អន្តរជាតិ

អាមេរិកកំពុងរៀបចំបញ្ជូនកងទ័ពចំនួន ១,៥០០នាក់ ទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូ

BY
Pheakdey
January 23, 2025

អាមេរិក៖ សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនកងទ័ពចំនួន ១,៥០០នាក់ទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា។ ការបញ្ជូនកងទ័ពក្នុងចំនួនដ៏ច្រើននេះត្រូវបានឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាពិសេសដើម្បីទប់ស្កាត់បញ្ហាជនអន្តោប្រវេសន៍ ដែលតែងលួចឆ្លងដែនដោយខុសច្បាប់មកកាន់ទឹកដីអាមេរិកតាមរយៈច្រកព្រំដែនម៉ិចស៊ីកូ។

ប្រភពខាងលើបានបន្តថា ការបញ្ជូនកងទ័ពក្នុងចំនួន ១,៥០០នាក់បន្ថែមទៀតទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូនេះត្រូវបានឡើង ស្របពេលដែលនៅពេលនេះគឺមានកងទ័ពអាមេរិកចំនួន ២,០០០នាក់រួចទៅហើយ​កំពុងប្រតិបត្តិការណ៍នៅទីនោះ។ គួររម្លឹកជូនថា កាលពីអាណត្តិមុន ពោលគឺនៅក្នុងចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកប្រធានាធាបិតី ដូណាល់ ទ្រាំ ធ្លាប់បានបញ្ជូនកងទ័ពរហូតដល់ចំនួន ៥,០០០នាក់ឯណោះទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូក្នុងហេតុផលដូចគ្នានេះ គឺទប់ស្កាត់បញ្ហាជនអន្តោប្រវេសន៍៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: