Pheakdey
  • អន្តរជាតិ

    ចិន៖ ការសម្រេចចិត្តរៀបការនិងបង្កើតគ្រួសារបានក្លាយជាក្តីកង្វល់ដ៏ចម្បងមួយនៅក្នុងចំណោមពលរដ្ឋចិន រហូតធ្វើឱ្យយុវជនជាច្រើនបន្តរស់នៅតែម្នាក់ដល់អាយុយ៉ាងច្រើន ខណៈអត្រាប្តីប្រពន្ធដែលសម្រេចិត្តលែងលះគ្នាវិញក៏បន្តកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ផ្នត់គំនិតចង់រស់នៅឯករាជ្យតែម្នាក់ឯងនេះបានកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមចិនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយជាតិសំខាន់ៗជាច្រើនដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋវ័យក្មេងសម្រេចចិត្តរៀបការ ដូចជាការផ្តល់រង្វាន់នៅក្នុងពេលរៀបការ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងពេលសម្រាលកូន និងក្នុងពេលបញ្ជូនទៅកូនទៅសាលារៀនជាដើម។ ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីជាការលើកទឹកចិត្តឱ្យបុគ្គលិកខ្លួនឆាប់មានគូផងនោះ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានដាក់ចេញវិធានការនឹងបញ្ឈប់បុគ្គលិកណាដែលបន្តនៅលីវរហូតដល់ខែសីហា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ ក្រុមហ៊ុនដែលសម្រេចអនុវត្តវិធានការដ៏តឹងរឹងនេះគឺក្រុមហ៊ុន The Shuntian Chemical Group មានមូលដ្ឋាននៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន និងមានបុគ្គលិកសរុបប្រមាណជា ១,២០០នាក់។ គិតត្រឹមពេលនេះក្រុមបុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន The Shuntian Chemical Group សុទ្ធតែជាមនុស្សកំពុងនៅលីវ ដោយនៅក្នុងនោះមានទាំងអ្នកមិនធ្លាប់បានរៀបការ និងអ្នកដែលបានរៀបការរួច តែក៏សម្រេចលែងលះគ្នាវិញនិងកំពុងរស់នៅតែម្នាក់​ឯងដូចអ្នកមិនធ្លាប់បានរៀបការដែរ។ ប្រភពខាងលើបានបន្តថា

    February 26, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញអំពីគម្រោងដាក់លក់ទិដ្ឋាការពិសេសមួយ ដែលហៅថា “Gold Card” ក្នុងតម្លៃ ៥លានដុល្លារសម្រាប់ទិដ្ឋាការមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៦ ខែកុម្ភៈ។ “Gold Card” គឺទិដ្ឋការពិសេសមួយ ដែលអនុញ្ញាតឱ្យជនបរទេសទាំងអស់អាចមករស់នៅ បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន  និងផ្តល់ឱកាសការងារផ្សេងៗដល់ពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកកាន់ទិដ្ឋាការប្រភេទនេះក៏មានភាគរយខ្ពស់ក្នុងការទទួលបានសញ្ជាតិអាមេរិកដោយស្របច្បាប់ ជាងអ្នកដែលកំពុងកាន់ទិដ្ឋាការប្រភេទ “Green Card” ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បានបញ្ជាក់ថា ទិដ្ឋការ “Gold

    February 26, 2025
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់បង់ជីវិតនៅក្នុងហេតុការការណ៍ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅក្នុងខេត្ត Prachin Buri ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃពុធ ទី២៦ ខែកុម្ភៈ។ រថយន្តក្រុងមួយគ្រឿងនេះគឺជារថយន្តធ្វើដំណើរក្នុងគោលបំណងទៅបំពេញទស្សនកិច្ចសិក្សា ដែលមានទិសដៅចេញពីដំណើរក្រុង Bueng Kan ឆ្ពោះទៅកាន់ខេត្ត Rayong ភាគខាងកើតប្រទេសថៃ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ៤០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះគឺភាគច្រើនបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបង្ហាញអត្តសញ្ញាណជនរងគ្រោះម្នាក់ៗបាននៅឡើយទេ ហើយមូលហេតុជាក់ស្តែងដែលធ្វើឱ្យរថយន្តក្រុងត្រូវក្រឡាប់ក៏នៅមិនទាន់មានបញ្ជាក់នៅឡើយដែរ។ យ៉ាង​ណាក្តី ប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់នេះហើយ​ ដើម្បីស្វែងរកឱ្យឃើញមូលហេតុពិតប្រាកដែលជំរុញឱ្យមានគ្រោះថ្នាក់កើតឡើង និងអ្នកទទួលខុសត្រូវផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand

    February 26, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖​ អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ីបានយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកខ្នាតយក្យអាមេរិក Apple លក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសខ្លួនបានវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការអនុញ្ញាតនេះត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយរវាងរដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ីជាមួយនឹងនាយកគ្រប់គ្រងផ្នែកវិនិយោគនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Apple ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងអាជ្ញាធរឥណ្ឌូណេស៊ីជាមួយនិងក្រុមហ៊ុន Apple បានកើតឡើងតាំងតែពីខែតុលា ឆ្នាំ២០២៤ ម្លេះ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចហាមឃាត់ទូរស័ព្ទ iPhone 16 គ្រប់ម៉ូដែល ដោយផ្អែកទៅលើច្បាប់វិនិយោគក្នុងស្រុកមួយ ដែលតម្រូវឱ្យក្រុមហ៊ុន Apple ត្រូវតែប្រើប្រាស់គ្រឿងបង្គុំទូរស័ព្ទផលិតក្នុងស្រុកឱ្យបាន ៣០% នៅក្នុងការដំឡើងទូរស័ព្ទ iPhone 16  ទើបក្រុមហ៊ុន Apple

    February 25, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway ដែលកំពុងស្ថិតនៅក្រោមការសាងសង់មួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់ គឺមានជនរងគ្រោះចំនួន ២នាក់ជាជនជាតិចិន។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់ក៏បានបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះមាន​ ៥នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈនៅក្នុងចំណោមអ្នករងរបួសធ្ងន់ធ្ងរទាំង ៥នាក់នេះ គឺមានម្នាក់ជាជនជាតិចិន។ សូមបញ្ជាក់ជូនថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរបួសទាំង ១០នាក់នេះ គឺសុទ្ធជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់ខាងលើ ហើយផ្លូវ Highway មួយកន្លែងនេះ គឺជាផ្លូវអាកាសសម្រាប់បើកឆ្លងកាត់ផ្លូវមួយកន្លែងទៅក្នុងទីក្រុងសេអ៊ូល ដែលមានកម្ពស់ប្រមាណជា ៥០ម៉ែត្រ៕

    February 25, 2025
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក​ គីម ជុងអ៊ុន បានថ្លែងថា “អាវុធដែលគ្មានមនោគមវិជ្ជាគឺគ្រាន់តែជាដែកធម្មតាប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក គីម ជុងអ៊ុន​ បានអញ្ជើញទៅធ្វើសុន្ទរកថាមួយនៅសាកលវិទ្យាល័ Kim Il Sung University ដែលមានការចូលរួមពីសំណាក់ក្រុមយោធាជាច្រើននាក់។ បន្ថែមពីលើការថ្លែងដូចខាងលើនេះ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យក្រុមយោធាទាំងអស់ត្រូវមានភក្តីភាពចំពោះជាតិមាតុភូមិ និងត្រូវបំពេញភារកិច្ចឱ្យបានត្រឹមត្រូវស្របតាមផែនការរបស់រដ្ឋាភិបាល បើមិនដូចនោះទេគឺក្រុមយោធានឹងមិនអាចប្រើប្រាស់តួនាទីនិងអាវុធនៅក្នុងដៃរបស់ពួកគេឱ្យក្លាយជាប្រយោជន៍សម្រាប់ប្រទេសកូរ៉េខាងជើងឡើយ។ គួរបញ្ជាក់ជូនផងដែរថា សេចក្តីថ្លែការរបស់លោក  គីម ជុងអ៊ុន នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលប្រទេសខាងត្បូងបានចោទប្រកាន់ថា លោក គីម ជុងអ៊ុន

    February 25, 2025
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Alibaba បានបង្ហាញផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ៥០ពាន់លានដុល្លារ​​លើគម្រោងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធ Cloud Computing (​ការ​ផ្តល់​សេវា IT តាម​អ៊ីនធឺណិត​ឱ្យស្របតាម​តម្រូវ​ការ) នេះបើយោងតាមាការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia។ ការបង្ហាញអំពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីលោក Jack Ma សហស្ថាបនិក Alibaba បានជួបគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន Xi Jinping។ ប្រភពខាងលើបានបន្តថា គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាលរបស់ក្រុមហ៊ុន Alibaba នៅពេលនេះ នឹងត្រូវអនុវត្តឡើងក្នុងរយៈពេល ៣ឆ្នាំ​ ដោយគិតចាប់ពីឆ្នាំ ២០២៥នេះតទៅ។ គួររម្លឹកជូនថា លោកមហាសេដ្ឋី Jack Ma ហាក់បានបាត់ខ្លួនពីពិភពអាជីវកម្ម និងការបង្ហាញខ្លួនជាសាធារណៈនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពីរូបគាត់បាននិយាយរិះគន់រដ្ឋាភិបានចិនជុំវិញការអនុវត្តច្បាប់មួយចំនួនដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពអាជីវកម្មនៅតាមក្រុមហ៊ុនឯកជននានាក្នុងប្រទេសចិន។

    February 25, 2025
  • អន្តរជាតិ

    ចិន៖ សាកលវិទ្យាល័យនានានៅទូទាំងប្រទេសចិនបានចាប់ផ្តើមបើកវគ្គបណ្ដុះបណ្ដាលលើមុខវិជ្ជាបញ្ញាសិប្បនិមិត្ត (AI) ដោយផ្អែកលើកម្មវិធី DeepSeek ជាមូលដ្ឋាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ។ គោលបំណងនៃការបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញពិសេសនេះគឺដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បិនិមិត្ត ដែលជាបច្ចេកវិទ្យាដ៏ទំនើបនិងសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ។ សាកលវិទ្យាល័យ Shenzhen ដែលមូលដ្ឋាននៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើមុខវិជ្ជាបញ្ញាសិប្បនិមិត្តដោយផ្អែកលើកម្មវិធី DeepSeek នេះ នឹងជួយឱ្យក្រុម​និស្សិតបានសិក្សាយ៉ាងទូលំទូលាយអំពីមុខងារបច្ចេកវិទ្យាសំខាន់ៗ ប្រពន្ធសុវត្ថិភាព ឯកជនភាព ក្រមសីលធម៌ និងបញ្ហាប្រឈមផ្សេងៗដែលអាចបង្កឡើងដោយបញ្ញាសិប្បនិមិត្ត។ សូមរម្លឹកជូនថា ក្រុមហ៊ុនបច្ចេកវិទ្យា DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Hangzhou ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឱ្យវិស័យបច្ចេកវិទ្យានៅលើពិភពលោកមានភាពរង្គោះរង្គើយ៉ាងខ្លាំង

    February 22, 2025
  • អន្តរជាតិ

    ស្រីលង្កា៖ ភ្ញៀវទេសចរម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យាយាមថតរូបក្នុងអំឡុងពេលធ្វើដំណើរតាមរថភ្លើងនៅក្នុងប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរូបនេះមានឈ្មោះថា Olga Perminova ភេទស្រី អាយុ ៥៣ឆ្នាំ និងជាពលរដ្ឋជនជាតិរុស្ស៊ី។ បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា​ លោកស្រី Olga Perminova បានធ្វើដំណើរទៅកម្សាន្តនៅក្នុងប្រទេសស្រីលង្កាអស់រយៈពេលជាច្រើនថ្ងៃមកហើយមុនពេលកើតហេតុ ហើយនៅក្នុងថ្ងៃកើតមានគ្រោះថ្នាក់នោះគាត់បានជិះរថភ្លើងមួយខ្សែមានឈ្មោះថា Podi Menike មានទិសដៅចេញដំណើរចេញពីតំបន់ Colombo Fort ឆ្ពោះទៅកាន់ទីក្រុង Badulla ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសស្រីលង្កា។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងអំឡុងពេលធ្វើដំណើរលើចម្ងាយផ្លូវ ៣០០គីឡូម៉ែត្រនោះ រថភ្លើងត្រូវធ្វើដំណើរកាត់តាមទីតាំងដែលមានទេសភាពស្អាតៗបែបធម្មជាតិជាច្រើនកន្លែង ទើបធ្វើឱ្យលោកស្រី Olga Perminova ព្យាយាមអើតចេញពីទូរថភ្លើងដើម្បីថតរូប ហើយជាអកុសលក្បាលរបស់គាត់ក៏ត្រូវប៉ះទង្គិចជាមួយផ្ទាំងថ្មនិងត្រូវធ្លាក់ចេញពីរថភ្លើងស្លាប់ភ្លាមៗតែម្តង៕

    February 22, 2025
  • អន្តរជាតិ

    កាដាណា៖ ហេតុការណ៍ក្រឡាប់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសកាដាណា នៅតែជាប្រធានបទទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសារព័ត៌មានធំៗនៅលើពិភពលោក ជាពិសេសនោះគឺប្រធានបទបង្ហាញពីវិធានការការពារនិងដំណោះស្រាយផ្សេងៗជុំករណីដ៏កម្រមួយនេះ។ ជាក់ស្តែងបណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២១ ខែកុម្ភៈ បានចុះផ្សាយអត្ថបទមួយដោយបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ៗនឹងទទួលប្រាក់សំណងចំនួន ៣០,០០០ដុល្លារ។ គួររម្លឹកជូនថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់ក្រឡាប់ផ្ងារជើងឡើងលើមួយគ្រឿងនេះ គឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines មានទិសដៅធ្វើដំណើរចេញពីទីក្រុង Minneapolis សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុ​ង Toronto នៃប្រទេសកាដាណា និងបានជួបគ្រោះថ្នាក់ក្រឡាប់ក្នុងអំឡុងពេលកំពុងធ្វើការចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Toronto Pearson International Airport ដោយសារតែបញ្ហាអាកាសធាតុ ពោលគឺមានព្រឹលធ្លាក់យ៉ាងខ្លាំង។ នៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៨០នាក់ ដោយនៅក្នុងនោះមនុស្សចំនួន ៧៦នាក់គឺជាអ្នកដំណើរ និង ៤នាក់គឺជាក្រុមអ្នកបម្រើការងារនៅលើយន្តហោះ៕  អត្ថបទ៖

    February 21, 2025