អន្តរជាតិ

ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅប្រទេសថៃ បណ្តាលឱ្យមនុស្ស ១៧នាក់បាត់បង់ជីវិត ខណៈ ៤០នាក់រងរបួស

BY
Pheakdey
February 26, 2025

ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់បង់ជីវិតនៅក្នុងហេតុការការណ៍ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅក្នុងខេត្ត Prachin Buri ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃពុធ ទី២៦ ខែកុម្ភៈ។ រថយន្តក្រុងមួយគ្រឿងនេះគឺជារថយន្តធ្វើដំណើរក្នុងគោលបំណងទៅបំពេញទស្សនកិច្ចសិក្សា ដែលមានទិសដៅចេញពីដំណើរក្រុង Bueng Kan ឆ្ពោះទៅកាន់ខេត្ត Rayong ភាគខាងកើតប្រទេសថៃ។

ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ៤០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះគឺភាគច្រើនបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបង្ហាញអត្តសញ្ញាណជនរងគ្រោះម្នាក់ៗបាននៅឡើយទេ ហើយមូលហេតុជាក់ស្តែងដែលធ្វើឱ្យរថយន្តក្រុងត្រូវក្រឡាប់ក៏នៅមិនទាន់មានបញ្ជាក់នៅឡើយដែរ។ យ៉ាង​ណាក្តី ប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់នេះហើយ​ ដើម្បីស្វែងរកឱ្យឃើញមូលហេតុពិតប្រាកដែលជំរុញឱ្យមានគ្រោះថ្នាក់កើតឡើង និងអ្នកទទួលខុសត្រូវផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: