ព្យុះព្រិលទឹកកកនៅអាមេរិក បណ្តាលឱ្យមនុស្ស ១៤នាក់បាត់បង់ជីវិត ខណៈជាង ៥ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- February 18, 2025
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះព្រិលទឹកកកដែលកំពុងកើតមានឡើងនៅក្នុងតំបន់ភាគខាងកើតនិងភាគកណ្តាល នៃសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរដ្ឋរបស់ព្យុះព្រឹលកកក៏បានបណ្តាលឱ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះដោយប្រយោលផងដែរ តួយ៉ាងពលរដ្ឋប្រមាណជា ៥០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។
បើតាមអាជ្ញាធរឧតុនិយមអាមេរិកបានបញ្ជាក់ថា នៅក្នុងតំបន់ដែលកំពុងរងសម្ពាធពីបញ្ហាព្យុះព្រឹលទឹកកកខាងលើនេះ មានរដ្ឋចំនួន ២ ដែលបានរងផលប៉ះពាល់ខ្លាំងគេ គឺរដ្ឋ Montana និងរដ្ឋ North Dakota ដែលសីតុណ្ហភាពបានចុះត្រជាក់ដល់កម្រិត -៥១អង្សាសេ និងអមជាមួយព្រឹលធ្លាក់ក្នុងបរិមាណយ៉ាងច្រើនបំផុត។ ប្រភពខាងលើបានបន្ត នៅចំពោះមុនស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរក៏បានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់នៅតាមទីតាំងងាយរងគ្រោះមួយចំនួនផងដែរ ដើម្បីងាយស្រួលធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយជាលទ្ធផលនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ គឺមានពលរដ្ឋជាង ១,០០០នាក់ ត្រូវបានអាជ្ញាធរជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: