អន្តរជាតិ

វៀតណាមគ្រោងចំណាយប្រាក់ ៨ពាន់លានដុល្លារ សាងសង់ផ្លូវរត់ភ្លើងដោយផ្ទាល់ទៅកាន់ប្រទេសចិន

BY
Pheakdey
February 19, 2025

វៀតណាម៖ សភាវៀតណាមនៅក្នុងថ្ងៃពុធ ទី១៩ ខែកុម្ភៈ បានអនុម័តកញ្ចប់ថវិកាចំនួន ៨ពាន់លានដុល្លារដើម្បីសាងសងផ្លូវរត់ភ្លើងដោយពីផ្ទាល់ពីប្រទេសវៀតណាមទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមផែនការគឺគម្រោងសាងសងផ្លូវរត់ភ្លើងដែលមានតម្លៃដ៏មហាសាលនេះនឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០៣០។

ប្រភពខាងលើបានបន្តថា ផ្លូវរត់ភ្លើងមួយខែ្សនេះមានប្រវែង ៣៩០គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង Haiphong ដែលជាទីក្រុងកំពុងផែដ៏មានសក្តានុពលមួយស្ថិតភាគខាងជើងប្រទេសវៀតណាម ទៅកាន់តំបន់ Hekou ដែលស្ថិតនៅក្នុងខេត្ត Yunnan នៃប្រទេសចិន។ បើតាមអ្នកនាំពាក្យឱ្យសភាវៀតណាមបានបង្ហាញសុទិដ្ឋិនិយមថា ក្រោយបញ្ចប់ការសាងសង់រួចផ្លូវរត់ភ្លើងមួយខ្សែនេះនឹងក្លាយជាមធ្យោបាយធ្វើដំណើរយ៉ាងងាយស្រួលនិងឆាប់រហ័សសម្រាប់ពលរដ្ឋចិននិងពលរដ្ឋវៀតណាម ហើយជាងនេះទៅទៀតវាក៏បានរួមចំណែកជួយជម្រុញវិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនរនៃប្រទេសទាំង ២ ឱ្យកាន់តែមានសក្តានុពលផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: