អន្តរជាតិ

អាជ្ញាធរកូរ៉េ ចេញសេចក្តីព្រមានពីបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង ខណៈសីតុណ្ហភាពនៅក្រុងសេអ៊ូលអាចធ្លាក់ចុះដល់ -១២អង្សាសេ

BY
Pheakdey
February 4, 2025

កូរ៉េខាងត្បូង៖ អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីព្រមានជាផ្លូវការមួយឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអាកាសធាតុដែលអាចនឹងចុះត្រជាក់ខ្លាំងក្នុងទីក្រុងសេអ៊ូល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៤ ខែកុម្ភៈ។​ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅពេលព្រឹកព្រលឹមក្នុងទីក្រុងសេអ៊ូលបានធ្លាក់ចុះដល់កម្រិតក្រោម -១៥អង្សាសេក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ។

បន្ថែមពីការធ្លាក់ចុះសីតុណ្ហភាពជារួមរហូតដល់កម្រិត -១៥អង្សាសេហើយ នៅក្នុងថ្ងៃអង្គារ ​ទី៤ ខែកុម្ភៈនេះ ទីក្រុងសេអ៊ូលក៏បានជួបប្រទះនូវបញ្ហាខ្យល់ត្រជាក់ (Wind Chill) បោកបក់ជារឿយៗផងដែរ ដោយខ្យល់ត្រជាក់នោះបាននាំយកសីតុណ្ហភាពត្រជាក់រហូតដល់ -២២អង្សាសេឯណោះ។ យ៉ាងណាក្តី ខ្យល់ត្រជាក់នេះគ្រាន់តែបោកបក់ឆ្លងកាត់មួយភ្លែតៗតែប៉ុណ្ណោះ ហើយបន្ទាប់ពីខ្យល់ត្រជាក់នេះរសាត់បាត់ទៅ សីតុណ្ហភាពក៏បានត្រលប់មកកាន់កម្រិត -១៥អង្សាសេ។ អ្វីដែលជារឿងគួរឱ្យគត់សម្គាល់បន្ថែមទៀតនោះ គឺអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានបានព្យាករណ៍ថា សីតុណ្ហភាពនៅក្នុងទីក្រុងសេអ៊ូលនឹងបន្តធ្លាក់ចុះនៅក្នុងកម្រិតខ្ទង់ -១២អង្សាសេក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: