Pheakdey
  • អន្តរជាតិ

    សហភាពអឺរ៉ុប ប្រទេសកាណាដា និងប្រទេសម៉ិចស៊ិកូ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ដែលសម្រេចអនុវត្តច្បាប់ដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១២ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្កោលទោសនោះ សហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ិកូ ក៏បានលើកឡើងផងដែរថា ច្បាប់ដំឡើងពន្ធរបស់អាមេរិនេះកំពុងតែបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្មនៅលើពិភពលោក។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យពិសេសមួយ ដែលបើកផ្លូវឱ្យអាជ្ញាធរអាមេរិកផ្តើមគិតគិតពន្ធនាំចូលចំពោះផលិតផលថែប និងអាលុយមីញ៉ូមមកពីគ្រប់ប្រទេសទាំងអស់ចាប់ពីខែក្រោយទៅក្នុងអត្រា ២៥% ដែលជាអត្រាពន្ធនាំចូលដ៏ខ្ពស់មួយ​ ដ្បិតអត្រាពន្ធចាស់គឺមានត្រឹមតែ ១០% ប៉ុណ្ណោះ ហើយប្រទេសមួយចំនួនថែមទាំងត្រូវបានលើកលែងពន្ធចំពោះផលិតផលទាំងនេះទៀតផង។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកអាមេរិកបាននាំចូលដែកថែម

    February 12, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានធ្លាក់ទៅបុកយន្តហោះមួយគ្រឿងផ្សេងទៀតនៅក្នុងព្រលានយន្តហោះ Scottsdale ដែលស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី១១​ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់ផ្សេងទៀតរងរបួសផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះអាជីវកម្មខ្នាតតូចមួយគ្រឿង ប្រភេទ Learjet 35A មានផ្ទុកមនុស្សចំនួន ៤នាក់  ខណៈយន្តហោះមួយគ្រឿងផ្សេងទៀតក៏ជាយន្តហោះអាជីវកម្មខ្នាតតូចដូចគ្នាដែរ តែជាប្រភេទ Gulfstream G200 ហើយយន្តហោះមួយគ្រឿងនេះត្រូវបានគេចតចោលក្នុងព្រលានយន្តហោះអស់រយៈពេលជាយូរមកហើយមុនពេលកើតហេតុ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះ Learjet 35A ត្រូវធ្លាក់ក្នុងអំឡុងពេលព្យាយាមចុះចតក្នុងព្រលានយន្តហោះដូចនេះទេ ហើយអត្តសញ្ញាណជនរងគ្រោះក៏នៅមិនទាន់មានការបញ្ជាក់ដែរ តែអ្វីដែលបានដឹងនោះគឺត្រឹមថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់គឺមានជនរងគ្រោះ ២នាក់ជាអ្នកបើកបរយន្តហោះ ជនរងគ្រោះ ២នាក់ជាអ្នកដំណើរ និងម្នាក់ទៀតគឺបុគ្គលិកកំពុងបម្រើការងារនៅក្នុងព្រលានយន្តហោះ Scottsdale

    February 11, 2025
  • អន្តរជាតិ

    ចិន៖ ច្បាប់គិតពន្ធនាំចូលលើទំនិញមួយចំនួនរបស់អាមេរិកពីសំណាក់រដ្ឋាភិបាលចិនបានចូលជាធរមាននៅក្នុងថ្ងៃនេះហើយ ខណៈសង្គ្រាមពាណិជ្ជកម្មពិភពលោកក៏កំពុងត្រូវបានក្រុមអ្នកជំនាញមើលឃើញថា កំពុងតែចាប់ផ្តើមកើតឡើងបណ្តើរៗដែរ​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ១០ ខែកុម្ភៈ។ គួរបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់ស្តីអំពីពន្ធគយថ្មីលើទំនិញអាមេរិក ត្រូវបានរដ្ឋាភិបាលចិនប្រកាសតាំងតែពីថ្ងៃទី ៤ សប្តាហ៍មុនម្លេះ ខណៈច្បាប់នេះត្រូវបានអនុវត្តឡើងដើម្បីជាការឆ្លើយតបទៅនឹងអាមេរិក ដែលទើបអនុវត្តច្បាប់ដំឡើងពន្ធនាំចូលលើផលិតផលចិនចំនួន ១០%បន្ថែមទៀត ពីលើអត្រាពន្ធចាស់។ ច្បាប់គិតពន្ធលើទំនិញអាមេរិកនេះនឹងត្រូវអនុវត្តចំពោះមុខទំនិញសំខាន់ៗមួយចំនួនដូចជា ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) ដែលនឹងត្រូវគិតពន្ធនាំចូលប្រទេសចិនក្នុងអត្រា​ ១៥% ។ ដោយឡែកទំនិញអាមេរិកមួយចំនួនទៀតដូចជា ប្រេងឆៅ ផលិតផលកសិកម្ម រថយន្តភីកអាប់​ និងទំនិញទូទៅជាច្រើនមុខផ្សេងទៀតនឹងត្រូវគិតពន្ធនាំចូលក្នុងអត្រាត្រឹមតែ ១០%ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា សម្រាប់នៅជុំទី

    February 10, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីនៅក្នុងថ្ងៃទី ១០ ខែកុម្ភៈនេះ ​បានចាប់ផ្តើមអនុវត្តកម្មវិធីផ្តល់សេវាពិនិត្យខុសភាពប្រចាំឆ្នាំដោយមិនគិតថ្លៃទៅកាន់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កម្មវិធីដែលត្រូវការចំណាយប្រាក់រហូតដល់ ៣ពាន់ពាន់លានរូពៀ (ជិត ១៨៣ លានដុល្លារ) នេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងការពារការស្លាប់មុនអាយុរបស់ប្រជាពលរដ្ឋ ខណៈនាពេលកន្លងមកបញ្ហានេះបានកើតមានជារឿញៗចំពោះក្រុមពលរដ្ឋដែលមិនមានទម្លាប់ទៅពិនិត្យសុខភាពជាប្រចាំ។ បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា កម្មវិធីផ្តល់ជូនពិសេសនេះនឹងត្រូវអនុវត្តគ្រប់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលមានអាយុឆាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយពួកគេអាចមកទទួលយកសេវាពិនិត្យសុខភាពនេះបានម្តងនៅក្នុងមួយឆ្នាំ ពោលគឺនៅរៀងរាល់ថ្ងៃខួបកំណើតរបស់ពួកគេ។ ប្រភពខាងលើបានបន្តថា សម្រាប់បញ្ហាសុខភាពដែលក្រុមប្រជាពលរដ្ឋអាចមកពិនិត្យដោយមិនគិតថ្លៃនោះមានដូចជា ការពិនិត្យសម្ពាធឈាម ការពិនិត្យបញ្ហាបេះដូង បញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល និងសុខភាពភ្នែកជាដើម។ បើតាមលោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបង្ហាញសុទិដ្ឋិនិយមថា កម្មវិធីពិនិត្យសុខភាពជាប្រចាំនេះនឹងជួយកាត់បន្ថយអត្រាស្លាប់មុនអាយុបានមួយចំណែក ដ្បិតប្រជាពលរដ្ឋនឹងបានដឹងអំពីបញ្ហាសុខភាពដែលពួកគាត់កំពុងមាននៅក្នុងដំណាក់កាលដំបូង

    February 10, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាឱ្យបិទកសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងក្រោយបានធ្វើឱ្យរួចសត្វក្រពើជាង ១០០ក្បាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ​។ កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Batam នៃខេត្ត Riau ដែលជាខេត្តមានបណ្តុំកោះតូចធំជាច្រើន នៅប៉ែកខាងត្បូងនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ករណីមានសត្វក្រពើរួចចេញពីកសិដ្ឋានក្នុងចំនួនដ៏ច្រើននេះក៏កំពុងតែបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រុមអ្នកទេសចរដែលនិយមទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រនិងព្រែកជាច្រើនកន្លែងក្នុងទីក្រុង Batam ផងដែរ ដ្បិតគិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានតម្រុយណាមួយដែលអាចជួយបង្ហាញថា ក្រុមសត្វក្រពើទាំងអស់នោះបាននាំគ្នាហែលទៅទីណានោះទេ។ គួរបញ្ជាក់ជូនថា កសិដ្ឋានចិញ្ចឹមសត្វក្រពើខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា PT Perkasa Jagat Karunia និងបានបើកដំណើរការអស់រយៈពេល ៣៦ឆ្នាំមកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 9, 2025
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងខេត្ត Sichuan ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ បញ្ហាបាក់ដីបានកើតឡើងយ៉ាងឆាប់រហ័សលើសពីការព្យាករណ៍របស់អាជ្ញាធរ ក្រោយតំបន់ខាងលើនេះបានទទួលសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើនជោគជាំក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបន្ថែមថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗចំនួនម្នាក់ហើយ​ គិតត្រឹមពេលនេះក៏មានពលរដ្ឋប្រមាណជា ៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ តាមការសន្និដ្ឋានបឋមគឺក្រុមមនុស្សដែលកំពុងបាត់ខ្លួនទាំងអស់នោះបានជាប់នៅក្នុងបំណាក់ដីយ៉ាងជ្រៅ មិនបានអាចរកផ្លូវចេញមកក្រៅបាន ហើយក្តីសង្ឃឹមថាពួកគេអាចនៅមានជីវិតរស់នោះគឺមានតិចតួចបំផុត។ យ៉ាងណាក្តី អាជ្ញាធរចិនបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ទៅកាន់តំបន់កើតហេតុរួចហើយ ដើម្បីធ្វើអន្តរាគមន៍ស្វែងរកពួកគេ។  ប៉ុន្តែបេសកកម្មនេះហាក់មិនអាចដំណើរការទៅដោយរលូតឡើយ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ដែលធ្វើឱ្យមានការព្រួយបារម្ភថា ដីអាចនឹងបន្តបាក់បន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    February 9, 2025
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ប្រកាសបិទសាលារៀននៅក្នុងខេត្តចំនួន ១០ ជាបណ្តោះអាសន្ន ដោយសារតែបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ ខេត្តទាំង ១០ ដែលកំពុងត្រូវអនុវត្តបទបញ្ជាបិទសាលារៀនជាបណ្តោះអាសន្ននេះ គឺជាបណ្តាខេត្តដែលស្ថិតនៅក្នុងតំបន់ភាគជើងប្រទេស ដែលសីតុណ្ហភាពនៅទីនៅនោះបានធ្លាក់ចុះដល់កម្រិត ០អង្សាសេ ឬក្រោមនេះ។ ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀនជាបណ្តោះអាសន្នត្រូវបានធ្វើឡើងដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងចំពោះក្រុមសិស្សានុសិស្សវ័យក្មេង ដែលមិនអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដ៏ឆាប់រហ័សនេះ។ ក្រៅតែពីបានអនុវត្តវិធានការបិទសាលារៀនហើយ អាជ្ញាធរអ៊ីរ៉ង់ក៏បានណែនាំឱ្យពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់មានអាកាសធាតុចុះត្រជាក់ខ្លាំងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនោះគឺនៅពេលត្រូវធ្វើដំណើរចេញក្រៅផ្ទះម្តងៗ ដ្បិតនៅក្នុងខេត្តខ្លះក៏ត្រូវប្រឈមនឹងការធ្លាក់ព្រឹលក្នុងកម្ពស់រហូតដល់ ៣០សង់ទីម៉ែត្រផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 9, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ នឹងលក់គ្រឿងសព្វាវុធ ដែលមានតម្លៃសរុបរហូតដល់ជាង ៧,៤ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា​ សេចក្តីអនុម័តលើគម្រោងខាងលើនេះត្រូវបាធ្វើឡើងរួចរាល់ហើយ ខណៈការដឹកជញ្ជូនគ្រឿងសព្វាវុធទាំងអស់នោះនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើតាមភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានបញ្ជាក់ថា នៅក្នុងកញ្ចប់គ្រឿងសព្វាវុធដ៏ច្រើនខាងលើនេះ រួមមានកញ្ចប់តូចៗចំនួន ២ផ្សេងគ្នា ដោយកញ្ចប់ទី ១ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៦,៧៥ពាន់លានដុល្លារគឺជាកញ្ចប់សម្រាប់បញ្ជាទិញគ្រាប់បែកជាច្រើនប្រភេទ ឧបករណ៍ណែនាំ និងហ្វុយស៊ីប។ ដោយឡែកនៅក្នុងកញ្ចប់ទី ២វិញ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៦៦០លានដុល្លារគឺជាកញ្ចប់សម្រាប់បញ្ជាទិញមីស៊ីលប្រភេទ Hellfire ដែលជាមីស៊ីលប្រើប្រាស់សម្រាប់បាញ់ប្រឆាំងនឹងរថពាសដែក និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក៕ អត្ថបទ៖ ភក្តី

    February 8, 2025
  • អន្តរជាតិ

    ហុងកុង៖ រដ្ឋាភិបាលហុងកុងគ្រោងនឹងដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ជុំវិញករណីដែលសហរដ្ឋអាមេរិកបានសម្រេចអនុវត្តច្បាប់ដំឡើងពន្ធនាំចូលក្នុងកម្រិតដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៨ ខែកុម្ភៈ។ គ​ម្រោងដាក់ពាក្យបណ្តឹងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសថា នឹងប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកជុំវិញករណីដូចគ្នានេះផងដែរ។ គួររម្លឹកជូនថា​​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសដំឡើងពន្ធនាំចូលពីប្រទេសកាណាដានិងម៉ិចស៊ីកូ ២៥% និងពីប្រទេសចិនចំនួន ១០%បន្ថែមទៀតពីលើអត្រាពន្ធចាស់ ដែលតាមរយៈច្បាប់ថ្មីនេះគឺមានន័យថា ចិននឹងត្រូវបង់ពន្ធលើទំនិញរបស់ខ្លួនដែលត្រូវនាំយកទៅលក់នៅអាមេរិកក្នុងចន្លោះពី ១៥% ទៅដល់ ៦០% តាមមុខទំនិញផ្សេងៗគ្នា ខណៈទំនិញភាគច្រើនរបស់ចិនគឺត្រូវបង់ពន្ធក្នុងអត្រា ៤០%។ សូមរបញ្ជាក់ជូនថា ច្បាប់ដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះមិនត្រឹមតែផ្តល់ផលប៉ះពាល់ដោយផ្ទាល់ដល់ប្រទេសកាណាដា

    February 8, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AP News នៅក្នុងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមអាជ្ញាធររដ្ឋ Alaska បានបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះនេះបានក្លាយជាគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុត ដែល​មិនធ្លាប់កើតមាននៅលើទឹកដី Alaska នោះទេ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើនេះបានបន្តថា ហេតុផលដែលធ្វើឱ្យយន្តហោះត្រូវជួបគ្រោះថ្នាក់បែបនេះគឺដោយសារតែបញ្ហាអាកាសធាតុដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ​ហើយក្រុមអ្នកជំនាញមិនអាចធ្វើការព្យាករណ៍អំពីផលវិបាកនៃបញ្ហាអាកាសធាតុទាំងនោះបានទេមុនពេលយន្តហោះត្រូវធ្វើការហោះហើរ។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបញ្ជាក់ថា មុនពេលរកឃើញថាយន្តហោះបានធ្លាក់គឺយន្តហោះបានបាត់ខ្លួនចេញពីប្រព័ន្ធតាមដានអស់រយៈជាង ១ម៉ោង ហើយតាមការសន្និដ្ឋានគឺយន្តហោះទំនងបានជួបប្រទះនូវព្យុះព្រឹលទឹកកកក្នុងកម្រិតដ៏ខ្លាំងមួយ រហូតធ្វើឱ្យយន្តហោះត្រូវធ្វើដំណើរខុសទិសដៅដែលបានកំណត់ និងចុងក្រោយក៏បានធ្លាក់តែម្តង៕ ប្រភព៖ AP News

    February 8, 2025