អន្តរជាតិ

សេដ្ឋីរុស្ស៊ីម្នាក់សម្រេចទៅធ្វើការជាអ្នកដឹកជញ្ជូន ព្រោះតែធុញនឹងការស្នាក់នៅក្នុងផ្ទះខ្លាំងពេក

BY
Pheakdey
January 23, 2025

រុស្ស៊ី៖ បុរសជាសេដ្ឋីជនជាតិរុស្ស៊ីម្នាក់ត្រូវបានគេប្រទះឃើញទៅប្រកបមុខរបរជាអ្នកដឹកជញ្ជូនគួរឱ្យភ្ញាក់ផ្អើលជាទីបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Celebrities News Buzz ។ ការសម្រេចទៅធ្វើការងារជាអ្នកដឹកជញ្ជូននេះគឺមិនមែនដោយសារតែគាត់ត្រូវការលុយនោះទេ តែដោយសាររូបគាត់ធុញទ្រាន់ក្នុងការស្នាក់នៅក្នុងផ្ទះយូរខ្លាំងពេកហើយចង់ចេញទៅក្រៅរកសកម្មភាពធ្វើខ្លះដើម្បីកុំឱ្យអផ្សុក។

ប្រភពខាងលើបានបន្តថា សេដ្ឋីជនជាតិរស្ស៊ីរូបនេះមានឈ្មោះថា Sergey Nochovnyy គឺជាអ្នកជំនួញដ៏មានសក្តានុពលម្នាក់ ពោលគឺរូបគាត់អាជីវកម្មជាច្រើននៅក្នុងដៃ ដែលអាចបង្កើតប្រាក់ចំណូលឱ្យគាត់បានប្រមាណជា ២លានដុល្លារនៅក្នុងមួយឆ្នាំ។ អ្វីដែលជារឿងគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ គឺគេអាចប៉ាន់ស្មានបានថា បើទោះជារូបគាត់មិនទៅធ្វើការអ្វីសោះក៏គាត់នៅតែអាចទទួលបានប្រាក់ចំណូលមិនតិចជាង ១លានដុល្លារដែរនៅក្នុងមួយឆ្នាំៗ ពីអាជីវកម្មនិងព្រទ្យសម្បត្តិដែលរូបគាត់មានស្រាប់ទៅហើយនោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Celebrities News Buzz

Share This Post: