យន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកផ្សារទំនើបមួយកន្លែងនៅក្រុង Pennsylvania សហរដ្ឋអាមេរិក
- BY
- Pheakdey
- February 1, 2025
អាមេរិក៖ យន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកផ្សារទំនើបមួយកន្លែងនៅក្នុង ទីក្រុង Pennsylvania សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ។ នៅក្នុងយន្តហោះខ្នាតតូចមួយគ្រឿងនោះមានផ្ទុកមនុស្សចំនួន ៥នាក់ ខណៈគិតត្រឹមនៅមិនទាន់មានសេចក្តីរាយការបញ្ជាក់អំពីស្ថានភាពចុងក្រោយរបស់ពួកគេនៅឡើយទេ។

អ្វីដែលគេអាចមើលឃើញជាក់ស្តែងនោះគឺ ហេតុការណ៍គ្រោះថ្នាក់បានបណ្តាលឱ្យផ្ទះមួយខ្នងនិងរថយន្តជាច្រើនគ្រឿងត្រូវផ្ទុះឆេះទាំងស្រុងតែម្តង។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានឱ្យដឹងថា គ្រោះថ្នាក់បានកើតឡើងដោយសារតែបញ្ហាអាកាសធាតុ ដ្បិតនៅក្នុងពេលកើតហេតុនោះគឺមានភ្លៀងធ្លាក់ខ្លាំងនិងគ្មានពន្លឺគ្រប់គ្រាន់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានហេតុការណ៍មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិកនៅទីក្រុង Washington ដែលបានបណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ ៦៧នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






