អន្តរជាតិ

លោក ដូណាល់ ត្រាំ បរិហារប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី ថាជា “ជនផ្តាច់ការ”

BY
Pheakdey
February 20, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបរិហារប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្គី ថាជា “ជនផ្តាច់ការ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០​ ខែកុម្ភៈ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានប្រាប់ទៅកាន់លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្គី ឱ្យត្រូវប្រញាប់ធ្វើការផ្លាស់ប្តូមួយជាបន្ទាន់ដើម្បីរក្សាសន្តិភាពក្នុងប្រទេស ឬក៏ទុកបណ្តោយឱ្យបាត់បង់ប្រទេសអ៊ុយក្រែនទាំងមូល។

សេចក្តីថ្លែងការរបស់លោកប្រធានាធិបតីអាមេរិកខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប និងជាពិសេសនោះគឺក្រុមប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដ្បិតកាលពីជំនាន់ដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក ចូ បៃឌិន គឺក្រុមប្រទេសទាំងអស់នេះតែងជួយគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងណាស់។​ សូមរម្លឹកជូនផងដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា ក្រោយពេលដែលលោកបានចូលកាន់ដំណែងប្រជានាធិបតីអាមេរិក គឺលោកនឹងជួយសម្របសម្រួលបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីឱ្យបានឆាប់រហ័សបំផុត ខណៈវិធីសាស្ត្រដែលលោកកំពុងនៅពេលនេះត្រូវបានគេមើលឃើញថា ហាក់បានផ្តល់ប្រយោជន៍ទៅកាន់ប្រទេសរុស្ស៊ីច្រើនជាងអ៊ុយក្រែន ប្រសិនបើជាសង្គ្រាមត្រូវបានបញ្ចប់ក្រោយការជួយសម្របសម្រួលរបស់លោកពិតមែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: