អន្តរជាតិ

សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក ថ្កោលទោសអាមេរិក ដែលដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម ២៥%

BY
Pheakdey
February 12, 2025

សហភាពអឺរ៉ុប ប្រទេសកាណាដា និងប្រទេសម៉ិចស៊ិកូ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ដែលសម្រេចអនុវត្តច្បាប់ដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១២ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្កោលទោសនោះ សហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ិកូ ក៏បានលើកឡើងផងដែរថា ច្បាប់ដំឡើងពន្ធរបស់អាមេរិនេះកំពុងតែបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្មនៅលើពិភពលោក។

គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យពិសេសមួយ ដែលបើកផ្លូវឱ្យអាជ្ញាធរអាមេរិកផ្តើមគិតគិតពន្ធនាំចូលចំពោះផលិតផលថែប និងអាលុយមីញ៉ូមមកពីគ្រប់ប្រទេសទាំងអស់ចាប់ពីខែក្រោយទៅក្នុងអត្រា ២៥% ដែលជាអត្រាពន្ធនាំចូលដ៏ខ្ពស់មួយ​ ដ្បិតអត្រាពន្ធចាស់គឺមានត្រឹមតែ ១០% ប៉ុណ្ណោះ ហើយប្រទេសមួយចំនួនថែមទាំងត្រូវបានលើកលែងពន្ធចំពោះផលិតផលទាំងនេះទៀតផង។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកអាមេរិកបាននាំចូលដែកថែម និងអាលុយមីញ៉ូមក្នុងបរិមាណរាប់លានតោនក្នុងមួយឆ្នាំៗ ហើយប្រទេសដែលជាអ្នកផ្គត់ផ្គង់សំខាន់ៗនោះរួមមាន កាណាដា ម៉ិចស៊ីកូ ប្រេស៊ីល កូរ៉េខាងត្បូង និងក្រៅពីនេះបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួនក៏បាននាំយកដែកថែប និងអាលុយមីញ៉ូមក្នុងបរិមាណតិចតួចទៅលក់នៅអាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: