រកឃើញមូលហេតុច្បាស់លាស់ ដែលបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: